សាវតារភូមិបឹងកេត


ខ្ញុំ​សូម​ជូន​សាវតារ​នៃ​ឈ្មោះ ភូមិបឹងកេត នេះ តាម​​សេចក្តី​​សៀវភៅ​ សាវតារ​ទាក់ទង​ភូមិសាស្ត្រ​ខ្មែរ​ របស់ លោក ឌឹក.គាម ដែល​​បោះពុម្ព​​នៅ​​ឆ្នាំ១៩៦៨ មាន​ដូច​ខាង​ក្រោម​ដោយ​​ចម្លង​ទាំង​ស្រុង​តាម​ច្បាប់​ដើម​ដូច​តទៅ៖

ពាក្យ​នេះ បើ​ឮ​ហើយ​មិន​បាន​ឃើញ​ជាក់​នឹង​ភ្នែក មុខ​ជា​ស្មាន​ថា​ជា​បឹង​មួយ ដូច​ជា​បឹង​ដែល​លោក​អ្នក​ធ្លាប់​បាន​ស្គាល់​បាន​ឃើញ តែ​តាម​ពិត​នោះ បឹងកេត ជា​ភូមិ​មួយ​នៅ​តាម​មាត់​ទន្លេ​មេកុង ជា​កន្លែង​សម្រាប់​​ស្ល​កៅស៊ូ ។ បើ​លោក​អ្នក​ធ្វើ​ដំណើរ​តាម​កប៉ាល់​ពី ភ្នំពេញ ទៅ ក្រចេះ លោក​អ្នក​ចេញ​ពី​ផែ ស្ទឹងត្រង់ ពេល​យប់​​មើល​ទៅ​មុខ​ឃើញ​ភ្លើង​ភ្លឺ​ព្រោងព្រាត​នោះ ទីនោះ​ហើយ​គេ​ហៅ​ថា បឹងកេត

តាម​ឯកសារ​របស់​ លោក រ៉ាយ ប៉ុក ដែល​លោក​បាន​ស៊ើប​សួរ​រក​សាវតារ​ភូមិ​តំបន់​ជា​ដើម​នេះ លោក​បាន​ព័ត៌មាន​ពី​ លោក ប៉េង ហុង អ្នក​ដាំ​កៅស៊ូ​នៅ​ ចំការអណ្ដូង ថា ៖

ពី​ដើម​​មាន​ខ្មែរលើ​ម្នាក់​ឈ្មោះ កើត បាន​មក​តាំង​ភូមិ​លំនៅ​មុន​គេ​នៅ​ត្រង់​កន្លែង​នេះ ព្រោះ​ងាយ​នឹង​ប្រកប​របរ​កសិកម្ម​ហើយ​មាន​ទឹក​គ្រប់​គ្រាន់​ផង ។ លុះ​បាន​​ឃើញ​ការ​កើត​នៅ​សុខ​ស្រួល​បួល​ហើយ ទើប​មាន​ យួន ខ្មែរ ជា​ច្រើន​មក​ប្រកប​របរ​នេសាទ ម៉្លោះ​ហើយ​ទើប​ជន​ទាំង​នោះ​មក​​នៅ​សង់​ជា​ខ្ទម​ ឬ​ផែ​ក្បែរ​ តាកើត ។ ដល់​ក្រោយ​មក​កន្លែង​នោះ ក៏​ក្លាយ​ជា​ភូមិ​ឈ្មោះថា ភូមិ​តាកើតភូមិ​តាកើត នេះ​មិន​​បាន​យូរ​ប៉ុន្មាន អ្នក​ភូមិ​ចេះ​តែ​ហៅ​ក្លាយ​ៗ មក​ថា​ ភូមិ​តាកេត ។ ភូមិ​តាកេត កាន់​តែ​មាន​ ជនជាតិ​យួន មក​នៅ​កុះករ​ព្រោះ​ងាយ​នឹង​រក​ស៊ី​នេសាទ​ផង ងាយ​នឹង​យក​ត្រី​ទៅ​លក់​នៅ​ ផ្សារ​ស្ទឹងត្រង់ ផង ផ្សារ​ក្រូចឆ្មារ ផង ទីនោះ​ក៏​មាន​កំពង់​មួយ សម្រាប់​ឆ្លង​ទៅ​ ភូមិទ្រាប៉ើសក្រូចឆ្មារ ផង​ ។ លោក រ៉ាយ ប៉ុក ថា ដល់​មាន​កំពង់​សម្រាប់​ឆ្លង​ទៅ ទើប​អ្នក​ស្រុក​ហៅ​ក្លាយ​ជា​ ភូមិ​បេនកេត ឈប់​ហៅ ភូមិបឹងតាកេត ទៀត ។

ការ​ហៅ​ក្លាយ​នៃ​ភូមិ​នីមួយ​ៗ ចេះ​តែ​មាន​ដូច​នេះ​ជា​ដរាប ព្រោះ​សម្ដី​របស់​អ្នក​ស្រុក​​ដែល​រាជការ​មិន​បាន​ដាក់​ឈ្មោះ​ឲ្យ​មាន​នៅ​តាម​ជនបទ​ឲ្យ​ត្រឹម​ត្រូវ ម៉្លោះ​ហើយ​អ្នក​ស្រុក​ចេះ​តែ​ហៅ​តាម​តែ​នឹក​ឃើញ ដូច្នេះ​ ភូមិ​បេនកេត ក៏​ក្លាយ​មក​ម្ដង​ទៀត​ថា ភូមិបឹងកេតបឹងកេត រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

*****

បច្ចុប្បន្ន​នេះ បឹង​កេត​ ជា​ភូមិ ២ គឺ ភូមិ​បឹងកេតលើ និង ភូមិ​បឹងកេតក្រោម ស្ថិត​​ក្នុង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខែត្រ​កំពង់ចាម

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , , , , , , | មតិ 4

Post navigation

4 thoughts on “សាវតារភូមិបឹងកេត

  1. បើមាន​រូបភាព​បច្ចុប្បន្នយក​មក​បង្ហាញ​ទៀត ទើប​ធ្វើ​អោយ​អត្ថបទ​ដក​ស្រង់​នេះ មាន​ទំងន់​ធ្ងន់​​ជាង​នេះ​ថែម​ទៀត…

    • តា ម៉ាប់

      ខ្ញុំ​ខាន​ទៅ​ស្រុក​ស្ទឹងត្រង់​ប្រហែល​ជា ៦ ឆ្នាំ​ហើយ ដែល​កាល​នោះ​នៅ​ជិះ​កាណូត​នៅ​ឡើយ ពិតជា​សប្បាយ​ជាង​ជិះ​ម៉ូតូ​ ឬឡាន ។ បឹងកេត ជា​ភ្នំ​ដីក្រហម​ មាន​ដើម​កៅស៊ូ​ជា​ច្រើន ។

    • ខ្ញុំស្គាល់តែចំការអណ្តូង… បឹងកេត នៅត្រើយខាងលិច ឬខាងកើត តាម៉ាប់?

    • តា ម៉ាប់

      នៅ​ត្រើយ​ខាង​លិច ព្រោះ​បើ​ត្រើយ​ខាង​កើត​ ចូល​ជា​ខាង​ស្រុក​ក្រូច​ឆ្មារ​ហើយពូ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: