រូបមួយចំនួនដែលលោកអ្នកឃើញនេះ មិនមែនជារូបចាស់ៗថតតាំងពី២០ឆ្នាំមុននោះអ្វីទេ គឺជារូបថតដែលខ្ញុំថតនៅឆ្នាំ២០២២នេះឯង ដោយប្រើកាម៉េរ៉ាដែលប្រើហ្វីល។ ប្រសិនបើលោកអ្នកតាមដាន ប្លុកខ្ញុំមួយទៀត លោកអ្នកនឹងឃើញថាប្រមាណជាមួយឆ្នាំមកនេះ ខ្ញុំបានងាកមកថតរូបហ្វីលវិញម្ដង (ខ្ញុំនៅតែប្រើ digital អញ្ចឹងពេលដែលត្រូវថតរូបច្រើន)។
រូបថតទាំងនេះថតដោយប្រើកាម៉េរ៉ាហ្វីលផលិតនៅទសវត្សរ៍ឆ្នាំ១៩៨០ ដោយក្រុមហ៊ុនជប៉ុន Yashica ដែលក្រុមហ៊ុនកំណត់ហៅថា Yashica FX-3 Super 2000 និងប្រើ lens ដែលផលិតដោយក្រុមហ៊ុនដែរគឺ YUS 135 mm f/2.8។ ចំពោះហ្វីលវិញ ប្រើជាប្រភេទហ្វីលដែលគេយកទុកថតកុន (motion picture film) ដែលមានតម្លៃថោកជាងតម្លៃហ្វីលរូបថតធម្មតា តែបែរជាថ្លៃនៅពេលលាង និងស្កេនវិញ (សព្វថ្ងៃ គេមិនមានផ្ដិតទៀតទេ កន្លែងទទួលគេលាងហ្វីលបន្ទាប់មកស្កេនជា file ផ្ញើមកយើងវិញ)។ ហ្វីលនេះជាប្រភេទហ្វីលសម្រាប់ថតពេលយប់ (200T) តែដល់ពេលយកមកថតពេលថ្ងៃអញ្ចឹង វាចេញរូបទៅជាបែកខៀវ ស្អាតច្បាស់ប្លែកភ្នែកម៉្យាងដែរ។
ចម្លាក់នៅលើផ្ដែរ និងហោជាងផ្នែកខាងលិចនៃតួចេតិយថតតាមចន្លោះទ្វារនៃខ្លោងទ្វារចំនួន២នៅខាងលិច និងរូបចម្លាក់អប្សរនៅលើជញ្ជាំងខ្លោងទ្វារខាងលិច។
ចម្លាក់រូបព្រះលោកេសូរ (តាមគម្ពីរហៅថា អវលោកិតេស្វរ) ជាព្រះពោធិសត្វតំណាងករុណាធម៌ ឆ្លាក់នៅលើហោជាងចំហៀងខាងជើង នៃខ្លោងទ្វារខាងលិច។ ព្រះភក្ត្រនេះទើបតែត្រូវជួសជុលនៅពេលថ្មីៗនេះដោយក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រូបថតទាំងអស់នេះថតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២!
Pingback: My eighteenth film roll: Kep sur mer | តាម៉ាប់ យាយម៉ាប់