ខ្លះៗ អំពី​ស្រុក​កងមាស


ត្រលប់​មក​ ក្រុង​ភ្នំពេញ ​លើក​នេះ ខ្ញុំ​ធ្វើ​ដំណើរ​តាម​ ស្រុក​កង​មាស ដែល​គិត​ទៅ​ប្រហែល​ជា​មាន​ចម្ងាយ​ជិត​ជាង​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 6A និង លេខ 7 ដោយ​គ្រាន់​តែ​បញ្ហា​រឿង​ផ្លូវដី និង ប្រកប​ដោយ​គ្រលុកជា​ច្រើន​បន្តិច​ក្ដី ។

តើ​ពាក្យ កងមាស នេះ​មាន​ន័យ​យ៉ាង​ណា ? បើ​តាម​ការ​វិភាគ​គ្មាន​គ្រូ​របស់​ខ្ញុំ​គឺ ៖

  • កងមាស​ គឺ កង​ដៃ​មាស
  • កងមាស គឺ កងច័ក្រមាស
  • កងមាស គឺ ត្រកងមាស

តែនៅ​មាន​ពាក្យ​មួយ​ទៀតជា​ពាក្យ​ដែល​អ្នក​ភូមិ​អ្នក​ស្រុក​​ចំណាំ​ហៅគឺ ពាម​ជីកង ។ បើ​យើង​ចែក​ពាក្យ​ទាំង​នេះ យើង​បាន ពាម + ជី + កង ។ ពន្យល់​ពាក្យ​ទាំង​ ៣ នេះ​តាម​វចនានុក្រម​សម្តេច​សង្ឈ ជួន ណាត

  • ពាម ៖ មាត់​ព្រែក​ ឬ មាត់​ស្ទឹង​ដែល​បែក​ចេញ​ពី​ទន្លេ, មាត់​ទន្លេ​ដែល​ហូរ​​ទៅ​ជាប់​សមុទ្រ
  • ជី ៖ អ្នក, ឯង, ពាក្យ​សម្រាប់​ហៅ​ក្មេង​ប្រុស​ដែល​ទើប​សឹកពីសាមណេរ, ទម្ងន់មាស
  • កង ៖ ឮ​រំពង​អឺងកង, ចាប់​ត្រកង, កងទ័ព, កង​ដៃ កងជើង

តើ​អ្នក​ទាំង​អស់​គ្នា​មាន​សម្មតិកម្ម​យ៉ាង​ណា​ដែល​ចំពោះ​ពាក្យ​នេះ ?

សម្រាប់​ខ្ញុំ​ពាក្យ​នេះ​មាន​ន័យ​ថា ៖ កន្លែង​ទីមាត់​ទឹក​ដែល​ជីចាប់​ត្រកង សួរ​ថា​ចាប់​ត្រកង​អ្វី? គឺ ចាប់​ត្រកង​មាស​ នេះ​ឯង ។

គួរ​ពុំ​គួរ​សូម​មេត្តា​អធ្យាស្រ័យ​ ព្រោះ​នេះ​គ្រាន់​ជា​គំនិត​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ប៉ុណ្ណោះ ។

សូម​អញ្ជើញ​មើល​រូប​ភាព​ ២ សន្លឹក​ខាង​ក្រោម​ជា​ការ​កំសាន្ដ​ចក្ខុ ។

ខ្លោងទ្វារស្រុក​ដែលមានតែមួយក្នុងខែត្រ​កំពង់ចាម

ទេសភាពដ៏ក្ដៅហែង

Categories: កម្រង​រូបភាព, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម, សញ្ញាសម្គាល់ | Tags: , , , , | មតិ 20

Post navigation

20 thoughts on “ខ្លះៗ អំពី​ស្រុក​កងមាស

  1. តាម៉ាប់ ជាំអ្នកកំពង់ចាមចឹង ដែលបានទៅលេងនៅទឹកឆាទេ?

    • បាទ ធ្លាប់ទៅបាន​ច្រើន​ដង​ណាស់បង មិនក្រោម ១០ ដឹងទេ ។ ទើបតែខានជាង ៦ ឆ្នាំនេះ​ទេ តាំង​ពីខ្ញុំ​មក​នៅ ភ្នំពេញ ។ ឥឡូវ​ឮ​ថា​គេ​បង្កើត​កន្លែង​កំសាន្ដ​មួយ​នៅ​ជិត​ណឹង​ដែរ ។ បើមក​ពេល ខ្ញុំ​រក​ទៅ​រុក​រក​ប្រាសាទ​បុរាណ​បាក់បែក​នៅ​ម្ដុំទឹក​ឆា ។

    • ចំងាយផ្លូវចូលទៅទឹកឆា ពីថ្នល់ជាតិទៅមាន​ប៉ុន្មាន​គីឡូម៉ែត្រ?​

    • ខានទៅយូរចង់ភ្លេច ។ ប្រហែលជា ២០ គីឡូ ។ មិនដឹង​ថា​ផ្លូវឥឡូវ​នៅជា​ផ្លូវ​ដី​ ឬ ផ្លូវ​កៅស៊ូហើយទេ ។

    • បងចេះតែសួរលេងទៅ ក្រែងលោបានឈប់សំរាកបុណ្យ​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ បានឆ្លៀតទៅលេង។

    • ខ្ញុំបែបទៅផ្ទះ​ដែលប៉ុន្មាន​ថ្ងៃខាង​មុខណឹង ! មិនឈប់​ឲ្យជាប់​គ្នា​តែ​ហ្មងទេ ។

  2. បើតាមអ្វីដែលខ្ញុំដឹងពីការពន្យល់របស់លោកគ្រូ៖ ល្បីថានៅមាត់ព្រែកមួយមានកប់កំណប់ គងមាស ។ ព្រៈមហាក្សត្រ បានបញ្ជាអោយនាម៉ឺនមន្ត្រីទៅជីកយកមក ទើបតំបន់នេះមានឈ្មោះថា ពាមជីកគង =ពាមជីកង អានតាមអក្សរបារាំង ។ ពេលហែរគងមកមាត់ទន្លេ មានមនុស្សម្នារងចាំទទួលជាច្រើននៅទីនោះ ទើបទីនោះមានឈ្មោះថា កំពង់ចាំ =កំពង់ចាម អានតាមអក្សរបារាំង ។

    • អរគុណ លោក សាន លិម (សុំទោស​ទុកជា​មុន​បើ​ខ្ញុំ​សរសេរ​ឈ្មោះ​លោក​ខុស) ។ តាម​ការពន្យល់​របស់​លោក​គ្រូ​លោកក៏​មើល​ទៅ​អាច​យក​ជា​ការ​បាន​ដែរ ហើយ​ហាក់​មាន​ជាប់​ទាក់ទង​គ្នា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង ។

  3. បើតាមខ្ញុំគិតវិញពាក្យ កំពង់ចាម វាមិនមែនអានតាមបារាំងទេ វាគ្មានហេតុផលអ្វីខ្មែរមួយនគរទៅហៅកំពង់ចាមតាមបារាំងនោះ ទេ ពាក្យនេះខ្ញុំប្រាកដថាវាប្រាកដជាការផ្សំរវាងពាក្យ កំពង់+ចាម ច្បាស់ណាស់ទំនងជាកើតក្នុងជំនាន់ដែលពួកជនជាតិចាមបានភៀសខ្លួននៅស្រុកខ្មែរ បើមើលតាមផែនទីយើងអាចឃើញស្រាប់ហើយថា ប្រទេសចាមនៅក្បែរៗនោះដែរ ។

    • តែយើង​ក៏​មាន​រឿងព្រេង​ដែល​ទាក់ទង​នឹងពាក្យ​កំពង់ចាម កំពង់ចាំ និង ជីហែ ចាំ​ហែ នេះ​ដែរ ។ វាពិបាក​នឹង​រក​ឬស​គល់​ប្រាកដ​ឲ្យ​ឃើញ​ដែរ ។ មិនអាច​ចោល​រឿង​ព្រេងបាន​ទេ ហើយ​យើង​ក៏​មិន​មាន​ឯកសារ​បញ្ជាក់ច្បាស់​ទៀត ភាគ​ច្រើន​ជា​ការ​សន្និដ្ឋាន​ផ្សេងៗគ្នា ។

  4. ស្គាល់ច្បាស់ខ្លាំងណាស់ខ្លោងទ្វារ(រូបទីមួយ)គឺព្រំប្រទល់ ស្រុកព្រៃឈរ និងស្រុកកងមាស។ ផ្ទះខ្ញុំនៅជិតៗហ្នឹងឯង… ភូមិព្រៃទទឹង ស្រុកព្រៃឈរ…..

  5. ម្ចាស់ផ្ទះមុខឌឺ!!😛

    ប្រាប់មុនខ្លាចគេសួរ (កូនគេចិត្តល្អ និងចេះគិតវែងឆ្ងាយ) ខឹកខឹកខឹក!!

  6. ត្រូវហើយរកឯណាបាន ម៉ាស្រុកមានតែមួយហ្នឹងឯង!!😀

  7. ខ្លាចអីបើខ្ញុំជើងកាងប្រចាំភូមិហើយណុង!!😀

  8. ឮចាស់ៗនិយាយបែបឡែបខាយថាខេត្តកំពង់ចាមពាក្យថា «ក្រម៉ុមចាម» ដោយសារតែចំប៉ាច្បាំងគ្នា និងអណ្ណាមខ្លាំងពេកក៏បានបញ្ជូនពួក ស្រីៗដែលជាគ្រួសារពលចាមមកលាក់ទុកក្នុងតំបន់នេះ។ ជាកន្លែងលាក់ទុកគ្រួសារពលចាម ក៏ក្លាយជាទម្លាប់ហៅតំបន់ក្រម៉ុមចាម កាលណោះសូម្បីព្រញមហាក្សត្រខ្មែរក៏យកចាមជាមហេសីដែរ។ ក្រោយមកហៅក្លាយទៅ ជាក្រពុំចាម រួចក៏កំពង់ចាមអញ្ចឹងទៅ។ ចាស់ៗគាតដំណាលបែបហ្នឹង🙂

    • អរគុណ លោកជក់ទិព្វ ដែល​បាន​បន្ថែម​បំណក​ស្រាយ ។ គិត​ៗទៅ បំណក​ស្រាយទាំង​នេះ​មាន​ហេតុផល​សម​ស្រប​ម៉្យាង​ៗរបស់វា ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: