***
អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ផ្នូរខ្មោចសម័យលោហៈនៅតំបន់ដីក្រហម
អានបន្ថែម៖ ស្ថានីយបុរេប្រវត្តិសាស្ត្រនៅតំបន់ដីក្រហម
***
អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ផ្នូរខ្មោចសម័យលោហៈនៅតំបន់ដីក្រហម
អានបន្ថែម៖ ស្ថានីយបុរេប្រវត្តិសាស្ត្រនៅតំបន់ដីក្រហម
សូមទស្សនាវីដេអូអំពីសិប្បកម្មផលិតឆ្នាំងអាលុយមីញ៉ូម ដែលមានទីតាំងនៅ ភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ទាំងស្រុងដូចខាងក្រោម៖
វីដេអូចម្លងពី ©ផ្លូវទៅស្រុក
សៀវភៅមគ្គទេសក៏បុរាណវិទ្យានៃប្រទេសកម្ពុជា សរសេរដោយ លោក Bruno Brugier និងនាង Juliette Lacroix ។ សៀវភៅនេះមានសរុប ៦ភាគ បច្ចុប្បន្នបោះបាន ៥ភាគ។ ក្នុងនោះ ភាគ២ និងភាគ៤ មាននិយាយពីបុរាណដ្ឋានមួយចំនួនដែលស្ថិតនៅក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំបច្ចុប្បន្ន។
ភាគទី២ និយាយអំពីតំបន់សម្បូណ៌ព្រៃគុក និងទំនាបទន្លេសាប ក្នុងនោះមានភ្ជាប់ប្រាសាទមួយចំនួនដូចជា ប្រាសាទគោកខ្វិត, ប្រាសាទភ្នំត្រប់, ប្រាសាទភ្នំជើងព្រៃ និង ប្រាសាទគុកព្រីងជ្រុំ។
ភាគទី៤ និយាយអំពីតំប់ថាឡាបរិវ៉ាត់ (តាលបព៌ត) រហូតដល់ ស្រីសន្ធរ (ស្រីសន្ធរក្នុងន័យទូលំទូលាយជាងស្រុកស្រីសន្ធរ)។ ក្នុងនោះមានភ្ជាប់ប្រាសាទមួយចំនួនដូចជា ប្រាសាទគុកអំពិលទ្វារ, ប្រាសាទព្រះធាតុទឹកឆា, គុកតាព្រហ្ម, ប្រាសាទគុកយាយហម, ប្រាសាទព្រះធាតុបារាយណ៍, ប្រាសាទនគរបាជ័យ, ប្រាសាទគុកល្វាទេរ និងក្រុមប្រាសាទនៅលើភ្នំហាន់ជ័យនៅខេត្តកំពង់ចាម។ នៅខេត្តត្បូងឃ្មុំវិញ មានបុរាណដ្ឋានមួយចំនួនដូចជា ប្រាសាទព្រះធាតុព្រះស្រី, ប្រាសាទព្រះធាតុខ្ទុំ, ប្រាសាទជើងអង, ប្រាសាទព្រៃគី, ប្រាសាទព្រះធាតុចេតិយ និងប្រាសាទព្រះធាតុធំ តូច នៅក្នុងបន្ទាយព្រៃនគរ។ បុរាណដ្ឋានមួយចំនួនដែលមិនមានសេសសល់សំណល់បុរាណវិទ្យាធំដុំមិនត្រូវបានសរសេរបញ្ចូលនោះទេ។
សៀវភៅទាំងពីរនេះអាចរកបាននៅ ហាងលក់សៀវភៅ Carnet d’Asie ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានបារាំងកម្ពុជា ក្នុងតម្លៃក្រោម ៣០ ដុល្លារអាមេរិច។
ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨ ដោយ៖ ស្រីណា
ខេត្តត្បូងឃ្មុំ ៖ មនុស្សម្នាក្មេងចាស់ប្រុសស្រីរាប់ពាន់នាក់ បាននាំគ្នាប្រារព្ធពិធីចាប់ត្រីនៅត្រង់ចំណុចត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដោយពួកគាត់ប្រើប្រាស់តែឧបករណ៍នេសាទបុរាណប៉ុណ្ណោះ ឱ្យស្មើភាពគា្ន ដូចជាឈ្នាង អង្រុត ឆ្នុក ដែលពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ មីនា ដោយម្នាក់ៗមានទឹកចិត្តសប្បាយរីករាយ ។ ក្នុងនោះ អ្នកណាដែលពូកែរកអាចបានកន្លះថង់ក៏មាន ។ ពិធីនេសាទត្រីរួមគ្នានេះ បានកើតមានជាទម្លាប់ពីបុរាណកាលរហូតមកដល់សព្វថ្ងៃ និងនៅតែបន្តធ្វើរៀងរាល់ឆ្នាំផងដែរ ។
លោក អួច យឿង មេឃុំជាំក្រវៀនប្រាប់កោះសន្តិភាពឱ្យដឹងនៅព្រឹកថ្ងៃទី៥ មីនាថា អ្នកដែលនេសាទត្រីក្នុងត្រពាំងខាងលើ មានពលរដ្ឋមកពីគ្រប់ទិសទី មិនត្រឹមតែឃុំជាំក្រវៀនមួយប៉ុណ្ណោះទេ មានមកពីឃុំជិតខាងដោយក្នុងដៃម្នាក់ៗ សុទ្ធតែមានឧបករណ៍នេសាទបុរាណស្របច្បាប់ ដោយនាំគ្នាហ៊ោរកញ្ច្រៀវសប្បាយពេលដែលចាប់បានត្រី មានអ្នកខ្លះនាំគ្នាអាំង ដើម្បីទទួលទានជាមួយនឹងបាយដែលវេចពីផ្ទះ ។
លោកមេឃុំជាំក្រវៀនបានរំលឹកថា នៅរដូវប្រាំងមកដល់ ពេលមុនចុះចាប់ត្រី១ខែ គឺមានកម្លាំងប្រជាការពារជាច្រើននាក់ បាននាំគ្នាចុះមកការពារនៅតាមមាត់បឹង ដោយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ប្រើប្រាស់ឧបករណ៍ល្មើសច្បាប់មកឆក់ត្រីក្នុងត្រពាំងដ៏ធំនេះទេ ។ បន្ទាប់មកទៀត មុនពេលដែលមានពិធីចុះចាប់ត្រីចំនួន២ថ្ងៃ ក៏មានដាក់ធុងបាស និងល្បែងកម្សាន្តផ្សេងៗទៀត ដើម្បីជាការកម្សាន្តសប្បាយទាំងថ្ងៃទាំងយប់នៅមាត់បឹងមានម្លប់ដើមឈើ ។
សម្រាប់ផ្ទៃដីបឹងដែលគេហៅថាត្រពាំងក្រមនេះវិញនៅក្នុងរដូវវស្សា មានទំហំប្រមាណ២០ហិកតាគឺទឹកល្វឹងល្វើយ ។ លុះដល់ខែប្រាំង ទឹកបឹងនានានៅផ្នែកខាងលើ បានហូរធ្លាក់ចូលមកបឹងធំតែមួយ ដោយនាំត្រីមកជាមួយផង ហេតុនេះទើបធ្វើឱ្យសំបូរត្រី លើផ្ទៃទឹកប្រមាណ១ហិកតា ។ ចំពោះត្រីវិញមានត្រីអណ្តែង ត្រីកញ្ចុះ ត្រីឆ្ពិន ត្រីក្រាញ់ ត្រីរ៉ស់ មានគ្រប់ប្រភេទ ។ពិធីប្រពៃណីនេះក៏ជាសោភ័ណភាពនិងបញ្ជាក់ពីសាមគ្គីភាព រវាងអ្នកភូមិគួរឱ្យកត់សម្គាល់ផងដែរ ។ ក៏មានដើមឈើតូចធំបានចោលម្លប់ត្រឈឹងត្រឈៃ និងជាមួយនោះក្នុងនាមអាជ្ញាធរឃុំ ក៏មានផែនការនឹងធ្វើការដាំដុះដើមឈើបន្ថែមទៀត ឱ្យកាន់តែច្រើនឡើងៗក្នុងរយៈប៉ុន្មានឆ្នាំខាងមុខ សម្រាប់ឱ្យពលរដ្ឋមកពីគ្រប់ទិសទីជ្រកជាម្លប់ ។
លោកអនុសេនីយ៍ឯក បេង ឫទ្ធី នាយប៉ុស្តិ៍រដ្ឋបាលឃុំជាំក្រវៀន បានប្រាប់ឱ្យដឹងដែរថា ក្នុងពេលដែលមានពិធីចាប់ត្រីម្តងៗប្រចាំឆ្នាំរូបលោកបានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះទៅរក្សាការពារសន្តិសុខជូនពលរដ្ឋ ដែលបានមកកម្សាន្តចាប់ត្រីដោយមានមនុស្សមកពីគ្រប់ទិសទីទាំងក្មេងទាំងចាស់ បានចូលរួមច្រើនកុះកររហូតដល់ទៅរាប់ពាន់នាក់ ។ លោកថា ជារៀងរាល់ឆ្នាំត្រពាំងក្រមនេះប្រជាពលរដ្ឋតែងតែប្រារព្ធពិធីចាប់ត្រី ដោយបានធ្វើឡើងមិនដែលអាក់ខានម្តងណាទេ ។ ជាមួយនោះរូបលោកសូមអំពាវនាវដល់ពលរដ្ឋមេត្តានាំគ្នាខិតខំប្រឹងថែរក្សា ពពួកមច្ឆាជាតិតូចធំ ឱ្យបាននៅគង់វង្សយូរអង្វែង ពោលគឺមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីឱ្យត្រីកាន់តែសំបូរឡើងៗ ។
ពិធីខាងលើនេះ មានអ្នកខ្លះចាប់បានត្រីពី១គីឡូក្រាមក្នុងម្នាក់ តែបើអ្នកខ្លះពូកែប៉ិនប្រសប់និងរហ័សរហួនអាចបានកន្លះបាវក៏មានដែរ។ ក្រោយពេលចាប់បានត្រីហើយ គេនាំគ្នាដុតអាំងរួមគ្នាហូបជុំយ៉ាងសប្បាយរីករាយ ៕
ចម្លងចេញទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ គ្រាន់តែឃើញក៏សប្បាយដែរ ប្រពៃណីចាប់ត្រី១ឆ្នាំម្តងរបស់អ្នកភូមិនេះ
ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧ ដោយ៖ បុប្ផា បុប្ផា
ខេត្តកំពង់ចាម ៖ ការផលិតត្បាល់បុក និងត្បាល់កិនម្សៅជាជំនាញតាំងពីដូនតាបានរក្សាមកដល់សព្វថ្ងៃនេះនៅ ភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។ អ្នកភូមិផលិតរួចបានដាក់លក់នៅមុខផ្ទះ ។ មានអ្នកទិញដឹកតាមរថយន្តដឹកយកទៅលក់បន្តនៅខេត្ត ឆ្ងាយៗ ជាប់ព្រំដែនថៃ ។
អ្នកស្រីធូ នាង អាយុ៥២ឆ្នាំ ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា តាំងពីគាត់ដឹងក្តីមកបានចាប់យករបរផលិតត្បាល់បុកធ្វើអំពីថ្មបាយក្រៀម ។ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ត្បាល់១ លក់បាន៥រៀល ។ ក្រោយមកទៀតលក់បាន១ តម្លៃ២០០០រៀល ដោយមានអ្នកធ្វើដំណើរពីទីជិតទីឆ្ងាយទៅទិញជាហូរហែ ។
អ្នកស្រីធូ នាង ឱ្យដឹងថាពេលសំបូរថ្មងាយស្រួលរកយកមកធ្វើត្បាល់បុក និងត្បាល់កិនដែលមានចំងាយពីផ្ទះប្រមាណជា១០គីឡូម៉ែត្រ ។
«របរនេះមិនធ្វើឱ្យជីវភាពខ្ញុំធូរធារទេគ្រាន់តែអាចដោះស្រាយជីវភាពគ្រួសារប៉ុណ្ណោះ ។ ខ្ញុំបោះបង់របរនេះជិត១០ឆ្នាំមកហើយ តាំងពីគេប្រើប្រាស់ម៉ូទ័រដើម្បីកៃច្នៃធ្វើត្បាល់មក តែប្អូនរបស់ខ្ញុំនៅតែបន្តអាជីពនេះដដែល ។ ខ្ញុំកម្លាំងខ្សោយត្រូវងាកទៅប្រកបរបរធ្វើស្ករត្នោតលក់ម្តង ព្រោះធូរស្រាលកម្លាំងជាងមុនបន្តិច ខណៈអ្នកភូមិរបស់ខ្ញុំជាច្រើននៅប្រកបរបរធ្វើត្បាល់នេះដើម្បីផ្គត់ផ្គង់ជីវភាព» ។
ស្ត្រីឈ្មោះជុន ចាន់ថា អាយុ៣៦ឆ្នាំ ឱ្យដឹងថា ធ្វើត្បាល់បុក ដំបូងៗពិបាកណាស់ដោយពេលដាប់ថ្មមុតហូរឈាម តែក្រោយពីចេះស្ទាត់លែងមុតទៀតហើយ ។ លុះពេលមានប្តីហើយនាងនៅតែបន្តរបរនេះដដែល ដោយក្នុង១ថ្ងៃអាចធ្វើបានប្រមាណ២០ត្បាល់ ទទួលបានកម្រៃ៤ម៉ឺនរៀល ។
ថ្មដែលយកមកធ្វើត្បាល់គឺថៅកែដឹកពីទីឆ្ងាយ ដោយគេកែច្នៃចេញរាងជាត្បាល់ស្រាប់ ដូច្នេះធ្វើរហ័សទាន់ចិត្តមិនចំណាយពេលយូរទេ ។
ស្ត្រីឈ្មោះជុន ចាន់ថា បញ្ជាក់ថា រាល់ថ្ងៃធ្វើត្បាល់បុកប្រើប្រាស់ម៉ូទ័រសម្រាប់ខាត់សំលៀង ហើយទទួលបានប្រាក់ឈ្មួល១ តម្លៃ២៥០០រៀល ។ ក្នុងពេលណាដែលមានភ្លៀងធ្លាក់ធ្វើមិនកើតទេ ដោយខ្លាចឆ្លងចរន្តអគ្គិសនីឆក់ ។
របរធ្វើត្បាល់នេះអ្នកស្រីជុន ចាន់ថា ចេះតពីម្តាយ តែកូនៗរបស់គាត់មិនឱ្យប្រកបរបរនេះទេ ព្រោះយ៉ាប់យ៉ឺនកម្លាំងពេកនិងមិនបានជួយឱ្យជីវភាពធូរធារទេ ៕
ចម្លងចេញទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ ប្រពៃណីធ្វើត្បាល់បុកនិងត្បាល់កិនម្សៅតាំងពីបុរាណមកដល់បច្ចុប្បន្ន