ផលិតផលពីខែត្រ​កំពង់ចាម (៣)


-ត​ចប់-

សណ្ដែកសៀង

សណ្ដែកសៀង (soybean)

សណ្ដែកសៀង (soybean)

សណ្ដែកសៀង​ ជា​ផលិតផល​ដែល​មាន ​ជាតិ​ប្រូតេអ៊ីន ច្រើន​ហើយ​អា​ច​កែ​ច្នៃ​ជា​ផលិតផល​ផ្សេង​ៗ ដូច​ជា​ទឹក​សណ្ដែក​តៅហ៊ូ ​ពពុះ​សណ្ដែក ​សៀង ​ទឹកស៊ីអ៊ីវ ។

ទំហំ​ផលិតកម្ម ផ្ទៃ​ដី​ដាំ​ដុះ ២១,០០៣ ហ.ត​ , បរិមាណ​ផល​សណ្តែក ២៥,២០៨ តោន/ឆ្នាំ ។

អាជីវករ​ប្រមូល​ទិញ មាន៣កន្លែងផ្សេងៗគ្នា​ គឺ​ស្រុក​ចំការលើ ​ស្រុក​ព្រៃឈរ ​និង​ស្រុក​ត្បូងឃ្មុំ​ ដោយ​ប្រមូល​ទិញ​ពី​កសិករ​ក្នុង​បរិមាណ​ច្រើន​ជាង ១០,០០០ តោន/ឆ្នាំ ។

ទីផ្សារ ក្នុងស្រុក​​នាំ​ចេញ​ទៅ វៀតណាម ​និង​ ប្រទេស​ថៃ​ ចំនួន ៧០% ។

ទំនាក់​ទំនង​ពាណិជ្ជកម្ម ៖

  1. អាជីវករប្រមូលទិញ ភូមិដូនជី ​ឃុំជ្រៃវៀង ​ស្រុកព្រៃឈរ ​ខេត្តកំពង់ចាម ​ ទំនាក់ទំនង​ អ្នកស្រី ​ណៃ សាក់​ / ទូរស័ព្ទលេខ ០១២ ៤៧៨ ៤៩៤ ។
  2. សមាគមអភិវឌ្ឍន៍សណ្តែកសៀង តា អុង ភូមិតាអុង ​ឃុំតាអុង​ ស្រុកចំការ លើ​ខេត្តកំពង់ចាម ទូរស័ព្ទលេខ ០១២ ៦៦៤ ៣៨៦ ទំនាក់ទំនង លោក​ ឡឹង ​គឹមសៀន ។

***

កៅស៊ូ

កៅស៊ូ (rubber)

កៅស៊ូ (rubber)

បច្ចុប្បន្ន​ខេត្តកំពង់ចាមមានចំការកៅស៊ូរដ្ឋចំនួន ០៦ កន្លែង ​និង ០១ កន្លែង​ទៀត​នៅក្នុង​ខែត្រ​ក្រចេះ​បាន​ធ្វើវិនិយោគរួចស្រេចជាស្ថាពរ។ ក្រុមហ៊ុនចំការកៅស៊ូទាំងនោះ បាន​ចូលជាសមាជិកសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា​ក្នុងឆ្នាំ២០០៧។

ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ៥៨,១១០ ហ.ត / ​ទិន្នផលកៅស៊ូស្ងួត ១៩,៥៨៦ តោន/ឆ្នាំ។

ចំនួនអ្នកផលិតក្នុងខេត្ត ក្រុមហ៊ុនធំៗមាន ០៩ និងមានកៅស៊ូគ្រួសារជាច្រើនទៀត។

ទីផ្សារ វៀតណាម ​ចិន ​និងម៉ាឡេស៊ី។

ទំនាក់ទំនងពាណិជ្ជកម្ម ៖

  1. ចំការកៅស៊ូ​ជុប ភូមិ០៦ ឃុំជុប ​ស្រុកត្បូងឃ្មុំ ​ខេត្តកំពង់ចាម ​ទំនាក់ទំនង ​ឯកឧត្តម ​ម៉ក ​គឹមហុង / ទូរស័ព្ទលេខ ០៤២ ៣៤០ ០៦៦ / ទូរសារ ០៤២ ៣៤០ ០៣០ សមត្ថភាព​ផលិត​កៅស៊ូស្ងួតបាន ៨,៧៩៨ តោន
  2. ចំការកៅស៊ូ​ក្រែក ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម​ទំនាក់ទំនង លោក ​ឡេង ​ធិវុទ្ធ / ​ទូរស័ព្ទលេខ ០៤២ ៣៤០ ១៧៧ / ០១២ ៨៧៩ ៩៣៥ទូរសារ ០៤២ ៣៤០ ១៣៧ សមត្ថភាព​ផលិត​កៅស៊ូ​ស្ងួត ៣,៣៥៧ តោន
  3. ចំការកៅស៊ូ​មេមត់ ស្រុកមេមត់​ ខេត្តកំពង់ចាម ទំនាក់ទំនង កញ្ញា​ ជា​ សុ ធាវី ​និង ​លោក​ សេង ​ទូច / ​ទូរសព្ទលេខ ០១២ ៨៤៣ ៨៥៣ អ៊ីម៉ែលៈ ttcroffice@camshin.com.kh សមត្ថភាព​ផលិតកៅស៊ូស្ងួត ១,៨៨៩ តោន

ស្រូវចំរុះ

ស្រូវ (rice)

ស្រូវ (rice)

ខេត្តកំពង់ចាមផលិត​ស្រូវ-អង្ករ បានយ៉ាងច្រើនសំរាប់ផ្គត់ផ្គង់ទីផ្សារ​ក្នុងប្រទេស ​និង​ធ្វើការ​នាំ​ចេញក្រៅ​ប្រទេស បានមួយចំនួនធំ។ រោងម៉ាស៊ីនកិនស្រូវជាច្រើន ​គឺ​ជា​សមាជិក​សមាគម​ជាតិម៉ាស៊ីនកិនស្រូវកម្ពុជា ​ក្រៅពី​នោះនៅ មាន​ក្រុមហ៊ុន​ឯកជន​នាំ​ចេញ​អង្ករ​មួយ​ចំនួន បាន​ធ្វើការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររអន្តរជាតិនានា។

បរិមាណផលិតកម្ម ផ្ទៃដីដាំដុះ ២១៩,២៧៧ ហ.ត / ​បរិមាណផលស្រូវ ៧០៤,២៥៣ តោន/ឆ្នាំ។

ម៉ាស៊ីនកិនស្រូវ មាន ២៥ ទីតាំងបានចូលរួមជាសមាជិកសមាគមម៉ាស៊ីនកិនស្រូវជាតិ។

ទីផ្សារ ក្នុងស្រុក ​វៀតណាម ​ថៃ​ សឹង្ហបូរី បារាំង អាល់បានី។

រដូវប្រមូលផល ខែ​វិច្ឆិកា ​ដល់ ខែ​ឧសភា។

ទំនាក់ទំនងពាណិជ្ជកម្ម ៖

  1. ម៉ាស៊ីនកិនស្រូវ QC Rice ភូមិព្រៃស្វាយ ​ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទំនាក់ទំនង លោក ​សួរ ​ឃាង ​/ ទូរស័ព្ទលេខ ០១២ ៨២១ ៩៣៣ អ៊ីម៉ែល qcrice@gmail.com សមត្ថភាព​ផលិត ៤៨ តោន/ថ្ងៃ​(២៤ម៉ោង) ​សមត្ថភាពស្តុកទុក ៧,០០០ MT , ប្រព័ន្ធម៉ាស៊ីន​សំងួត​មក​ពីតៃវ៉ាន់។
  2. ម៉ាស៊ីនកិនស្រូវ ​វិញ ​ជាង ភូមិវាលកណ្តៀង ​ឃុំជុប ​ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម។​ ទូរស័ព្ទលេខ ០១២ ៩៣៣ ៧៣៧ អ៊ីម៉ែល v.cheang_ricemill@yahoo.com សមត្ថភាព​ផលិត ៤៨ តោន/ថ្ងៃ​ (២៤ម៉ោង)
Categories: ផលិតផល | Tags: , , , , , , | មតិ 8

Post navigation

8 thoughts on “ផលិតផលពីខែត្រ​កំពង់ចាម (៣)

  1. គ្រាន់បើ…😀

    • ចម្លងពីគេទេ

    • ចំឡង​ពី​គេ​ក៏​ដោយ តែ​នេះ​ជា​ទិន្នន័យ​ដែល​គួរ​អោយ​ចង់​​ផ្សព្វ​ផ្សាយ​​បន្ត​ណាស់…

    • ខ្ញុំមិនទាន់បានរៀបចំឲ្យស្រួលបួលផង ។

    • ទៅអើតនៅ​ហ្វេសប៊ុក​មិញ ឃើញរូបតាម៉ាប់ឯង​សង្ហា​អស់​ទាស់… ដល់​ឃើញរាង​​សង្ហា​ពេក​ទៅ មើល​មក​ខ្ញុំ​ខ្លួន​ឯង​ដូច​ជា​យាប់​ពេក… អៀន​ខ្លួន​អត់​ហ៊ាន​ជួប​តាម៉ាប់​ឯង​ម៉ង​ទៅ…😀

    • យី ម៉េចទៅអញ្ចឹងទៅពូ ? ខ្ញុំថាមិនទាន់បាន​រៀបចំប្លុក​ទេតាស ។

      ដឹងអីថា ពូស្រុកស្រែពេលនៅក្មេង ប្រហែលជាសង្ហារ​ជាង​ខ្ញុំទៀត ។

  2. អានបញ្ច្រាស់​ទៅមក ពីរបីសារ​ ដូច​ជា​អត់មាន​ទិន្នន័យ “ដំណាំ​​កៅស៊ូ” ដែល​ជា​ដំណាំ​កសិឧស្សាហកម្ម​ដ៏​ធំ​មួយ​របស់​ខេត្ត​តាម៉ាប់​ឯង…​

  3. អូ! សុំទោស ខ្ញុំ​អាន​រំលង… ជួយ​លប់​មតិ​ខ្ញុំ​ខាង​លើ​នេះ​ផង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: