កំពង់ចម្លង ជីហែ កោះសូទិន


គ្មានអត្ថបទ​ ឬ រូបថត​ថ្មី​ៗ ជាង​ ២ ខែទៅហើយ ព្រោះ​ខ្ញុំ​មិន​បាន​មក​លេង​ស្រុក​រយៈ​ពេល​យូរក្រែល​ដែរ ។ រយៈពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ ឆ្នាំរោង ព.ស ២៥៥៦ ក៏​ឈ្លៀត​បាន​ទៅ​ខាង​ទីប្រជុំជន ជីហែ ស្រុក​កោះសូទិន ។ មាន​រូប​ថត​ ២ សន្លឹក​ដែរ យក​មក​ចែក​ចាយ​​បង​ប្អូន​មើល​កំសាន្ត ។

ទីប្រជុំជន ជីហែ

កោះសូទិន

ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​គេ​មិន​និយម​ជិះ​តាម​ផ្លូវ​ សែនតស៊ូ មក​កាន់​ទីប្រជុំជន​ ជីហែ នោះ គេ​និយម​ឆ្លង​តាម​ កំពង់ចម្លង ជីហែ – កោះ​សូទិន នេះឯង ។

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , , | 19 មតិ

ការ​នាំទិស​ប្រកាស

19 thoughts on “កំពង់ចម្លង ជីហែ កោះសូទិន

  1. ខ្ញុំចូលចិត្តរូបទាំងពីរនេះស្មើគ្នា។ តាម៉ាប់ចាប់ប្លង់រូបទេសភាពបានល្អណាស់!

  2. ទូកដនេះ​ឆ្លងតែ​ម៉ូតូ និង​អ្នក​ដំណើរ​ទេ​តាម​មើល​ទៅ… ឯឡាន​វិញ បែប​ទុក​នៅ​ត្រើយ​ម្ខាង​ហើយ…

    • បាទ ត្រូវហើយ ឡានគេបើកតាមផ្លូវ​ សែនតស៊ូ អស់​ហើយ បើ​គេទៅ ជីហែ នោះ បើ​ទោះជា​ផ្លូវវាងក៏វា​ជា​ផ្លូវ​កៅស៊ូដែរ ខុស​ពីផ្លូវ​ជិះ​កាត់កោះប៉ែន កោះ​សូទិន ផ្លូវដីហុយផ្អោង !

  3. ធ្លាប់ទៅជីហែម្តង ជិះតាមចំការកៅស៊ូ និងផ្លូវសែនតស៊ូ។ ពិតជាតស៊ូមែន Free Massage

  4. ខ្សែខាងកំពង់ចាម​តើនេះ… ម៉េចក៍គេ​មើល​អត់ឃើញ​តាម៉ាប់​សោះចឹង?… ​តាម​ញ៉ុមយល់ តាម៉ាប់​ឯង​គួរតែធើធំ​ ជា​ង​តំណែង​អ្នក​ថតរូប​​​​អារ៉ាត់​អារាយ​ដូច​រាល់​ង៉ៃ​នេះ… 😀

    • ហាសហាស

    • សើចអីសម្លាញ់ ទៅឆ្ងាយហើយឈ្លៀតទៀតវ៉ើយ​ !

    • បាទ ជីដូនជីតា​ទួតលួតលា របស់ខ្ញុំរស់​នៅ​ខែត្រ​នេះ​យូរហើយ ទាល់​តែ​ខ្ញុំ​ស្រាវជ្រាវ​រកសាវតា​ខ្លួន​ឯង​លែង​ឃើញ មិនដឹង​ថា​កាល​មុនពួកគាត់មាន​ដំណែង​ធំដុំ​ក្នុង​រាជការ​ ឬ ក៏អត់ ! ខ្ញុំ​នៅ​ក្មេងពេកពូ មិនទាន់គ្រប់អាយុ​​ឈរ​ឈ្មោះ​ឲ្យ​គេបោះឆ្នោត​ឲ្យ​ផង​ណឹង ។ បំណងធ្វើធំរបស់ខ្ញុំៗ​កំពុងសន្សំទុក ។

  5. ហ៊ើយយយ!!! នៅកំពង់ចាម ម្ភៃឆ្នាំផ្លាយហើយ ឮគេនិយាយញយដងណាស់ ជីហែ ស្រុក​កោះសូទិន ហ្នឹង តែមិនដែលបានឃើញភ័ក្រទេ…..

  6. គ្មានសាច់ញ្ញាតិ និងពួកម៉ាកនៅខាងណុងផង
    ម្យ៉ាងស្រីៗមិនមែនដើរហើរស្រួលដូចប្រុសៗទេ!!(សួរតែយាយម៉ាប់ទៅដឹងហើយ) 😦

    **អេស…ស្នាដៃថតរូបដូចពូកែ និងជំនាញដល់ហើយ សូមសរសើរ!!! 😀 (មិនដឹងថ្ងៃណាបានឃើញភ័ក្រទេជីហែ ស្រុក​កោះសូទិន អញ្ចឹងមើលរូបតាឯងលេសសិនចុះ) ^^

    • អរគុណ​ហើយ​ដែល​បាន​ពន្យល់​បកស្រាយ​យ៉ាង​ក្បោះក្បាយ ។ អ៊ីចឹង​តែង​ខ្លួន​ឲ្យ​ដូច​មនុស្ស​ប្រុស​ហើយ​ដើរទៅ ហ្គាៗៗៗ ។ អរគុណម្ដង​ទៀត​ចំពោះ​ការ​សរសើរ​សមត្ថភាព​របស់​ខ្ញុំ តែ​តាម​ពិត​ខ្ញុំ​នៅ​ស្ទើរ​ណាស់ ។

  7. អរគុណស្អីទេលោកតា ចៅនិយាយតែពាក្យពិតសោះហ្នឹងអាស!!!
    មិនមែនសរសើរតែពីររូបខាងលើហ្នឹងទេ គឺសរសើររូបទាំងអស់ដែលនៅក្នុង តាម៉ាប់វើតប្រេស និងក្នុងហ្វេសប៊ុក!!! 🙂

  8. អារឿងឆែកឆេរទុកចិត្តលើខ្ញុំចុះ សូមធនាតាម៉ងងងង!!

    ** កាលពី ពីរបីខែមុនខ្ញុំចូលឆែកឆេរ ប្លក់តាផ្កាយ(ម៉ាក់)គ្មានសល់ម៉ាប្រកាសណាទេប្រាប់ទៅ អស់ពីតាផ្កាយខែមុនទៅឆែកប្លក់សុផាត ឥឡូវមកដល់ផសតាម៉ាប់ឯងហើយ (ប្លក់កំពង់ចាមឆែកអស់ហើយ ឃើញឡើងខ្ទេច….ហាសៗៗៗ)

    ** អាឡូវរាងរវល់បន្តិចអញ្ចឹងហើយប្លក់តាម៉ាប់ឯងទើបបានឆែកបានសើរៗតែប៉ុណ្ណោះ មិនយូរទេខ្ញុំឆែកទាល់តាខ្ទេចហ្នឹង ហិហិ កុំភ័យដេកតែព្រួយទៅ ហាសៗៗៗៗ

    • បងម៉ាក់ សរសេរ​រាប់ឆ្នាំហើយណឹង មិនដឹង​ជា​ប៉ុន្មានរយ​អត្ថបទទេ បើខ្ញុំសរុបប្លុកទាំង ៦ ទៅ មានមិនដល់ ២០០ អត្ថបទផង ។ គ្មានអីគួរឲ្យអស្ចារ្យ​ទេ ដូច្នេះបែប​មិនចំណាយពេលយូរប៉ុន្មានទេមើលទៅ !

  9. Pingback: រូបថតដ្រូន កំពង់ចម្លងជីហែ | កំពង់ចាម កំពង់​ចិត្ត

ទំលាក់ មួយចំលើយតប ទៅ Ravy Yuth បោះ​បង់​ការ​ឆ្លើយ​តប

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.