គោរមងារ​ខ្ញុំរាជការ​


ខ្ញុំ​សូម​ជូន​ឯកសារ គោរមងារ​ខ្ញុំរាជការ​ខែត្រ​កំពង់ចាម​ក្នុង​ផែនដី​ព្រះ​ខត្តិយ​កោដ្ឋ (ព្រះមុនីវង្ស)​ តាម​​សេចក្ដី​​សៀវភៅ​ សាវតារ​ទាក់ទង​ភូមិសាស្ត្រ​ខ្មែរ​ របស់ លោក ឌឹក.គាម ដែល​​បោះពុម្ព​​នៅ​​ឆ្នាំ ១៩៦៨ មាន​ដូច​ខាង​ក្រោម​ដោយ​​ចម្លង​ទាំង​ស្រុង​តាម​ច្បាប់​ដើម​ដូច​តទៅ ៖

សាលាខេត្ត
ចៅហ្វាយខេត្ត ឧកញ៉ា​មន្ត្រី​ភក្ដី​ពិជ័យ​រដ្ឋា​​មហា​បញ្ចក​ឧត្ដម​ក្រុម​ពាហុ
ភូឈួយ​ខេត្ត​ទី ១ ឬទ្ធី​រង្គ​ភក្ដី
ភូឈួយ​ខេត្ត​ទី ២ ភក្ដី​​ឬទ្ធី​រង្គ​
បាឡាត់​ខេត្ត រាជា​ភក្តី
ចៅហ្វាយ​ស្រុក បាឡាត់ស្រុក
ស្រុក​កំពង់សៀម ពិជ័យ​រដ្ឋា ភក្ដី​មន្ត្រី
ស្រុក​ព្រៃឈរ វល្លិ៍​វ័ន​​ភក្ដី
ស្រុក​ជើង​ព្រៃ ពេជ្រ​តេជោ សេនា​តេជោ
ស្រុក​​កោះសូទិន ធិបិន​មន្ត្រី សុទិន​មន្ត្រី
ស្រុក​ត្បូងឃ្មុំ អរជូន ពិភ័ក្ដិ​អរជូន
ស្រុក​ក្រូចឆ្មារ ភក្ដី​អរជូន
ស្រុក​មេមត់ អារញ្ញិក​អរជូន
ស្រុក​ស្ទឹងត្រង់ រាជាជោ
ស្រុក​ស្រីសន្ធរ បវរ​សង្គ្រាម
ស្រុក​កងមាស ពិភ័ក្ដិ​មន្ត្រី
តំបន់​ចំការ​លើ តំបន់​ទួល​ត្រាច
ចៅ​តំបន់ ពិភ័ក្ដិ​អារញ្ញិក រដ្ឋ​វ័ន​ពិភ័ក្ដិ

*****

តាម​ឯកសារ​ខាង​លើ យើង​ឃើញ​មាន​ ទីរួមខេត្ត ១ ស្រុក​ ១០ និង តំបន់ ២ សរុប ១៣ ដូច្នេះ​ឃើញ​ថា ស្រុក​តំបែ ស្រុកពញាក្រែក ស្រុកបាធាយ និង ស្រុកអូរាំងឪ ទើប​នឹង​ត្រូវ​បាន​បង្កើត​ក្រោយ​មក​ទៀត​ទេ (ប្រហែលជា​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម) ។ ក្នុង​នោះ​ដែរ តំបនចំការលើ បាន​ក្លាយ​មក​ជា​ ស្រុក​ចំការលើ ឯ ​តំបន់​ទួលត្រាច តាម​ការស្មាន​បាន​ក្លាយ​ជា ភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម

ពាក្យ ភូឈួយ សព្វ​ថ្ងៃ​នេះ មិន​ឃើញ​​មាន​និយម​​ប្រើ​ទៀត​ទេ​ ឯ​គោរមងារ ភូឈួយ​ខេត្ត នេះ​ស្មើ​និង អភិបាល​​ខេត្ត​រង ។

ពាក្យ​ បាឡាត់ សព្វ​ថ្ងៃ​នេះ មិន​ឃើញ​​មាន​និយម​​ប្រើ​ទៀត​ទេ​ ឯ​គោរមងារ បាឡាត់​ នេះ​ស្មើ​និងពាក្យ រង ដែរ តែ​ទាប​ជាង ភូឈួយ ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , , , , , , , | មតិ 8

Post navigation

8 thoughts on “គោរមងារ​ខ្ញុំរាជការ​

  1. អត្ថបទ​ស្រាវជ្រាវ​នេះ​ល្អណាស់… ចាំញ៉ុម​លើក​ទឹកចិត្តជូន ដោយ​នាំ​​ទៅមើល​យីហោ Pizza មួយកន្លែង​ នៅក្រោយ​ទូតអាល្លឺម៉ង់​… ទៅអត់?…😀

    • តា ម៉ាប់

      អរគុណពូស្រុកស្រែទុកជា​មុន មិនប្រកែក​នោះទេ កាន់​តែឆាប់​កាន់​តែ​ល្អ​ ហេហេហេ ខ្ញុំ​មាន​កាត​បញ្ចុះ​តម្លៃ​ដែរ ។

    • ស្រុកស្រែ

      អានអោយច្បាស់​សិន​ទៅ… គឺ​ញ៉ុមនឹងនាំ​ទៅ​មើល​យីហោ Pizza នៅ​មាត់​ផ្លូវ… មិនមែន​ចូល​ក្នុង​ហាងរ៉េ…😀

      និយាយលេង​ទេ… ចាំ​មាន​ពេល​​គង់​តែ​ជួបគ្នាទេតាម៉ាប់… ស៊ីយូសាំវ៉ែ…😀

    • តា ម៉ាប់

      អូយ យ៉ូយ ពូស្រុកស្រែ ដាក់​មួយ​ក្បាច់​ឲ្យ​ខ្ញុំ​ចំហ​មាត់​តែហ្មង !

    • ស្រុកស្រែ

      😀😀

  2. ងារចៅហ្វាយខែត្រអានឡើងចង់ដាច់ត្ហើម ……ពាហុ😀

  3. Pingback: ខែត្រ​ត្បូងឃ្មុំ សម័យ​តេជោ | កំពង់ចាម កំពង់​ចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: