Monthly Archives: ខែមករា 2012

Kampong Cham Golden Hour


 

តើមិត្តអ្នកអានអាចទាយបានទេថា រូបមួយណាថ្ងៃរះ រូបមួយណាថ្ងៃលិច ?

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , | 19 មតិ

New Logo


Thank to Vanndesign for this beautiful logo.

Categories: ទូទៅ | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

កំណាត់​ផ្លូវ កំពង់ចាម ភ្នំពេញ


កំណាត់ផ្លូវ កំពង់ចាម-ភ្នំពេញ មានរយៈចម្ងាយ 124 គ.ម ដែលក្នុងនោះ 42 គ.ម ត្រូវបើកបរក្នុងទឹកដី ខែត្រកណ្ដាល ឯ 82 គ.ម ទៀតក្នុងទឹកដី ខែត្រកំពង់ចាម ។ រួមជាមួយនោះផងដែរ យើង​​ត្រូវ​​ធ្វើ​​ដំណើរ​លើ​​ផ្លូវ​ជាតិ​ចំនួន 2 ខ្សែ ៖

  • ខ្សែទី 1 ផ្លូវជាតិលេខ 6A ពី ភ្នំពេញ ទៅដល់ ស្គន់ ស្រុកជើងព្រៃ មានរយៈចម្ងាយ 70 គ.ម ។
  • ខ្សែទី 2 ផ្លូវជាតិលេខ 7 ពី ស្គន់ ទៅដល់ ស្នូល ខែត្រក្រចេះ

ក្នុងប្រកាសនេះ ខ្ញុំលើកយកតែកំណាត់ផ្លូវពី កំពង់ចាម-ភ្នំពេញ ទេ ដោយចាប់ផ្ដើមចេញដំណើរពី នាគព័ន្ធ មុខ វត្តនគរបាជ័យ

គិតចាប់ពីចំណុច នាគព័ន្ធ នេះ យើងស្ថិតនៅ ស្រុកកំពង់សៀម យើងបន្តដំណើរប្រហែលជាបាន 2 គ.ម យើង​នឹង​ឃើញ រោងចក្រវាយនភណ្ឌ នៅខាងឆ្វេងដៃ និង ផ្លូវទៅកាន់ ទំនប់ជ្រោយចេក នៅខាងស្កាំដៃ ។ បន្ត​ទៅ​ប្រហែល​ជា 3 គ.ម ទៀត​យើង​និង​បាន​ឃើញ​ស្លាក​សម្គាល់​បញ្ជាក់ថាមកដល់រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី

យើងធ្វើដំណើរបន្តទៅទៀត បានប្រហែលជា 8 គ.ម យើងនឹងទៅដល់ផ្លូវបំបែក ត្រើង ដែល​បត់​ស្ដាំ​យើង​នឹង​​ទៅ​ដល់ ស្រុកចម្ការលើ ក្នុងរយៈចម្ងាយប្រមាណ 35 គ.ម ។ បើយើងបន្តដំណើរទៅត្រង់ យើងនឹងចូលមកដល់ទឹកដី ស្រុកព្រៃឈរ ។ នៅតាមដងផ្លូវយើងនឹងឃើញអ្នកស្រុកអ្នកភូមិ ព្យួរនំជាច្រើនប្រភេទ (ស្គាល់តែ នំខ្ញី មួយ​មុខ​គត់) រណែងរណោងសម្រាប់លក់ ។ បន្តដំណើរបាន 15 គ.ម យើងនឹងមកដល់ទីប្រជុំជន ព្រៃទទឹង ស្រុកព្រៃឈរ ដែលមានផ្លូវបំបែកជា ៤ ។ បើបត់ស្ដាំហើយបន្តដំណើររយៈចម្ងាយ 18 គ.ម ទៀត យើងនឹងទៅដល់រមណីយដ្ឋាន ព្រះធាតុទឹកឆា ។ បើបត់ឆ្វេង យើងទៅដល់ ស្រុកកងមាស

យើងបន្តធ្វើដំណើរមកត្រង់ប្រហែលជា 20 គ.ម យើងនឹងមកដល់ទីប្រជុំជន ស្គន់ ស្រុកជើងព្រៃ ។ បើយើងបត់ស្ដាំ យើងនឹងឡើងតាមផ្លូវជាតិលេខ 6 ដែលអាចនាំយើងទៅកាន់ ខែត្រកំពង់ធំ ខែត្រសៀមរាប ។ បើ​យើង​ធ្វើ​ដំណើរ​ទៅ​ត្រង់ យើងនឹងឡើងតាមផ្លូវជាតិលេខ 6A ។ ទៅហួសពីទីប្រជុំជនប្រហែល 2 គ.ម យើង​អាច​ឃើញ​អាហារដ្ឋាន​តូច​ធំ​ជា​ច្រើន​អម​សង​ខាង​ផ្លូវ​សម្រាប់​ទទួលភ្ញៀវដែលត្រូវការឈប់សម្រាកមុននឹងបន្តដំណើរទៅមុខទៀត ។ កន្លែង​នេះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​យើង​អាច​រក​ទិញ អាពីង យក​ទៅ​ញ៉ាំ​បាន ។ ជាមួយនេះផងដែរ ក៏មានតូបតូចៗ ដាក់​លក់​នូវ​នំ​ចំណី​ផ្លែឈើ​នានា​ ជាពិសេស ម្នាស់ទឹកឃ្មុំ ។ បន្ត​ដំណើរទៅទៀត យើង​នឹង​ឃើញ​ស្លាក​បញ្ជាក់​ថា​ផ្លូវ​បត់​ស្កាំ​ចម្ងាយ 2,3 គ.ម នឹង​​នាំ​​យើង​​ទៅ​​ដល់​រមណីយដ្ឋាន ភ្នំជើងព្រៃ ។ បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នៅ​តាម​ដង​ផ្លូវ យើង​នឹង​ឃើញ​អ្នក​ស្រុក​អ្នក​ភូមិ ដាក់​​លក់​​នូវ​ផ្លែ​​ឈើ​ជា​ច្រើន​ដូចជា ផ្លែទឹកដោះ ផ្លែសាវម៉ាវ ផ្លែស្វាយ តាម​រដូវ​កាល​ជាក់​ជា​មិន​ខាន ។

បន្តដំណើរប្រហែលជាជាង 10 គ.ម យើងនឹងមកដល់ទីប្រជុំជន ផ្អាវ ស្រុកបាធាយ ។ បន្ត​ចេញ​ពី​ទី​ប្រជុំជន​ប្រហែល 2 គ.ម យើង​នឹង​ឃើញ ភ្នំបាធាយ នៅ​ខាង​ឆ្វេង​ដៃ​អប​ជាប់​នឹង​ផ្លូវ​តែ​ម្ដង ។ បន្តដំណើរទៅទៀត យើង​នឹង​ឃើញ​នៅ​ខាង​ស្កាំដៃយើងសម្បូរទៅដោយទឹក ល្ហល្ហាច ជាមួយនោះផងដែរ មានអ្នកស្រុកអ្នកភូមិដាក់លក់ ផ្លែឈូក ត្រីអាំងត្រីឆ្អើរ ជាពិសេសគឺ ទាទឹក (ខ្ញុំមិនសូវស្គាល់ច្បាស់ដែរ) ដែលគេធ្វើរួចយ៉ាងស្អាតតែម្ដង ហើយដាក់ព្យួរបង្ហាញ ។ ឯ​នៅ​ខាង​ឆ្វេង​ដៃ​វិញ យើង​ឃើញ​ភ្នំ​មួយ​កំពុង​ត្រូវ​បាន​គេ​ដាក់​រំសេវ​ផ្ទុះ​ជា​រៀងរាល់ថ្ងៃដើម្បីយកថ្ម (ខ្ញុំឃើញជាង 10 ឆ្នាំហើយ មិនទាន់អស់មួយចំហៀងភ្នំទេ) ។

បន្តមកមុខប្រហែលជា 4 គ.ម យើងនឹងមកដល់ផ្លូវបំបែក ថ្នល់កែង ។ បើយើងបត់ឆ្វេង ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 6A ប្រហែលជា 8 គ.ម យើងនឹងមកដល់ព្រំប្រទល់រវាង ខែត្រកំពង់ចាម និង ខែត្រកណ្ដាល ហើយ​យើង​បន្ត​ធ្វើ​ដំណើរ​ត្រង់រហូតប្រហែលជា 40 គ.ម យើងនឹងមកដល់ ស្ពានជ្រោយចង្វា ដោយឆ្លងកាត់ស្ពានតូចៗ ចំនួន 20 (ស្ពានមួយចំនួនត្រូវបានកម្ទេច ដោយគម្រោងពង្រីកផ្លូវជាតិលេខ 6A) ។ បើយើងបត់ស្ដាំ យើង​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 61 ដែល​​នាំ​យើង​​ទៅ​ដល់ ព្រែកក្ដាម ដែល​ត​ភ្ជាប់ជាមួយផ្លូវជាតិលេខ 5 ដែលយើងអាចធ្វើដំណើរទៅ ខែត្រកំពង់ឆ្នាំង ខែត្រពោធិ៍សាត់ និង ខែត្របាត់ដំបង

Categories: ការធ្វើដំណើរ | ពាក្យ​គន្លឹះ៖ , , , , | 18 មតិ

Short Vocation


Hi dear readers,

The author of this blog will be away for sometime at his hometown. Will be back and bring some photo to beautify this blog.

Best Regards,

Ta Mab

Categories: ទូទៅ | ពាក្យ​គន្លឹះ៖ , | បញ្ចេញមតិ

ទំនប់​ជ្រោយចេក


ជ្រោយ​ចេក ជា​ឈ្មោះ​ទំនប់​មួយ​ដែល​ត្រូវ​បាន​សាង​សង់​ដើម្បី​រក្សា​ទឹក​ទុក​ស្រោច​ស្រព​វាល​ស្រែ ។ ​​បូក​រួម​ជា​មួយ​រុក្ខជាតិ​ដ៏​ស្រស់​ស្អាត​នៅ​ជុំ​វិញ និង ប្រភព​ទឹក​មិន​ចេះ​រីង​ស្ងួត ជ្រោយ​ចេក​ បាន​ទាក់​ទាញ​ឲ្យ​អ្នក​ ​ខែត្រ​កំពង់ចាម មក​កម្សាន្ត​នៅ​ចុង​សប្ដាហ៍ ឬ ថ្ងៃ​បុណ្យ​ឈប់​សម្រាក ។ យុវវ័យ​ភាគ​ច្រើន​ចូល​ចិត្ត​មក​ហែល​ទឹក​លេង​នៅ​ទីនេះ ។

ទីតាំង​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល 15 គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខែត្រ ស្ថិត​នៅ​ខាង​ជើង​ ស្រុក​កំពង់​សៀម (ជិះ​តាម​ផ្លូវ​ជាតិ​លេខ 7 ពី​កើត​ទៅ​លិច មក​ដល់​រោងចក្រ​វាយនភណ្ឌ​នៅ​ខាង​ឆ្វេង​ដៃ និង ឃើញ​ផ្លូវ​មួយ​នៅ​ខាង​ស្ដាំ​ដៃ​​ដែល​ជា​ផ្លូវ​ទៅ​កាន់​ទំនប់​នេះ) ។ ផ្លូវ​ទៅ​កាន់​ទំនប់​មាន​សភាព​ល្អ (ផ្លូវ​ដី​ក្រហម) ហើយ​មាន​តូប​លក់​អាហារ​នៅ​នឹង​ទី​តាំង​​នេះ​តែ​ម្ដង ។ អ្នក​ក៏​អាច​ជួល​ផ្ទះ​បណ្ដែត​ទឹក​ផង​ដែល​ដើម្បី​សម្រាក​ស្រូប​យក​ខ្យល់ អាកាស​ដោយ​តម្លៃ ២,០០០ ៛ ។ លើស​ពី​នេះ​អ្នក​ក៏​អាច​ជួល​ទូក​ជិះ​លេង​កម្សាន្ត​បាន​ផង​ដែរ ។

ជ្រោយ​ចេក ត្រូវ​បាន​សាងសង់​នៅ​កំលុង​ឆ្នាំ 1975 – 1978 ក្នុង ​សម័យ​ខ្មែរ​ក្រហម ​ដើម្បី​ទុក​ជា​អាង​ស្តុក​ទឹក​សម្រាប់​រដូវ​ប្រាំង​ដែល​អាច​ខ្វះខាត​ទឹក ។ ប្រជាជន​​ខ្មែរ​ ជា​ច្រើន​បាន​ស្លាប់​នៅ​កំលុង​ពេល​សាង​សង់​ដោយ​បាក់​កម្លាំង និង ខ្វះ​ចំណី​អាហារ ឯ​​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​ដោយ ​ទាហាន​ខ្មែរ​ក្រហម​ តែម្ដង ។ ព្រៃ​ទ្រនាប់ ជា​កន្លែង​ដែល​កប់​សាកសព​​ ។

កំណត់​ចំណាំ ៖ តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ នៅ​បច្ចុប្បន្ន​នេះ ទំនប់​ជ្រោយ​ចេក មិន​មែន​ជា​កន្លែង​កម្សាន្ត​ទៀត​ឡើយ ។

ប្រភព ៖ ទីតាំង​ទេសចរណ៍​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា (English Version) Keo Phoung, 2003

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 2 មតិ

ស្រុក​កំពង់​សៀម


ស្រុក​កំពង់​សៀម ជា​ស្រុក​មួយ​នៃ​ ខែត្រ​កំពង់​ចាម ។ ទី​រួម​ ស្រុក​​​កំពង់​សៀម​ ស្ថិត​នៅ​ប្រហែល 3 គីឡូម៉ែត្រ​ខាង​លិច​​​ទី​រួម​​​ ខែត្រ​កំពង់​ចាម ដោយ​ស្ថិត​នៅ​ ភូមិ​អម្ពិល​លើ ឃុំ​អម្ពិល ចម្ងាយ​ប្រហែល​ 120 គីឡូម៉ែត្រ​ពី​ រាជធានី​ភ្នំពេញ ។

នៅ​ខែ​កុម្ភៈ ឆ្នាំ 2007 កង​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក (United States Peace Corps) បាន​​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ 29 នាក់​​មក​ពី San Francisco ឲ្យ​មក​​ស្នាក់​នៅ​ ស្រុក​កំពង់​សៀម ។ នេះ​ជា​លើក​ដំបូង​បំផុត​​ដែល​កង​សន្តិភាព​ត្រូវ​បាន​បញ្ជូន​មក​ ប្រទេស​កម្ពុជា ។ ក្នុង​កំឡុង​ពេល​ 9 សប្ដាហ៍​ដែល​​ពួក​គេ​ស្នាក់​នៅ​ទីនេះ ពួក​គេ​បាន​រៀន​ភាសា​ខ្មែរ សម្រប​ខ្លួន​ទៅ​តាម​ជីវិត​របស់​ប្រជាជន​មូលដ្ឋាន រៀន​ហូប​អា​ពីង និង​ បង្រៀន​ភាសា​អង់គ្លេស ។

ទីតាំង

ស្រុក​កំពង់​សៀម​ ស្ថិត​នៅ​ចំ​កណ្ដាល​ ខែត្រ​កំពង់​ចាម ហើយ​ហ៊ុំ​ព័ទ្ធ​ដោយ​ស្រុក​ដទៃ​ទៀត ។ ទិស​ខាង​ជើង​ជាប់​និង​ ស្រុក​ស្ទឹង​ត្រង់ ឯ​ខាង​កើត​ជាប់​និង​ ស្រុក​ក្រូចឆ្មារ និង ស្រុក​ត្បូង​ឃ្មុំ ។ ខាង​ត្បូង​ជាប់​និង​ ស្រុក​កោះ​សូ​ទិន ឯ​ខាង​លិច​ជាប់ 3 ស្រុក​គឺ ស្រុក​កង​មាស ស្រុក​ព្រៃ​ឈរ និង ស្រុក​ចម្ការ​លើ ។ ស្រុក​កំពង់​សៀម ហ៊ុំ​ព័ទ្ធ​ទី​រួម​ ក្រុង​កំពង់​ចាម​ ពី​គ្រប់ 3 ទិស (ទិស​ខាង​កើត​ទន្លេ) ។

រដ្ឋបាល

ឃុំ ភូមិ
អម្ពិល អណ្ដូង​ច្រុះ, អម្ពិល​លើ, អម្ពិល​ក្រោម, បន្ទាយ​ថ្ម/ថ្មី​, ស្រឡៅ, ជើង​គោក, រលៀក, រមាស, ក្រឡា, ជង្ហុក, វាល​ស្បូវ, ស្យា
ហាន់​ជ័យ ហាន់​ជ័យ, ក្រូច​សើច, មាន់​ហើរ, ល្វា​ទេរ
កៀន​ជ្រៃ ព្រែក​យួន, ឥន្ទនេល, ស្ពាន​ថ្មី, បឹង​បបុស, កៀន​ជ្រៃ​ក្រៅ, កៀន​ជ្រៃ​ក្នុង
គ​គរ គ​គរ 1, គ​គរ 2, ចម្ការ​សាមសិប, កំពង់​ក្របី
កោះ​មិត្ត កោះ​ប៉ែន ក, កោះ​ប៉ែន ខ, កោះ​ប៉ែន គ, កោះ​គល់, កោះ​ដាច់, កោះ​ព្រ​លុង, ស្វាយ​ជ្រុំ, កោះ​ចាស់, កំពង់ត្រុំលើ, កំពង់ត្រុំក្រោម
កោះ​រកា កោះ​រកា​ក្រៅ, កោះ​រកា​ក្នុង​, ដំបង​ដែក, អូរ​ឈ្លើង, តា​មាង, ថ្មី
កោះសំរោង ភូមិ 1, ភូមិ 2, ភូមិ 3, ភូមិ 4, ភូមិ 5, ភូមិ 6, ភូមិ 7, ភូមិ 8
កោះ​ទន្ទឹម កោះ​កុក ក, កោះ​កុក​ ខ, កោះ​ប្រាក់​ក្រោម, កោះ​ប្រាក់​ក្នុង, កោះ​ប្រាក់​លើ
ក្រឡា ស្ដេច​នន, ទួល​បេង, អណ្ដូង​ពោធិ, ទួល​ពពេល, ត្រពាំង​ជ្រៃ, ត្រពាំង​ត្រស់, ត្រពាំង​ឫស្សី, អង្កួញ​ដី, អម្ពិល​ជ្រុំ, ថ្មី, ត្រពាំង​ថ្ម, ត្រពាំងចារ, ត្រកួន
អូរ​ស្វាយ ព្រៃចក្រី, ត្រពាំង​កក់, អន្លង់​ស្នូក, អម្ពិល​ក្រញាញ់, អូរស្វាយ, អូរ​ធ្នង់​, ខែល​ជ័យ
រអាង ថ្ម​គោល, វាល​ខ្សាច់, ប្រសំ, ពង្រ, រមូល, ទួល​រកា, រអាង​លើ, រអាង​ក្រោម
រំចេក ឈើ​ទាល​ស្រុត​ក្រោម, ឈើ​ទាល​ស្រុត​លើ, រំលេច, ថ្មី
ស្រក ល្ពាក, ស្រក, ព្រៃគុយ, តាម៉ូវ (បង្កើត​ថ្មី)
ទ្រាន ច្រក​ស្ដៅ, វាល​គ្រៀន, ទ្រាន, ត្រពាំង​តា​សុខ​, ប្រថង, ប៉ែន, ទួល​ចំបក់, ច្រនៀង, ត្រពាំង​អំពិល, តាខុង, ទួលត្រាច, ពោន
វិហារ​ធំ ព្រៃផ្ដៅ, អណ្ដូង​ស្វាយ, គោក​គ្រាម, ក្ដីបឹង, ពង្រ, ប្រាសាទ​, គោក​ទទា, វិហារ, គងមហា

ប្រជាសាស្ដ្រ

តាម​ជំរឿន​ឆ្នាំ 1998 ប្រជាជន​សរុប​ក្នុង​ស្រុក​​មាន​ចំនួន 99.056 នាក់ ត្រូវ​ជា​ 18,884 គ្រួសារ ។ ចំនួន​​មនុស្ស​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​គឺ 5,2 នាក់ ច្រើនជាង​ចំនួន​មនុស្ស​​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​​នៅ​​ជន​បទ​របស់​កម្ពុជា​ដែល​មាន​​ចំនួន​ 5,1 នាក់ ។ អត្រា​ភេទ​គឺ 92,0% ដែល​បង្ហាញ​ថា​ស្ត្រី​​​មាន​​ចំនួន​ច្រើន​ជាង​បុរស ។

***

ប្រភព ៖ Wikipedia

Categories: ស្រុក​នៃខែត្រ​កំពង់​ចាម | ពាក្យ​គន្លឹះ៖ , , , | 2 មតិ

ស្ពានគីហ្ស៊ូណា 絆


នៅ​ឆ្នាំ 2001 ស្ពាន​គីហ្ស៊ូណា ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់ ។ ជា​ស្ពាន​ទី​មួយ​ដែល​ឆ្លង​កាត់​ ទន្លេ​មេគង្គ​កម្ពុជា ការ​សាង​សង់​ត្រូវ​ចំណាយ​ពេល​អស់​ 3 ឆ្នាំ និង​ទឹក​ប្រាក់​ចំនួន 56 លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយ​ពី​​ រដ្ឋាភិបាល​ជប៉ុន ។ ស្ពាន​នេះ​​មាន​ប្រវែង​ 1500 ម៉ែត្រ​ ជាប់​ចំណាត់​ថ្នាក់​ជា​ស្ពាន​វែង​ជាង​គេ​នៅ​ ប្រទេស​កម្ពុជា​ ​រហូត​ដល់​ ស្ពាន​កម្ពុជា​-​ថៃ​ ត្រូវ​បាន​សាង​សង់​នៅ​ ខែត្រ​កោះ​កុង​ នៅ​ឆ្នាំ 2002 ដែល​មាន​ប្រវែង 1900 ម៉ែត្រ ។ ស្ពាន​នេះ​ជា​ស្ពាន​ទី​​មួយ​ដែល​​ភ្ជាប់​ត្រើយ​ខាង​កើត​ និង ត្រើយ​ខាង​លិច​នៃ ​ប្រទេស​កម្ពុជា ។ មនុស្ស​ប្រហែល​ជា​ 10,000 នាក់​ បាន​ចូល​រួម​អប​អរ​ពិធី​សម្ពោធ​ស្ពាន​នេះ​ (រួម​មាន​ខ្ញុំ​ផង​ដែរ) ។

ពាក្យ គីហ្ស៊ូណា ជា​ភាសា​ជប៉ុន 絆 មានន័យ​ថា ចំណង​ភ្ជាប់

ប្រភព ៖ Wikipedia

Categories: សញ្ញាសម្គាល់ | ពាក្យ​គន្លឹះ៖ , , , , , | 5 មតិ

ក្រុង​កំពង់ចាម


ស្រុក​កំពង់​ចាម  បច្ចុប្បន្ន​បាន​ក្លាយ​ខ្លួន​ជា​ ក្រុង​កំពង់​ចាម​ ។ ក្រុង​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ 7 ហើយ​មាន​ចម្ងាយ 124 គីឡូ​ម៉ែត្រ​ពី​ រាជធានី​ភ្នំពេញ ។

ទីតាំង

ក្រុង​កំពង់ចាម​ មាន​ទំហំ​​តូច​ជាង​ស្រុក​នានា​​​​នៅ​ក្នុងខែត្រ​កំពង់​ចាម ។ ក្រុង​​កំពង់​ចាម ​ជាប់​​នឹង ស្រុក​កំពង់​សៀម​ ពី 3 ទិស (លិច ជើង ត្បូង) ឯ​ខាង​កើត​វិញ​ជាប់​នឹង ទន្លេ​មេគង្គ ។

រដ្ឋបាល

ឃុំ ភូមិ
បឹង​កុក បឹង​កុក​ 1,​ បឹង​កុក 2​, ចុង​ថ្នល់ 1, ចុង​ថ្នល់ 2, ឡ​ឥដ្ឋ, ជ្រោយ​ថ្ម, មេម៉ាយ
កំពង់ចាម ភូមិ 7, ភូមិ 8, ភូមិ 9, ភូមិ 10, ភូមិ 11, ភូមិ 12, ភូមិ 13, ភូមិ 14, ភូមិ 15
សំបួរមាស រកា​លើ, រកា​ក្រោម, នាងគង្ហីង, បឹង​បាសាក់, ចម្ការ​ខ្ពប, បឹង​ស្នាយ, ព្រែក​ដើម​ចាន់, ព្រែក​ជីក, កំពង់​រលីង
វាលវង់ ភូមិ 1, ភូមិ 2, ភូមិ 3, ភូមិ 4, ភូមិ 5, ភូមិ 6

ប្រជាសាស្ត្រ

តាម​ជំរឿន​ឆ្នាំ 1998 ប្រជាជន​សរុប​ក្នុង​ក្រុង​​​មាន​ចំនួន 45.354 នាក់ ត្រូវ​ជា​ 8.236 គ្រួសារ ។ ក្រុង​កំពង់​ចាម ជា​​​មាន​ចំនួន​ប្រជាជន​តិច​​ជាង​ស្រុក​ដទៃ​នៅ​ក្នុង​ខែត្រ​​ផង​ដែរ ។ ចំនួន​​មនុស្ស​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​គឺ 5,4 នាក់ តិច​ជាង​ចំនួន​មនុស្ស​​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​​នៅ​ទី​ប្រជុំ​ជន​​​​របស់​កម្ពុជា​ដែល​មាន​ចំនួន​ 5,5 នាក់ ។ ទោះ​ជា​យ៉ាង​ណា​ ក្រុង​​នេះ​មាន​ទំហំ​​គ្រួសារ​ធំ​​ជាង​​ទំហំ​គ្រួសារ​ស្រុក​ដទៃ​ទៀត​នៅ​ក្នុង​ខែត្រ ​ដែល​បញ្ជាក់​ថា​ទី​នេះ​​ជា ​ទីប្រជុំ​ជន។ អត្រា​ភេទ​គឺ 94,9% ដែល​បង្ហាញ​ថា​ស្ត្រី​​​មាន​​ចំនួន​ច្រើន​ជាង​បុរស ។

***

ប្រភព៖ Wikipedia

Categories: ស្រុក​នៃខែត្រ​កំពង់​ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

សូមជម្រាបសួរ


ជម្រាបសួរ !

ប្លុក​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ខែត្រ​កំពង់​ចាម ។ អត្ថបទ​ដែល​ត្រូវ​ផ្សព្វផ្សាយ​​​នឹង​និយាយ​អំពី រមណីយដ្ឋាន​ទេសចរណ៍ ភូមិសាស្ត្រ ប្រជាសាស្ត្រ​ របស់​ខែត្រ ។

សូម​អរគុណ​សម្រាប់​ការ​ចូល​មក​ទស្សនា

Categories: ទូទៅ | ពាក្យ​គន្លឹះ៖ , , , | 77 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: