នាម​នាយក​វិទ្យាល័យ​ព្រះ​សីហនុ


អតីតកាល​របស់​ខ្ញុំ​ធ្លាប់​ជា​សិស្ស​នៅ ​វិទ្យាល័យ​ព្រះ​សីហនុ​ ទី​រួម​ខែត្រ​កំពង់ចាម​​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៧ ។ ខ្ញុំ​ដឹង​ថា​វិទ្យាល័យ​​នេះ ជា​វិទ្យាល័យ​​ទី១ នៃ​ខែត្រ​កំពង់ចាម ដែល​​មាន​ប្រវត្តិ​​យ៉ាង​ហោច​ណាស់​ក៏ ៧០​ឆ្នាំ​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​ដែល​ដឹង​ថា​នាយក​វិទ្យាល័យ​នេះ​មាន​ប៉ុន្មាន​នាក់ ឈ្មោះ​អ្វី​ខ្លះ​នោះ​ទេ ក៏​ព្រោះ​តែ​ពេល​ដែល​ខ្ញុំ​ចូល​ជា​សិស្ស​វិទ្យាល័យ​នេះ លោក​នាយក​ដែល​ខ្ញុំ​ស្គាល់​គឺ​ មាន​តែ​ ២​នាក់​ប៉ុណ្ណោះ ។ ជា​ចៃដន្យ​ល្អ នៅ​ពេល​​ចូល​ឆ្នាំ​នេះ នៅ​ពេល​ដែល​កំពុង​រើ​អីវ៉ាន់​មក​ផ្ទះ​ថ្មី ខ្ញុំ​បាន​ឃើញ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​ឈ្មោះ និង​អាណត្ត​​នៃ​នាយក​វិទ្យាល័យ​ព្រះសីហនុ​ទាំង​អស់ ដែល​ប្អូន​ខ្ញុំ​ថា​បាន​ពី​គ្រូ​វា​ទុក​ជា​ឯកសារ​កាល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ទី ៩ ពី ២​ឆ្នាំ​មុន ។

អាណត្ត តួនាទី​សាលា នាម​នាយក​សាលា
១៩៤១ – ១៩៥៣ អនុវិទ្យាល័យ​ព្រះសីហនុ Monsieur. LAFONDE
១៩៥៣ – ១៩៥៥ វិទ្យាល័យ​ព្រះសីហនុ Monsieur. LACOTTE
១៩៥៥ – ១៩៥៧ វិទ្យាល័យ​ព្រះសីហនុ លោក អ៊ុំឈាង សាអូន
 ១៩៥៧ – ១៩៥៩ វិទ្យាល័យ​ព្រះសីហនុ លោក ខ្វាន់ ស៊ីផាន់
 ១៩៥៩ – ១៩៦៤ វិទ្យាល័យ​ព្រះសីហនុ លោក មាស ឌីម
 ១៩៦៤ – ១៩៧០ វិទ្យាល័យ​ព្រះសីហនុ លោក សួក បោន
 ១៩៧០ – ១៩៧១ វិទ្យាល័យ​ព្រះសីហនុ លោក នេត ឃុន
 ១៩៧១ – ១៩៧៣ វិទ្យាល័យ​ព្រះសីហនុ លោក អ៊ូវ ជូន
 ១៩៧៣ – ១៩៧៥ វិទ្យាល័យ​ព្រះសីហនុ លោក វ៉ាន់ សារុម
 ១៩៧៥ – ១៩៧៩ រោង​ជាង​ជួសជុល​រថយន្ត (សម័យ​ខ្មែរ​ក្រហម)
១៩៨០ – ១៩៨១ សាលា​កម្រិត ១-២ កំពង់ចាម លោក​ សិត អយ
១៩៨១​ – ១៩៨៧ សាលា​កម្រិត ១-២ កំពង់ចាម លោក ជួប ង៉ូវ
១៩៨៧ – ២០០៥ វិទ្យាល័យ​ព្រះសីហនុ លោក គីម គឹមអ៊ាង
២០០៥ – ២០១២ វិទ្យាល័យ​ព្រះសីហនុ លោក ទុំ លឹមយុន
២០១២ – បច្ចុប្បន្ន វិទ្យាល័យ​ព្រះសីហនុ លោក ថាវ សុផល

ទើប​តែ​ឃើញ​ក្រដាស​នេះ​បាន​ដឹង​ថា លោក គីម គឹមអ៊ាង ធ្វើ​ជា​នាយក​សាលា​តាំង​ពី​ឆ្នាំ១៩៨៧ មក​ម្ល៉េះ អញ្ចឹង​បាន​ជា​កាល​ខ្ញុំ​នៅ​រៀន ឃើញ​តែ​គាត់😀 ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , | មតិ 6

Post navigation

6 thoughts on “នាម​នាយក​វិទ្យាល័យ​ព្រះ​សីហនុ

  1. ខ្ញុំជាអ្នកខេត្តផ្សេងសែនឆ្ងាយពីខេត្តកំពង់ចាម តែខ្ញុំធ្លាប់ទៅលេងប៉េណាំងទីបាល់នៅទីលានវិទ្យាល័យព្រះសីហនុម្តង។ សាលានេះពិតជាមានប្រវត្តសាស្ត្រច្រើនឆ្នំា ហើយធ្លាប់បណ្តុះបណ្តាលបញ្ញាវ័ន្ត ជាច្រើនមកហើយ។ ខ្ញុំចង់ទៅលេងសាលានេះម្តងទៀតណាស។

  2. តាមខ្ញុំដឹងសាលាដែលបង្រៀនជាភាសាបារំាងមានតែ ២,៣នោះទេ ដែលនៅសល់។ វិទ្យាល័យនេះក៏ស្ថិតនៅក្នុងនោះដែរ។

    • នៅបាត់ដំបង ១ វិទ្យាល័យមុនីវង្ស, នៅភ្នំពេញ ២ វិទ្យាល័យស៊ីសុវត្ថិ និង ចតុមុខ នៅតាខ្មៅ វិទ្យាល័យ​ហ៊ុន​សែនសេរីភាព ។ មាន​វិទ្យាល័យ​ផ្សេង​ទៀត ដែល​បង្រៀនភាសា​បារាំង​ដែរ តែមិនមែន​ជា​ថ្នាក់ ២ ភាសា រៀន ២វេន ។

    • តាម៉ាប់ដឹងច្រើនមែន។ អរគុណដែលបានស្រាវជ្រាវហើយប្រាប់ខ្ញុំ។

    • មកពី​ខ្ញុំ​ជាសិស្ស​ធ្លាប់រៀនថ្នាក់ bilingue នេះដែរ បាន​ចេះតែ​ស្គាល់ៗ ទៅ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: