ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​​នៅ​ខែត្រ​កំពង់ចាម


ថ្ងៃ​ម្សិល​មិញ​នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​​របស់​ខ្លួន​នៅ​ខែត្រ​កំពង់ចាម នៅ​ពេល​ព្រឹក ។ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន លោក​ប្រធាន​ សម រង្ស៊ី លោក​អនុ​ប្រធាន​ កឹម សុខា បេក្ខភាព​លេខ​រៀង​ទី ១ មណ្ឌល​កំពង់ចាម និង​លោក​ស្រី ជូឡុង ស៊ូមូរ៉ា ភរិយា​លោក​ប្រធាន សម រង្ស៊ី និង​បេក្ខភាព​លេខ​រៀង​ទី ១ មណ្ឌល​ភ្នំពេញ និង​អស់​លោក លោក​ស្រី ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ផ្លូវ​ភ្លោះ​ ជិត​ផ្សារ​ធំ​កំពង់ចាម​ តាំង​ពី​ម៉ោង ៧ ព្រឹក លោក​ប្រធាន​ និង​ថ្នាក់​ដឹក​នាំ​បាន​មក​ដល់​ប្រហែល​ជា​ម៉ោង ៩ ព្រឹក​ ។ ប្រហែលជា​ម៉ោង ១០ កន្លះ ថ្នាក់​ដឹក​នាំ​បាន​ដឹក​នាំ​ក្បួន​ដែល​មាន​អ្នក​គាំទ្រ​ចំនួន​រាប់​រយ​ឡាន (ប្រហែល​ជា​ ៤០០ ឡាន) ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ​វិញ ។ ចំណោះ​អ្នក​គាំទ្រ​ដែល​មក​ពី​ត្រើយ​ខាង​កើត​ ក៏​ត្រឡប់​ទៅ​វិញ ឯ​អ្នក​គាំទ្រ​ដែល​រស់​តាម​បណ្ដោយ​ផ្លូវ​ ភ្នំពេញ កំពង់ចាម ក៏​ចូល​រួម​ជា​មួយ​ក្បួន​ដ៏​វែង​នេះ​រហូត​ផ្ទះ​ ទើប​បត់​ចូល​ផ្ទះ​រៀង​ៗ ខ្លួន ឯ​ខ្ញុំ​បាន​ជិះ​រួម​ជា​មួយ​ក្បួន​​ប្រហែលជា​ ៤០ គ.ម៉. ទើប​បក​ត្រឡប់​មក​ផ្ទះ​វិញ ។

Categories: កម្រង​រូបភាព | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: