សិលាចារឹក K.98 ត្រូវបានប្រទះឃើញនៅបន្ទាយព្រៃនគរ ដោយលោក Aymonier ប៉ុន្តែបានបាត់បង់ទៅហើយ ។ ទីតាំងនេះស្ថិតនៅ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក បច្ចុប្បន្នខេត្តត្បូងឃ្មុំ ។
លេខបញ្ជី | K.98 |
ឈ្មោះ | បន្ទះថ្ម បន្ទាយព្រៃនគរ |
ប្រភព | សៀវភៅសិលាចារឹកកម្ពុជា ដោយ Cœdès ក្បាលទី ៧ ទំព័រ ៣២, C VII: 32 |
សៀវភៅរបស់ Jenner | Part xml, N: 59 |
កាលបរិច្ឆេទ ឝក (សក) | (ឝក ស.វ. ទី ៦ ៖ ៥៧៨ – ៦៧៧ គ.ស.) |
កាលបរិច្ឆេទពិតប្រាកដ | (មិនមាន) |
ប្រភពដើម | Cœdès (loc.cit) កំណត់ថា បន្ទះថ្មដែលចំហៀងម្ខាងមានសិលាចារឹកនេះ ត្រូវបានរៀបរាប់ដោយ Aymonier ថា «ថ្មពណ៌ខ្មៅ, តម្រឹមល្អ, ដូចក្ដារបន្ទះរាបស្មើ បួនជ្រុង ហើយបាតមិនប៉ោង, ប្រវែង ៤០ ស.ម៉. និងកម្រាស់ ៦០ ស.ម៉.» គេមិនអាចអាន អក្ឞរ (អក្សរ) ទី ៣ ក្នុងចំណោមអក្សរ ៧តួ ដែលមាននៅក្នុងអត្ថបទនេះ ដែលនាំឲ្យមានសំណួរថា «តើគួរសំដៅថា បន្ទះដែលជាដង្វាយនេះ ជាកម្មសិទ្ធិរបស់ នារីមានងារ តាង៑ អញ៑ ឬ ត្រូវបានផ្ដល់ដោយ នារីមានងារ តាង៑ អញ៑ ទៅនរណាផ្សេង » |
អត្ថបទ
សំណេរជាអក្សរខ្មែរបច្ចុប្បន្ន | (១) គុិ នេះ (…)ន្ទាន តាង៑ អញ៑ |
សំណេរជាឡាតាំង | (1) qui neḥ (…)ndāna tāṅ ‘añ |
ការបកប្រែរបស់ Cœdès | (1) C VII: 32: ‘Ceci est le –- de Tāṅ Añ’. |
ការបកប្រែជាភាសាខ្មែរ | «គឺ នេះ … របស់ តាង អញ» |
***
កំណត់ និងអានបន្ថែម៖
- អត្ថបទដើមជាភាសាអង់គ្លេសដោយ Dr. Philip Jenner
- ពន្លកនិស្សិតអក្សរសាស្ត្រខ្មែរ ៖ ព្រះរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ