ទំនប់​ជ្រោយចេក


ជ្រោយ​ចេក ជា​ឈ្មោះ​ទំនប់​មួយ​ដែល​ត្រូវ​បាន​សាង​សង់​ដើម្បី​រក្សា​ទឹក​ទុក​ស្រោច​ស្រព​វាល​ស្រែ ។ ​​បូក​រួម​ជា​មួយ​រុក្ខជាតិ​ដ៏​ស្រស់​ស្អាត​នៅ​ជុំ​វិញ និង ប្រភព​ទឹក​មិន​ចេះ​រីង​ស្ងួត ជ្រោយ​ចេក​ បាន​ទាក់​ទាញ​ឲ្យ​អ្នក​ ​ខែត្រ​កំពង់ចាម មក​កម្សាន្ត​នៅ​ចុង​សប្ដាហ៍ ឬ ថ្ងៃ​បុណ្យ​ឈប់​សម្រាក ។ យុវវ័យ​ភាគ​ច្រើន​ចូល​ចិត្ត​មក​ហែល​ទឹក​លេង​នៅ​ទីនេះ ។

ទីតាំង​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល 15 គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខែត្រ ស្ថិត​នៅ​ខាង​ជើង​ ស្រុក​កំពង់​សៀម (ជិះ​តាម​ផ្លូវ​ជាតិ​លេខ 7 ពី​កើត​ទៅ​លិច មក​ដល់​រោងចក្រ​វាយនភណ្ឌ​នៅ​ខាង​ឆ្វេង​ដៃ និង ឃើញ​ផ្លូវ​មួយ​នៅ​ខាង​ស្ដាំ​ដៃ​​ដែល​ជា​ផ្លូវ​ទៅ​កាន់​ទំនប់​នេះ) ។ ផ្លូវ​ទៅ​កាន់​ទំនប់​មាន​សភាព​ល្អ (ផ្លូវ​ដី​ក្រហម) ហើយ​មាន​តូប​លក់​អាហារ​នៅ​នឹង​ទី​តាំង​​នេះ​តែ​ម្ដង ។ អ្នក​ក៏​អាច​ជួល​ផ្ទះ​បណ្ដែត​ទឹក​ផង​ដែល​ដើម្បី​សម្រាក​ស្រូប​យក​ខ្យល់ អាកាស​ដោយ​តម្លៃ ២,០០០ ៛ ។ លើស​ពី​នេះ​អ្នក​ក៏​អាច​ជួល​ទូក​ជិះ​លេង​កម្សាន្ត​បាន​ផង​ដែរ ។

ជ្រោយ​ចេក ត្រូវ​បាន​សាងសង់​នៅ​កំលុង​ឆ្នាំ 1975 – 1978 ក្នុង ​សម័យ​ខ្មែរ​ក្រហម ​ដើម្បី​ទុក​ជា​អាង​ស្តុក​ទឹក​សម្រាប់​រដូវ​ប្រាំង​ដែល​អាច​ខ្វះខាត​ទឹក ។ ប្រជាជន​​ខ្មែរ​ ជា​ច្រើន​បាន​ស្លាប់​នៅ​កំលុង​ពេល​សាង​សង់​ដោយ​បាក់​កម្លាំង និង ខ្វះ​ចំណី​អាហារ ឯ​​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​ដោយ ​ទាហាន​ខ្មែរ​ក្រហម​ តែម្ដង ។ ព្រៃ​ទ្រនាប់ ជា​កន្លែង​ដែល​កប់​សាកសព​​ ។

កំណត់​ចំណាំ ៖ តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ នៅ​បច្ចុប្បន្ន​នេះ ទំនប់​ជ្រោយ​ចេក មិន​មែន​ជា​កន្លែង​កម្សាន្ត​ទៀត​ឡើយ ។

ប្រភព ៖ ទីតាំង​ទេសចរណ៍​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា (English Version) Keo Phoung, 2003

Categories: រមណីយដ្ឋាន | Tags: , , , , | មតិ 2

Post navigation

2 thoughts on “ទំនប់​ជ្រោយចេក

  1. អួ​? ជ្រោយ​ចេក​ទេ​? ខ្ញុំ​រាល់​ដង​ហៅ​ថា​ ត្រួយ​ចេក​ :))) ហាហាហា​ ហៅ​ខុស​ហើយ​ចឹង​

    • ខ្ញុំ​មិន​ប្រាកដ​ដែល​ណឹង​ព្រោះ​បក​ពី​អង់គ្លេស​មក​វិញ​ គេ​សរសេរ Chhrouy Chek មិន​ដឹង​ថា ជ្រោយ ឬ ជ្រួយ បើ​ ត្រួយ សម​តែ Trouy​ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: