​ក្រុម​ប្រាសាទ​ហាន់ជ័យ (២)


-ត-

​២. ​ប្រាសាទ​ហាន់ជ័យ ​(​ខាងជើង​)​ ប្រាង្គ​ទី​២

ការសិក្សា​ប្រៀបធៀប​ខាង​ស្ថាបត្យកម្ម​ធ្វើឲ្យ​យើង​ដឹង​ថា ប្រាសាទ​ហាន់ជ័យ​ខាងជើង​ នេះ ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​សម័យកាល​ជា​មួយ​គ្នា និង​អាស្រម​មហាឥសី​នៅ​សម្បូរ​ព្រៃ​គុក ។ ស្ថិត​ចម្ងាយ​ប្រមាណ​ជា ៣០​ម៉ែត្រ ខាងជើង​នៃ​ព្រះវិហារ​កូន​ប្រាសាទ​នេះ​មាន​រាង​ជា​បន្ទប់​តូច​មួយ​ធ្វើ​អំពី​ ថ្ម​ភក់ សម្រាប់​ភាវនា​ធម៌​ដោយ​ពួក​តាបស​ឥ​សី ។

ទិដ្ឋភាពរួម, ប្រាសាទហាន់ជ័យ ខាងជើង និង សសរពេជ្រ (ថត ២០០០)

ទិដ្ឋភាពរួម, ប្រាសាទហាន់ជ័យ ខាងជើង និង សសរពេជ្រ (ថត ២០០០)

ដូច​ប្រាសាទ​ហាន់ជ័យ​ ហៅ​គុក​ព្រះ​ធាតុ​ខាងជើង​ទី​១​ដែរ ប្រាសាទ​ហាន់ជ័យ​ទី​២ បែរមុខ​ទៅ​ទិស​ខាងកើត​ពោល គឺ​បែរមុខ​ទៅ​រក​ទន្លេ​មេគង្គ ។​ ថ្វី​ត្បិត​តែ​ប្រាសាទ​នេះ​មាន​ទំហំ​ប្រមាណ​ ២,១០​ម៉ែត្រ ៤​ជ្រុង​ស្មើ ​ក៏ប៉ុន្តែ​មាន​រាង​សមសួន​សង្ហា​អស្ចារ្យ​ហើយ​គយគន់​មិន​ឆ្អែត​ភ្នែក​ឡើយ ។​

ក្បាច់ផ្តែរតំណាងព្រះវិស្ណុអនន្ត (ថត ២០០៥)

ក្បាច់ផ្តែរតំណាងព្រះវិស្ណុអនន្ត (ថត ២០០៥)

ពាក់ព័ន្ធ​នឹង​ការសាងសង់​ប្រាសាទ​នេះ គេ​អាច​និយាយ​បាន​ថា ដូច​អាស្រម​មហា​ឥសី កូន​ប្រាសាទ​របស់​យើង​ត្រូវ​បាន​កសាង​ឡើង ដោយ​ការ​តម្រៀប​គ្នា​ឲ្យ​ជិត​នូវ​ផ្ទាំង​ថ្ម​ទាំង​បី​ផ្ទាំង ។ ជ្រុង​ខាងកើត​គឺជា​ក្លោង​ទ្វារ ជ្រុង​បី​ទៀត គឺ​ខាងលិច ត្បូង និង​ជើង​ត្រូវ​បាន​បិទ​ជិត ។​

​សូម​ជម្រាប​ថា ផ្ទាំង​ថ្ម​នី​មួយៗ​មាន​ប្រវែង ០,៧០ ម៉ែត្រ, កម្ពស់ ២,១០ ម៉ែត្រ ឬ​ធំ​ជាង​បន្តិច​តែប៉ុណ្ណោះ ។ ក្លោង​ទ្វារ​ខាងកើត គឺជា​ក្លោង​ទ្វារ​តែមួយគត់​ចូល​ទៅ​ក្នុង​ប្រាសាទ​ដ៏​តូច​នេះ ដែល​លំអ​ដោយ​សសរ​ពេជ្រ​មួយ​គូរ​រាង​មូល អម​ទាំង​សង​ខាង​នៃ​មាត់ទ្វារ ដែល​ទ្រ​ក្បាច់​ផ្ដែរ​មួយ​ស្ថិតនៅ​ពី​លើ​ធ្នឹម ។ ក្បាច់​ផ្ដែរ​នេះ​តំណាង​នូវ​ការ​បង្កើត​​​លោក​ក្នុង​ លទ្ធិ​ព្រហ្មញ្ញសាសនា ។ នៅ​ទី​នេះ​ ក្បាច់​ផ្ដែរ​តុប​តែង​​​ដោយ​ចម្លាក់​ ព្រះ​វិស្ណុ​ មួយ​អង្គ ផ្ទំ​លើ​នាគ​នៅ​ចំ​កណ្ដាល អម​ដោយ​មេដាយ​ជា​ក្បាច់​ផ្កា​ឈូក​ទាំងសងខាង ។ សូម​ជម្រាប​ថា ក្នុង​ប្រព័ន្ធ​សាសនា​បុរាណ​នាគរាជ​ក្បាល​៥ តំណាង​ឲ្យ​ទឹក​នៃ​មហា​សាគរ អ្វី​ដែល​មាន​ពិពណ៌នា​ក្នុង​ព្រះ​គម្ពីរ​បុរាណ​ឥណ្ឌា ។​

បើ​សំអាង​លើ​រូបថត​ឯកសារ យើង​អាច​ដឹង​ទៀត​ថា ប្រាសាទ​​ហាន់ជ័យ​ខាងជើង​ នេះ​មាន​យ៉ាងតិច​ក៏​២ ឬ​៣​ដែរ តែ​ឥឡូវនេះ​នៅសល់​តែ​ផ្ទាំង​ថ្ម​ភក់​​ធំ​ៗ ដូចជា ស៊ុម​ទ្វារ ទម្រ ឬ​បល្ល័ង្ក​តម្កល់​ទេវរូប ឬ​ព្រះ​សី​វ​លិង្គ​នៅ​រាយប៉ាយ​ដេរដាស​ជុំវិញ​បូជនីយដ្ឋាន​នេះ​តែ​ប៉ុណ្ណោះ ។​

វិមានអាកាសតូចៗ និងក្បាច់ផ្កាភ្ញី (ថត ២០០០)

វិមានអាកាសតូចៗ និងក្បាច់ផ្កាភ្ញី (ថត ២០០០)

ជុំវិញ​ផ្នែក​ខាងក្រោម​នៃ​ប្រាសាទ​លំអ​ដោយ​ក្បាច់​ផ្កា និង​សត្វ​អច្ឆរិយ​ដែល​មាន​លក្ខណៈ​សំយោគ​រវាង​សត្វ និង​រុក្ខជាតិ ។ រីឯ​លើ​ក្លោង​ទ្វារ​ចូល​ប្រាសាទ​គេ​ឃើញ​ដូច​ទើប​ពោល​ខាង​លើ​​ក្បាច់​ផ្ដែរ​មួយ តំណាង​ឲ្យ​ ព្រះ​​វិស្ណុ​ ផ្ទំ​លើ​ខ្នង​នាគរាជ​ ដែល​ស្ថិត​ក្នុង​រចនាប័ទ្ម​ថលាបរិវ័ត ។ លក្ខណៈ​នៃ​សត្វ​អច្ឆរិយ​ប្រភេទ​នេះ ត្រូវ​បាន​ជួប​ប្រទះ​នូវ​លើ​ក្បាច់​លម្អ ប្រាសាទ​ភូមិពោន នៅ​ ស្រុក​សង្គៈ ខែត្រ​សុរិន្ទ ។ យ៉ាងណាមិញ​លក្ខណៈ​ពិសិដ្ឋ​របស់​ទេវស្ថាន​នេះ ក៏​អាច​គូស​បញ្ជាក់​តាមរយៈ​សំណង់​វិមានអាកាស​តូច​ៗ​ ពីរ ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​បំផុត​ហាក់​កំពុង​ទ្រ​ប្រាសាទ​នេះ ដោយ​រំលឹក​សាសនិក​ជន​ថា ពួកគេ​កំពុង​​ស្ថិត​លើ​ទេវ​ស្ថាន ឬ​ឋានសួគ៌ ។​

***

(នៅមានត)

Categories: រមណីយដ្ឋាន | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: