កំណាត់​ផ្លូវ កំពង់ចាម ភ្នំពេញ


កំណាត់ផ្លូវ កំពង់ចាម-ភ្នំពេញ មានរយៈចម្ងាយ 124 គ.ម ដែលក្នុងនោះ 42 គ.ម ត្រូវបើកបរក្នុងទឹកដី ខែត្រកណ្ដាល ឯ 82 គ.ម ទៀតក្នុងទឹកដី ខែត្រកំពង់ចាម ។ រួមជាមួយនោះផងដែរ យើង​​ត្រូវ​​ធ្វើ​​ដំណើរ​លើ​​ផ្លូវ​ជាតិ​ចំនួន 2 ខ្សែ ៖

  • ខ្សែទី 1 ផ្លូវជាតិលេខ 6A ពី ភ្នំពេញ ទៅដល់ ស្គន់ ស្រុកជើងព្រៃ មានរយៈចម្ងាយ 70 គ.ម ។
  • ខ្សែទី 2 ផ្លូវជាតិលេខ 7 ពី ស្គន់ ទៅដល់ ស្នូល ខែត្រក្រចេះ

ក្នុងប្រកាសនេះ ខ្ញុំលើកយកតែកំណាត់ផ្លូវពី កំពង់ចាម-ភ្នំពេញ ទេ ដោយចាប់ផ្ដើមចេញដំណើរពី នាគព័ន្ធ មុខ វត្តនគរបាជ័យ

គិតចាប់ពីចំណុច នាគព័ន្ធ នេះ យើងស្ថិតនៅ ស្រុកកំពង់សៀម យើងបន្តដំណើរប្រហែលជាបាន 2 គ.ម យើង​នឹង​ឃើញ រោងចក្រវាយនភណ្ឌ នៅខាងឆ្វេងដៃ និង ផ្លូវទៅកាន់ ទំនប់ជ្រោយចេក នៅខាងស្កាំដៃ ។ បន្ត​ទៅ​ប្រហែល​ជា 3 គ.ម ទៀត​យើង​និង​បាន​ឃើញ​ស្លាក​សម្គាល់​បញ្ជាក់ថាមកដល់រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី

យើងធ្វើដំណើរបន្តទៅទៀត បានប្រហែលជា 8 គ.ម យើងនឹងទៅដល់ផ្លូវបំបែក ត្រើង ដែល​បត់​ស្ដាំ​យើង​នឹង​​ទៅ​ដល់ ស្រុកចម្ការលើ ក្នុងរយៈចម្ងាយប្រមាណ 35 គ.ម ។ បើយើងបន្តដំណើរទៅត្រង់ យើងនឹងចូលមកដល់ទឹកដី ស្រុកព្រៃឈរ ។ នៅតាមដងផ្លូវយើងនឹងឃើញអ្នកស្រុកអ្នកភូមិ ព្យួរនំជាច្រើនប្រភេទ (ស្គាល់តែ នំខ្ញី មួយ​មុខ​គត់) រណែងរណោងសម្រាប់លក់ ។ បន្តដំណើរបាន 15 គ.ម យើងនឹងមកដល់ទីប្រជុំជន ព្រៃទទឹង ស្រុកព្រៃឈរ ដែលមានផ្លូវបំបែកជា ៤ ។ បើបត់ស្ដាំហើយបន្តដំណើររយៈចម្ងាយ 18 គ.ម ទៀត យើងនឹងទៅដល់រមណីយដ្ឋាន ព្រះធាតុទឹកឆា ។ បើបត់ឆ្វេង យើងទៅដល់ ស្រុកកងមាស

យើងបន្តធ្វើដំណើរមកត្រង់ប្រហែលជា 20 គ.ម យើងនឹងមកដល់ទីប្រជុំជន ស្គន់ ស្រុកជើងព្រៃ ។ បើយើងបត់ស្ដាំ យើងនឹងឡើងតាមផ្លូវជាតិលេខ 6 ដែលអាចនាំយើងទៅកាន់ ខែត្រកំពង់ធំ ខែត្រសៀមរាប ។ បើ​យើង​ធ្វើ​ដំណើរ​ទៅ​ត្រង់ យើងនឹងឡើងតាមផ្លូវជាតិលេខ 6A ។ ទៅហួសពីទីប្រជុំជនប្រហែល 2 គ.ម យើង​អាច​ឃើញ​អាហារដ្ឋាន​តូច​ធំ​ជា​ច្រើន​អម​សង​ខាង​ផ្លូវ​សម្រាប់​ទទួលភ្ញៀវដែលត្រូវការឈប់សម្រាកមុននឹងបន្តដំណើរទៅមុខទៀត ។ កន្លែង​នេះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​យើង​អាច​រក​ទិញ អាពីង យក​ទៅ​ញ៉ាំ​បាន ។ ជាមួយនេះផងដែរ ក៏មានតូបតូចៗ ដាក់​លក់​នូវ​នំ​ចំណី​ផ្លែឈើ​នានា​ ជាពិសេស ម្នាស់ទឹកឃ្មុំ ។ បន្ត​ដំណើរទៅទៀត យើង​នឹង​ឃើញ​ស្លាក​បញ្ជាក់​ថា​ផ្លូវ​បត់​ស្កាំ​ចម្ងាយ 2,3 គ.ម នឹង​​នាំ​​យើង​​ទៅ​​ដល់​រមណីយដ្ឋាន ភ្នំជើងព្រៃ ។ បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នៅ​តាម​ដង​ផ្លូវ យើង​នឹង​ឃើញ​អ្នក​ស្រុក​អ្នក​ភូមិ ដាក់​​លក់​​នូវ​ផ្លែ​​ឈើ​ជា​ច្រើន​ដូចជា ផ្លែទឹកដោះ ផ្លែសាវម៉ាវ ផ្លែស្វាយ តាម​រដូវ​កាល​ជាក់​ជា​មិន​ខាន ។

បន្តដំណើរប្រហែលជាជាង 10 គ.ម យើងនឹងមកដល់ទីប្រជុំជន ផ្អាវ ស្រុកបាធាយ ។ បន្ត​ចេញ​ពី​ទី​ប្រជុំជន​ប្រហែល 2 គ.ម យើង​នឹង​ឃើញ ភ្នំបាធាយ នៅ​ខាង​ឆ្វេង​ដៃ​អប​ជាប់​នឹង​ផ្លូវ​តែ​ម្ដង ។ បន្តដំណើរទៅទៀត យើង​នឹង​ឃើញ​នៅ​ខាង​ស្កាំដៃយើងសម្បូរទៅដោយទឹក ល្ហល្ហាច ជាមួយនោះផងដែរ មានអ្នកស្រុកអ្នកភូមិដាក់លក់ ផ្លែឈូក ត្រីអាំងត្រីឆ្អើរ ជាពិសេសគឺ ទាទឹក (ខ្ញុំមិនសូវស្គាល់ច្បាស់ដែរ) ដែលគេធ្វើរួចយ៉ាងស្អាតតែម្ដង ហើយដាក់ព្យួរបង្ហាញ ។ ឯ​នៅ​ខាង​ឆ្វេង​ដៃ​វិញ យើង​ឃើញ​ភ្នំ​មួយ​កំពុង​ត្រូវ​បាន​គេ​ដាក់​រំសេវ​ផ្ទុះ​ជា​រៀងរាល់ថ្ងៃដើម្បីយកថ្ម (ខ្ញុំឃើញជាង 10 ឆ្នាំហើយ មិនទាន់អស់មួយចំហៀងភ្នំទេ) ។

បន្តមកមុខប្រហែលជា 4 គ.ម យើងនឹងមកដល់ផ្លូវបំបែក ថ្នល់កែង ។ បើយើងបត់ឆ្វេង ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 6A ប្រហែលជា 8 គ.ម យើងនឹងមកដល់ព្រំប្រទល់រវាង ខែត្រកំពង់ចាម និង ខែត្រកណ្ដាល ហើយ​យើង​បន្ត​ធ្វើ​ដំណើរ​ត្រង់រហូតប្រហែលជា 40 គ.ម យើងនឹងមកដល់ ស្ពានជ្រោយចង្វា ដោយឆ្លងកាត់ស្ពានតូចៗ ចំនួន 20 (ស្ពានមួយចំនួនត្រូវបានកម្ទេច ដោយគម្រោងពង្រីកផ្លូវជាតិលេខ 6A) ។ បើយើងបត់ស្ដាំ យើង​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 61 ដែល​​នាំ​យើង​​ទៅ​ដល់ ព្រែកក្ដាម ដែល​ត​ភ្ជាប់ជាមួយផ្លូវជាតិលេខ 5 ដែលយើងអាចធ្វើដំណើរទៅ ខែត្រកំពង់ឆ្នាំង ខែត្រពោធិ៍សាត់ និង ខែត្របាត់ដំបង

Categories: ការធ្វើដំណើរ | Tags: , , , , | មតិ 18

Post navigation

18 thoughts on “កំណាត់​ផ្លូវ កំពង់ចាម ភ្នំពេញ

  1. លោកតាហ្អា នំដែលគេព្យួរលក់រណែងរណោងនោះ គេហៅនំខ្លូត (ម្តុំហ្នឹងកាលមុនលក់តែនំខ្លូតទេ តែអាឡូវគេបែកគំនិតលក់តាំងពី​ចេកឆាប នំខ្ញី នំកន្ទ្រាំ…។ល។ ងាប់ហើយបើមិនដឹងអញ្ចឹងម៉េចក៏មិនសួរអ្នកម្ចាស់ស្រុក!!!​😀

    • ចុះនរណាទៅដឹង​ថា​ជាម្ចាស់​ស្រុកទៅ បើ​អត្ថបទ​នេះ​សរសេរ​តាំង​ពីមុន​ស្គាល់​ម៉្លេះណឹង ? អ៊ីចឹង​នំខ្លូតនឹងរូបរាង​ ព័ណ៌​សម្បុរ​យ៉ាង​ម៉េច​រ៉ូវ ?

  2. ហ៊ើយ..យ៉ាបប្រាប់ណាស់តាអ្ហើយ!! និយាយទៅនំហ្នឹងអត់ឆ្ញាញ់អីម៉ាតិចទេសំរាប់ខ្ញុំ វាផ្អែមពេក (ផ្អែមឡើងខះ) បើអាអត់ដាក់ស្ករទើបឆ្ញាញ់ តែរកទិញមិនបានទេគឺទាល់តែកម្មង់។ (ស្បាតស្ករច្រើនទើបអ្នកលក់ថ្លឹងលក់ចំនេញ ព្រោះស្ករវាធ្ងន់) តែបើយើងចង់ឆ្ញាញ់កម្មង់យកអាដាក់ស្ករតិចៗក៏បានដែរតែថ្លៃគុណនិងពីរ)។
    និយាយទៅនំហ្នឹងបើមិនទាន់ស្បាតស្ករគឺមានរសជាតិដូចនំគ្រៀបអញ្ចឹង ម្សៅនិងវីធីធ្វើគឺដូចគ្នា (ស្គាល់នំគ្រៀបរឺអត់??)។ នំខ្លូតមានរាងមូលៗម៉ុនមេជើង ប្រវែងម៉ាថ្នាំងអំពៅ ពណ៌​ស។ ពេលមិនទាន់ស្បាតស្ករស្រួយខ្ញោកតែដាក់ស្ករហើយ ស្រួយរាងស្ពឹកៗ!!
    នំហ្នឹងតាមធ្លាប់ដឹងពិបាកធ្វើណាស់ព្រោះ ត្រូវយកទៅជាន់ក្តឿង​ ហាលថ្ងៃ កាលិកកាលាក់ណាស់ ចុងក្រោយគេយកសរសៃម្សៅស្ងួត ដែលគេហាន់តូចៗម៉ុនកូនដៃនោះមកលីង ជាមួយខ្សាច់ ស្រាប់តែឡើងម៉ុនៗមេជើងតាម៉ង។ អញ្ចឹងបានញុំានំហ្នឹងតែងតែឮក្រួបៗម្តងៗព្រោះចំខ្សាប់ណុងឯង!!

    អស់យោបល់!! ហាសៗៗៗ :D:D:

  3. ស្តាប់គេនិយាយ១0ដងវាមិនស្មើរនឹងឃើញម្តង, ឃើញ១០ដងវាមិនស្មើរនឹងបានភ្លក់ម្តង!!!
    អញ្ចឹងទោះខ្ញុំខំពន្យល់ដល់ធ្លាក់អណ្តាតក៏វាមិនច្បាស់ដែរ អញ្ចឹងចាំហ្ងៃណាបានទៅស្រុកទិញភ្លក់ខ្លូនឯងទៅលោកតា!! (នំខ្លូតហ្នឹងនៅស្គន់ក៏មានលក់ដែរអាឡូវអ្ហរ)។

    *នំគ្រៀបគឺនំដែលគេយកទៅខ្ចប់ ឈូយ នោះ ស្គាល់នៅ???

  4. តាមពិត​សុទ្ធ​តែខ្ញុំ​ធ្លាប់​ស្គាល់ និង ធ្លាប់​បាន​ភ្លក្ស​ទាំង​អស់ ។ បញ្ហា​គឺ​ខ្ញុំ​ឥត​ស្គាល់​ឈ្មោះ ។ នំ ឆូយ ស្គាល់ហើយអ៊ីចឹង ខានញាំយូរហើយ ។

  5. ឃើញគេលក់ចាំទិញផ្ញើរ សុំលុយទុកមុនអោយហើយម៉ោ!!!!

    • មិនបាច់រ៉េ អរគុណច្រើន ឡុល ! ហាហាហា ចាំខ្ញុំ​បាន​ទៅផ្ទះ ខ្ញុំចូលទៅទិញ ហើយទៅលេងហ្មង !

  6. ហិហិ គ្រាន់តែនិយាយរឿងលុយ ប្រកែកឡើងញ៉ាយតាម៉ងងងងងងង😛

  7. Facebook.com/brakmuoykea

    ខ្ងុំចង់ដឹងរឿងខ្លះៗអំពីប្រវត្តិនាគព័ន្ឋនៃខេត្តកំពង់ចាមយើងនេះ។​ តើអ្នកទាំងអស់គ្នាអាចចែករំលែកនូវអ្វីដែលអ្នកដឹងអោយខ្ងុំដឹងផងបានដែរទេហ?

    • ខ្ញុំ​គិត​ថា​ នោះគ្រាន់​តែ​ជា​ផ្លាក​សញ្ញា​ផ្លូវ​តែប៉ុណ្ណោះ ដែល​សរសេរ​ថា ស្វាគមន៍ ហើយ​មាន​លេខ ១៩៩១ ជាសញ្ញា​បញ្ជាក់​ឆ្នាំ​សាង​សង់ ។

  8. Facebook.com/brakmuoykea

    ប៉ុន្តែអ្នកខ្លះបាននិយាយថាវាជានិមិត្តសញ្ញានៃខេតកំពង់ចាមនេះ។ ពេលគេនិយាយដល់នាគព័ន្ឋនោះគឺមានន័យដល់ខេត្តកំពង់ចាមហើយតើ១ណាជារឿងពិតទៅ?

    • យើង​អាច​ថា​អញ្ចឹង​ក៏​បាន​ វា​មិនមែន​ជា​រឿងពិត​ឬមិន​ពិត​នោះទេ យើង​អាច​ថា​វា​ពិត​ទាំង​ ២ ។ នេះ​មក​ពី​ផ្លាកនេះ​គេ​ដាក់​ដើម្បី​បញ្ជាក់​ប្រាប់​ថា​មក​ដល់​ខែត្រ​ បាន​ជា​មាន​ពាក្យ​នេះ ។ ចុះ​ នាគព័ន្ធ មាន​នៅ​ឯ​ សៀមរាប ដែរទេតាស !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: