គ្មានអត្ថបទ ឬ រូបថតថ្មីៗ ជាង ២ ខែទៅហើយ ព្រោះខ្ញុំមិនបានមកលេងស្រុករយៈពេលយូរក្រែលដែរ ។ រយៈពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ព.ស ២៥៥៦ ក៏ឈ្លៀតបានទៅខាងទីប្រជុំជន ជីហែ ស្រុកកោះសូទិន ។ មានរូបថត ២ សន្លឹកដែរ យកមកចែកចាយបងប្អូនមើលកំសាន្ត ។
ខ្ញុំនៅចាំថា កាលពីគេមិននិយមជិះតាមផ្លូវ សែនតស៊ូ មកកាន់ទីប្រជុំជន ជីហែ នោះ គេនិយមឆ្លងតាម កំពង់ចម្លង ជីហែ – កោះសូទិន នេះឯង ។