ខែត្រ​ត្បូងឃ្មុំ សម័យ​តេជោ


ទើប​នឹង​បាន​​ឃើញ​ការ​ចែក​ចាយ​ព័ត៌មាន​​កាល​ពី​ល្ងាច​ម្សិល​មិញ​ អំពី​រាជក្រឹត្យ​មួយ​​ស្ដី​ពី​ការ​បំបែក​ខែត្រ ដែល​​ត្រូវ​បាន​ចុះ​​ព្រះហស្តលេខា និង​ព្រះ​រាជ​លញ្ឆករ​តាំង​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​​២០១៣ តែ​ទើប​នឹង​ត្រូវ​បាន​ចែក​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ​២០១៤ ។ ខែត្រ​ថ្មី​ដែល​ត្រូវ​បំបែក​នោះ​ គឺ​ខែត្រ​ត្បូង​ឃ្មុំ ដែល​ទទួល​យក​ស្រុក​ទាំង​អស់​នៅ​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​ពី ខែត្រ​កំពង់ចាម​ លើក​លែង​តែ​ ស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ ។ ទំហំ​ប្រហាក់​ប្រហែល​នៃ​ស្រុក​នេះ គឺ ៤.០០០ គីឡូម៉ែត្រ​ក្រឡា ។ ទោះ​ជា​ណា​ក្ដី ព័ត៌មាន​អំពី​ការ​បែង​ចែក​ ខែត្រ​​កំពង់​ចាម​ ជា​ ២ នេះ​បាន​ធ្លាប់​​ឮ​សុសសាយ​ជិត​ ១០ ឆ្នាំ​មក​ហើយ  តាំង​ពី​ខ្ញុំ​នៅ​រៀន​វិទ្យាល័យ​មក​ម្ល៉េះ ។ លើស​ពី​នេះ​ទៅទៀត បើ​តាម​​ប្រយោគ​សរសេរ​នៅ​ហ្វេសប៊ុក​របស់​ លោក មាស រិទ្ធី (ទូរទស្សន៍​ហង្សមាស) ដែល​សរសេរ​តាំង​ពី ​ថ្ងៃ១៨ ខែ​ធ្នូ ឆ្នាំ ២០១៣ អាច​មាន​ការ​បំបែក​ខែត្រ​ ៤ ផ្សេង​ទៀត​ផង​ដែរ (អាន​ ទីនេះ) ។

បើ​យើង​ត្រឡប់​ទៅ​មើល​ប្រហែល​ជា ៥០០ ឆ្នាំ​មុន ខែត្រ​ត្បូង​ឃ្មុំ​ ធ្លាប់​ជា​ខែត្រ​មួយ​ធំ​ដែល​កាន់​កាប់​ដោយ​ស្ដេចត្រាញ់​​ងារ​ថា អ៌ជូន (អរជូន) ដែល​​គោរមងារ​​នេះ​មាន​​បន្ត​រហូត​ដល់​ប្រហែលជា​ពាក់កណ្ដាល​​ ស.វ. ទី ២១ ។ ឯ នាយកន ក៏​ធ្លាប់​យក​ស្រុក​ខែត្រ​ត្បូង​ឃ្មុំ​នេះ​ជា​រាជធានី​របស់​ខ្លួន​ដែរ ដោយ​តាំង​បន្ទាយ​ធំ​​​មួយ​ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ ស្រុក​ពញា​ក្រែក ។ បើ​តាម​ឯកសារ​​​ នៅ​ក្នុង​រាជ​សម្ដេច​មុនីវង្ស ខែត្រ​ត្បូង​ឃ្មុំ បាន​ក្លាយ​ជា​ចំណុះ​ ខែត្រ​កំពង់ចាម​ ទៅ​ហើយ​ តែ​យើង​មិន​ដឹង​ប្រាកដ​ថា​តាំង​ពី​ពេល​ណា​មក​នោះ​ទេ ។

ត្រឡប់​មក​មើល​បរិបទ​បច្ចុប្បន្ន​នេះ​វិញ ខ្ញុំ​យល់​ថា​ការ​បង្កើត ឬ​បំបែក​ខែត្រ​នេះ​ដូច​ជា​មិនទាន់​ចាំ​បាច់​នៅឡើយ​ទេ នៅ​ពេល​ដែល​​ដំណើរ​ការ​នយោបាយ​នៅ​ក្នុង​ប្រទេស​ជាប់​គាំង ។ ការ​បង្កើត​ដោយ​មិន​ទាំង​សាក​សួរ​យោបល់​​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រឆាំង​ដល់​ទៅ ១០ រូប (ខែត្រ​កំពង់ចាម​មាន​កៅអី​ចំនួន ១៨)​ និង​ប្រជាជន​នៅ​ក្នុង​ខែត្រ​ប្រហែល​ជា​ជិត ២ លាន​នាក់ (ជំរឿន ២០០៨ មាន​ចំនួន ១,៦៨០,៦៩៤ នាក់) ។ ការ​បង្កើត​នេះ​ គឺ​ហាក់​ដូច​ជា​ការ​ពង្រឹង​អំណាច​​របស់​គណបក្ស​កាន់​អំណាច​ឲ្យ​កាន់​តែ​រឹង​មាំ​នៅ​តាម​មូលដ្ឋាន​ ក៏​ដូចជា​ការ​បែង​ចែក​តំណែង​ឲ្យ​ទៅ​អ្នក​ស្ម័គ្រ​ស្មោះ​ដើរ​តាម​បក្ស​ទៅ​វិញ ។ ពលរដ្ឋ​នៅ ខែត្រ​កំពង់ចាម​ មួយ​ចំនួន​​ដែល​រស់​នៅ​ត្រើយ​ខាង​លិច​ បាន​​សម្ដែង​មតិ​ថា «ខាង​កើត​គេ ខាង​លិច​យើង» ។ គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ ហ៊ុន សែន មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្ទឹងត្រង់ (ខែត្រ​កំពង់ចាម) ឯ​ភរិយា​របស់​គាត់​មាន​ស្រុក​កំណើត​នៅ​ស្រុក​ក្រូច​ឆ្មារ (ខែត្រ​ត្បូងឃ្មុំ​បច្ចុប្បន្ន) ប៉ុន្តែ​សព្វ​វចនាធិប្បាយ Wikipedia ជា​ភាសា​អង់គ្លេស​ដ៏​ល្បីល្បាញ​បែរ​ជា​ដាក់​ស្រុក​កំណើត​​នៅ​ឯ (អាន​ដោយ​ខ្លួនឯង) ។

ខែត្រ​ត្បូងឃ្មុំ​ សម័យ​តេជោ

ខែត្រ​ត្បូងឃ្មុំ​ សម័យ​តេជោ

TAboung-khmum

ផែន​ទី​រដ្ឋបាល​ស្រុក​ត្បូងឃ្មុំ

គូរ​ដោយ​ដៃ​តាម iOS app Mapulator (ទំហំ​ប្រហាក់ប្រហែល ៣៩៦៩ គ.ម. ក្រឡា)

Meas Rithy Hang Meas Hot News

***

អាន​បន្ថែម ៖

  1. ស្រែ​ខ្មុក ៖ ស្ងាត់​ៗ​ រដ្ឋាភិបាល​៤៩​ភាគ​រយ លួច​បំបែក​ខេត្ត​ថ្មី​មួយ​ទៀត
  2. គោរមងារ​ខ្ញុំរាជការ​ខែត្រ​កំពង់ចាម​ក្នុង​ផែនដី​ព្រះ​ខត្តិយ​​កោដ្ឋ (ព្រះមុនីវង្ស)
Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: