​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ពី​ទន្លេមេគង្គ


ក្រៅ​ពី​អត្ថបទ​ រក​ឃើញ​កាំភ្លើងធំ​បុរាណ​នៅ​មេមត់ ដែល​ខ្ញុំ​បាន​ចម្លង​ទាំង​ស្រុង​ពី​ គេហ​ទំព័រ Cambodia Research ខ្ញុំ​បាន​ប្រទះ​ឃើញ​ មតិ​មួយ​នៃ លោកគ្រូ​ខ្ញុំ គឺ​លោក​សាស្ត្រាចារ្យ​ វង់.សុធារ៉ា ដែល​បង្រៀន​​ផ្នែក​ប្រវត្តិសាស្ត្រ​​​នៅ​មហាវិទ្យាល័យ ។ លោក​បាន​មាន​មតិ​ក្នុង​អត្ថបទ ៖ ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ? ថា ៖

ខ្ញុំ​ទើប​តែ​រក​ឃើញ​សំណៅ​ដើម ​កាសែត​កម្ពុជា​ ​ឆ្នាំ​ទី​១៩​​ លេខ​៤០០៥​ ចេញ​ផ្សាយ ​ថ្ងៃ​សុក្រ​ ទី​២៧​ ខែ​មីនា​ ឆ្នាំ​១៩៥៩​ ​ទំព័រ​១​ច និង​​ទី៤​ច​ ​និង​កាសែត​មាតុភូមិ​ ​ឆ្នាំ​ទី​៧​ ​លេខ​៦៥៦​ ចេញ​ផ្សាយ​ ថ្ងៃ​សៅរ៍​ ទី​២៨​​ ខែ​មីនា ​ឆ្នាំ​១៩៥៩​ ទំព័រ​ទី​១គ​ ​និង​ទី២គ​ ​មាន​ចុះ​ផ្សាយ​ពី​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ចំនួន​ ៣​ដើម​ ​​ពី​បាត​ទន្លេ​មេគង្គ​​ក្នុង​ខេត្ត​កំពង់​ចាម​ ​គឺ​តូច​១​ដើម​ ​និង​ធំ​២​ដើម​ដែល​មាន​ចារឹក​អក្សរ​នៅ​លើ​​កាណុង​នោះ​ ។​ ​កាណុង​ធំ​ទី​១​ ​មាន​ចារ​អក្សរ​ថា​ «ចៅ​ស្រី​រាជនុកូល​ ​ចាសុបតាស​»​ ​ឱកហ្លួង​​បាន​នរាជ ​ព.ស.​២២៣៩​ ​និង​កាណុង​ទី២​ ​មាន​អក្សរ​ថា​ ​«ចៅស្រី​រាជនុកូល​ ​ចាតុបតាស»​ ​ឱកសែន​រាជ​ ព.ស.​២២៣៩​ ។ ​បើ​តាម​​​កាល​បរិច្ឆេទ​នេះ​ ​គួរ​តែ​កាណុង​កាំភ្លើង​ទាំង​ពីរ​ត្រូវ​គេ​ផលិត​នៅ​ឆ្នាំ​១៦៩៦​ ​ក្នុង​រាជ្យ​ព្រះបាទ​ជយជេដ្ឋាទី៣​ ។​ ​ប៉ុន្តែ​ ​ខ្ញុំ​នៅ​តែ​សង្ស័យ​ចំពោះ​ការ​អាន​តួលេខ​កាល​បរិច្ឆេទ​នេះ​ ​ដោយ​សារ​​មាន​បញ្ហា​ពីរ​ដែល​ត្រូវ​ពិចារណា​។​ ​ទី១​ ​កាល​បរិច្ឆេទ​លើ​កាណុង​នេះ​ ​គួរ​តែ​ចារឹក​ជា​​មហាសករាជ​ ​មិន​មែន​ជា​ពុទ្ធ​សករាជ​ទេ​,​ ​ទី​២​ ​បើ​គេ​ប្រើ​មហាសករាជ​​មែន​ ​គឺ​ឆ្នាំ​១៦១៨ ហើយ​ជា​ទូទៅ​អ្នក​អាន​​សម្រាប់​យក​មក​ចុះ​កាសែត​អាច​​អាន​ច្រឡំ​ ​ដោយសារ​​លេខ​៧​ ​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​លេខ​៦​ ។ ​បើ​ដូច្នោះ​មែន​ ​កាណុង​កាំភ្លើង​ធំ​ទាំង ​២​នេះ​ ​គួរ​តែ​កសាង​ក្នុង​ជំនាន់​កាំភ្លើង​ធំ​​​ដែល​ លោក​ ធុយ​.ចាន់​ធួន​ ​និង​ លោក អ៊ុំ​.​វុន​ ​បាន​លើក​យក​មក​បង្ហាញ​នេះ​​ដែរ​។ ​គួរ​ឲ្យ​ស្ដាយ​​ ​ដែល​សព្វ​ថ្ងៃ​ ​យើង​មិន​ដឹង​ថា​ កាំភ្លើង​នោះ​នៅ​ទី​ណា​​។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , | មតិ 2

Post navigation

2 thoughts on “​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ពី​ទន្លេមេគង្គ

  1. ចារិក​ជា​អក្សរ​ថៃ​ឬ​ខ្មែរ​?

    • ចូលមើលអត្ថបទ រកឃើញកាំភ្លើងធំបុរាណនៅមេមត់ មាន​រូប​អក្សរ​លើ​កាំភ្លើងនោះ ។ ខ្ញុំគិត​ថា​ជា​អក្សរ​ខ្មែរ ដូច​កាំភ្លើង​នៅ​សារមន្ទីរជាតិ​ដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: