ទឹកទន្លេមេគង្គឡើងខ្លាំង


ប៉ុន្មាន​ថ្ងៃ​នេះ​​ដោយ​សារ​ទទួល​ឥទ្ធិពល​ពី​ខ្យល់​ព្យុះ​នៅ​ប្រទេសជិតខាង បណ្ដាល​ឲ្យ​ភ្លៀង​ធ្លាក់​ជា​រៀង​រាល់​ថ្ងៃ ទើប​ទឹក​ទន្លេ​មេគង្គ​​បាន​ឡើង​យ៉ាង​ខ្លាំង ។ មួយ​រយៈ​នេះ មាន​ភ្លៀង​តិច ឬ​ច្រើន​​រៀង​រាល់​ល្ងាច ។

ម្សិល​មិញ​ក្រោយ​ពី​ភ្លៀង​រាំង​ ខ្ញុំ​បាន​ជិះ​ម៉ូតូ​ដើរ​លេង​ផង និង​រក​មើល​ថត​រូប​ផង ។ ជិះ​ទៅ​ដល់​មុខ​វត្ត​ជ្រោយ​ថ្ម ឃើញ​គេ​បេះ​ត្រី​ចេញ​ពី​សំណាញ់​ក្រោយ​ពី​នាំ​គ្នា​ចុះ​ដង​ តែ​ឃើញ​មិន​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ ។ ត្រី​នៅ​ពេល​ឥឡូវនេះ​ឡើង​ថ្លៃ​ហើយ ខ្សត់​ទៀត ។ ងាក​ទៅ​មើល​កោះ​ប៉ែន​វិញ ឃើញ​តែ​លឹមៗ រក​កល់​តែ​នឹង​លិច​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​ដែល​ពង្រីក​ខ្លួន​យ៉ាង​មហិមា​នេះ ។ ដំណឹង​ល្អ​សម្រាប់​អ្នក​រស់​នៅ​កោះ​នោះ គឺ​មាន​គម្រោង​សាងសង់​ស្ពាន​​បេតុង​មួយ​សម្រាប់​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​កោះ​ផង​ដែរ ។

Categories: ផ្សេងៗ | Tags: , , | មតិ 5

Post navigation

5 thoughts on “ទឹកទន្លេមេគង្គឡើងខ្លាំង

  1. ធ្លាប់ជិះម៉ូតូកាត់កោះប៉ែនបានម្តង ដោយកាលនោះឆ្លងតាមកំពង់ដពីក្រុងកំពង់ចាមទៅ។ ខ្ញុំទៅលេងកោះនេះដោយបានស្តាប់ចំរៀងលោកតា ស៊ីន ស៊ីសាមុត” ទឹកដីកោះប៉ែន”។ ពិតជាទឹកដីស្រស់ស្អាតពិចពិលរមិលមើលដូចបទគាត់ពិតមែន។

    • ស្អាតជាងគេ គឺពេលចូលឆ្នាំ មានទាំងស្រីស្អាតទៀតផង ។

    • យូរណាស់ ហើយទើបតែឆ្លើយតប។ តែយ៉ាងណាក៏អរគុណដែរ! ខ្ញុំក៏គិតថាមានស្រីស្អាតនៅទីនោះដែរ​តាមរយះបទចំរៀង” ទឹកដីកោះប៉ែន” កវីក៏ជំពាក់ចិត្ត ដកចិត្តមិនរួចពីបុប្ផានៅកោះនេះ។

    • ដោយ​សារ​មិន​បាន​មកអើតប្លកនេះ បានយឺតយ៉ាវបន្តិច ។ ស្រីស្អាតដែលខ្ញុំនិយាយ​នឹងគឺមកពីគ្រប់ទិសទី ឲ្យតែពេល ចូលឆ្នាំ គឺ​គេ​នាំ​គ្នា​ទាំងហ្វូង​​ទៅ​លេង​កោះ ។

    • អូ! អ៊ីចឹងទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: