ព្រះធាតុតូច ឬចេតិយ តាមការហៅរបស់អ្នកស្រុក ជាប្រាសាទថ្មបាយក្រៀម នៅជាប់ផ្លូវលំដីក្រហមមួយខ្សែដែលរត់កាត់វាលស្រែ នៅប្រមាណ ១ គ.ម៉. ទិសពាយ័ព្យ ភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក បច្ចុប្បន្នខែត្រត្បូងឃ្មុំ ។ ប្រាសាទនេះមាន ៖
- ប៉មមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅកើត មានយ៉មួយធ្វើពីថ្មបាយក្រៀម ។
- កសិណមួយព័ទ្ធជុំវិញ និងត្រពាំងហាវ (អ្នកស្រុកហៅថា ហួច) ទំហំ ២៥ ម៉. x ៥០ ម៉. នៅខាងកើតចម្ងាយ ៥០ ម៉. ។
នៅឆ្នាំ ២០០៤ ជញ្ជាំងខាងលិចរបស់ប្រាសាទរលំបាក់បែក តែនៅរក្សាយ៉ និងផ្នែកខាងកើត ។ ខឿនសំណង់ថ្មីមួយសង់ជាប់ខាងកើតតួប្រាសាទ ។ (CISARK : 02-April-2008)
- ដំបូលប្រាសាទ
- ជញ្ជាំងខាងជើង
- ជញ្ជាំងខាងត្បូង
- ជញ្ជាំងខាងលិច
- ពុទ្ធបដិមាតម្កល់ក្នុងប្រាសាទ
- រោង
ខ្ញុំ និងសម្លាញ់ខ្ញុំបានទៅដល់ទីតាំង ព្រះធាតុតូចកាលពីបិណ្ឌទី ១៤ ថ្មីៗនេះ ។ ប្រាសាទមានទីតាំងល្អ នៅកណ្ដាលវាលស្រែ មានខ្យល់អាកាសបរិសុទ្ធ មានរោងសម្រាប់ជ្រក និងសម្រាកបានសម្រាប់ប្រជាកសិករយើង ។ ទោះជាយ៉ាងណា ទីតាំងនេះមិនអាចយកទៅកែប្រែបានជា រមណីយដ្ឋាន បាននោះទេ ដោយសារសំណង់បុរាណនេះតូច មិនមានក្បាច់រចនា ឬមានលក្ខណៈពិសេស គឺត្រឹមតែជាទីសក្ការរបស់អ្នកស្រុក ។