Home Sweet Home


 

គ្មាន​អ្វី​សប្បាយ​ជាង​បាន​ទៅ​ផ្ទះ​នោះ​ទេ ! ជា​ពិសេស​បាន​ទៅ​ជួប ម៉ែ​ឪ​ និង ប្អូន​​ប្រុស​ខ្ញុំ ហើយ​ម៉្យាង​វិញ​ទៀត​នោះ​ គឺ​ចំណេញ​ជា​ខ្លាំង​ពេល​មក​ភ្នំពេញ​វិញ😀😀😀 (ប្រាកដ​ជា​ឥត​បាយ​ផ្ទះ​មួយ​អាទិត្យ​តែ​ម្ដង) ។

ឡាន​ចេញ​ដំណើរ​ពេល​ថ្ងៃ​ត្រង់ រសៀល​បន្តិច​ប្រាកដ​ជា​ដល់ ពេល​ល្ងាច​ដើរ​លួច​ថត​រូប​គេ​ឯង​តាម​មាត់​ទន្លេ (ប្រហែល​ជា​ខ្សត់​មនុស្ស​ក៏​មិន​ដឹង ព្រោះ​គេ​អាច​ទៅ​ស្រុក​កំណើត​អស់​ហើយ) ។

ព្រឹក​ថ្ងៃ​អាទិត្យ​ បើ​ខ្ញុំ​អា​ច​ងើប​រួច​ពី​ម៉ោង ៤ ខ្ញុំ​នឹង​ទៅ​ថត​រូប​គេ​បោះ​បាយ​បិណ្ឌ​​ឲ្យ​ណា​ណី​ម្ដង ព្រោះ​ថាប្រើ DSLR នឹង​ថត​បាន​តែ​ពន្លឺ​ភ្លើង​ស្រាល​ៗ ចេញ​ពី​ចុង​ធូប ហើយ​វិល​ចុះ​វិល​ឡើង​ជុំ​វិញ​វិហារ (ទំនង​គួរ​ខ្លាច) ។

តាម​លោក​ Googgle បាន​បង្ហាញ​ថា បើ​ឡាន​ខ្ញុំ​ត្រូវ​ជិះ​បើក​កាត់​តាម​ព្រែក​ក្ដាម ចម្ងាយ​ផ្លូវ​គឺ ១២៦ គ.ម និង​ត្រូវ​ចំណាយ​ពេល​អស់ ២ ម៉ោង ១៦ នាទី ។ តាម​គិត​ទៅ លោក Googgle គាត់​គិត​ថា​ផ្លូវ​ស្រុក​ខ្មែរ​ ដូច​ផ្លូវ​ស្រុក​អាគាំង​តែ​ម្ដង ។😀

Categories: ផ្សេងៗ | Tags: , , , , | មតិ 7

Post navigation

7 thoughts on “Home Sweet Home

  1. Ravy

    ហាហាហា ប្រកាសមួយនេះអានហើយអស់សំណើចខឹក ហាហាហា😀

    បទពិសោធន៍ខ្ញុំកាលនេៅរៀន គ្មានអ្វីសប្បាយជាងបានទេៅលេងស្រុកឡើយ(ងើបទេៅទាំងព្រលឹមស្រាងៗ) តែបានតែបន្តិច អាងធុញ នឹកភ្នំពេញវិញម្តង!! (Home sweet home in pp) សូម្បីតែកាលនោះ ផ្ទះនោះជាផ្ទះជួលក៏ដោយ…

    ស្អែកខ្ញុំទេៅដែរហើយ ស្ពាយបង្វិចទេៅអេងតែមួយយប់ទេ!!

  2. Ravy

    P.S: I comment by mobile phone Sir lolzz update blog hoy hahaha make me easy!!😀

  3. អត់យល់ត្រង់ឃ្លាថា«ចំណេញ​ជា​ខ្លាំង​ពេល​មក​ភ្នំពេញ​វិញ (ប្រាកដ​ជា​ឥត​បាយ​ផ្ទះ​មួយ​អាទិត្យ​តែ​ម្ដង)» ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: