អត្ថបទដើម៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ៖ របរធ្វើឆ្អឹងធូបនៅស្រុកមេមត់
ផលិតផល
វីដេអូ៖ សិប្បកម្មផលិតឆ្នាំងអាលុយមីញ៉ូម
សូមទស្សនាវីដេអូអំពីសិប្បកម្មផលិតឆ្នាំងអាលុយមីញ៉ូម ដែលមានទីតាំងនៅ ភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ទាំងស្រុងដូចខាងក្រោម៖
វីដេអូចម្លងពី ©ផ្លូវទៅស្រុក
ផលិតផលពីខែត្រកំពង់ចាម (៣)
-តចប់-
សណ្ដែកសៀង
សណ្ដែកសៀង ជាផលិតផលដែលមាន ជាតិប្រូតេអ៊ីន ច្រើនហើយអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាទឹកសណ្ដែកតៅហ៊ូ ពពុះសណ្ដែក សៀង ទឹកស៊ីអ៊ីវ ។
– ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ២១,០០៣ ហ.ត , បរិមាណផលសណ្តែក ២៥,២០៨ តោន/ឆ្នាំ ។
– អាជីវករប្រមូលទិញ មាន៣កន្លែងផ្សេងៗគ្នា គឺស្រុកចំការលើ ស្រុកព្រៃឈរ និងស្រុកត្បូងឃ្មុំ ដោយប្រមូលទិញពីកសិករក្នុងបរិមាណច្រើនជាង ១០,០០០ តោន/ឆ្នាំ ។
– ទីផ្សារ ក្នុងស្រុកនាំចេញទៅ វៀតណាម និង ប្រទេសថៃ ចំនួន ៧០% ។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- អាជីវករប្រមូលទិញ ភូមិដូនជី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទំនាក់ទំនង អ្នកស្រី ណៃ សាក់ / ទូរស័ព្ទលេខ ០១២ ៤៧៨ ៤៩៤ ។
- សមាគមអភិវឌ្ឍន៍សណ្តែកសៀង តា អុង ភូមិតាអុង ឃុំតាអុង ស្រុកចំការ លើខេត្តកំពង់ចាម ទូរស័ព្ទលេខ ០១២ ៦៦៤ ៣៨៦ ទំនាក់ទំនង លោក ឡឹង គឹមសៀន ។
***
កៅស៊ូ
បច្ចុប្បន្នខេត្តកំពង់ចាមមានចំការកៅស៊ូរដ្ឋចំនួន ០៦ កន្លែង និង ០១ កន្លែងទៀតនៅក្នុងខែត្រក្រចេះបានធ្វើវិនិយោគរួចស្រេចជាស្ថាពរ។ ក្រុមហ៊ុនចំការកៅស៊ូទាំងនោះ បានចូលជាសមាជិកសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាក្នុងឆ្នាំ២០០៧។
–ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ៥៨,១១០ ហ.ត / ទិន្នផលកៅស៊ូស្ងួត ១៩,៥៨៦ តោន/ឆ្នាំ។
–ចំនួនអ្នកផលិតក្នុងខេត្ត ក្រុមហ៊ុនធំៗមាន ០៩ និងមានកៅស៊ូគ្រួសារជាច្រើនទៀត។
–ទីផ្សារ វៀតណាម ចិន និងម៉ាឡេស៊ី។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- ចំការកៅស៊ូជុប ភូមិ០៦ ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទំនាក់ទំនង ឯកឧត្តម ម៉ក គឹមហុង / ទូរស័ព្ទលេខ ០៤២ ៣៤០ ០៦៦ / ទូរសារ ០៤២ ៣៤០ ០៣០ សមត្ថភាពផលិតកៅស៊ូស្ងួតបាន ៨,៧៩៨ តោន
- ចំការកៅស៊ូក្រែក ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមទំនាក់ទំនង លោក ឡេង ធិវុទ្ធ / ទូរស័ព្ទលេខ ០៤២ ៣៤០ ១៧៧ / ០១២ ៨៧៩ ៩៣៥ទូរសារ ០៤២ ៣៤០ ១៣៧ សមត្ថភាពផលិតកៅស៊ូស្ងួត ៣,៣៥៧ តោន
- ចំការកៅស៊ូមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ទំនាក់ទំនង កញ្ញា ជា សុ ធាវី និង លោក សេង ទូច / ទូរសព្ទលេខ ០១២ ៨៤៣ ៨៥៣ អ៊ីម៉ែលៈ ttcroffice@camshin.com.kh សមត្ថភាពផលិតកៅស៊ូស្ងួត ១,៨៨៩ តោន
ស្រូវចំរុះ
ខេត្តកំពង់ចាមផលិតស្រូវ-អង្ករ បានយ៉ាងច្រើនសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងធ្វើការនាំចេញក្រៅប្រទេស បានមួយចំនួនធំ។ រោងម៉ាស៊ីនកិនស្រូវជាច្រើន គឺជាសមាជិកសមាគមជាតិម៉ាស៊ីនកិនស្រូវកម្ពុជា ក្រៅពីនោះនៅ មានក្រុមហ៊ុនឯកជននាំចេញអង្ករមួយចំនួន បានធ្វើការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររអន្តរជាតិនានា។
– បរិមាណផលិតកម្ម ផ្ទៃដីដាំដុះ ២១៩,២៧៧ ហ.ត / បរិមាណផលស្រូវ ៧០៤,២៥៣ តោន/ឆ្នាំ។
– ម៉ាស៊ីនកិនស្រូវ មាន ២៥ ទីតាំងបានចូលរួមជាសមាជិកសមាគមម៉ាស៊ីនកិនស្រូវជាតិ។
– ទីផ្សារ ក្នុងស្រុក វៀតណាម ថៃ សឹង្ហបូរី បារាំង អាល់បានី។
– រដូវប្រមូលផល ខែវិច្ឆិកា ដល់ ខែឧសភា។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- ម៉ាស៊ីនកិនស្រូវ QC Rice ភូមិព្រៃស្វាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទំនាក់ទំនង លោក សួរ ឃាង / ទូរស័ព្ទលេខ ០១២ ៨២១ ៩៣៣ អ៊ីម៉ែល qcrice@gmail.com សមត្ថភាពផលិត ៤៨ តោន/ថ្ងៃ(២៤ម៉ោង) សមត្ថភាពស្តុកទុក ៧,០០០ MT , ប្រព័ន្ធម៉ាស៊ីនសំងួតមកពីតៃវ៉ាន់។
- ម៉ាស៊ីនកិនស្រូវ វិញ ជាង ភូមិវាលកណ្តៀង ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ទូរស័ព្ទលេខ ០១២ ៩៣៣ ៧៣៧ អ៊ីម៉ែល v.cheang_ricemill@yahoo.com សមត្ថភាពផលិត ៤៨ តោន/ថ្ងៃ (២៤ម៉ោង)
ផលិតផលពីខែត្រកំពង់ចាម (២)
-ត-
ពោតក្រហម
ខែត្រកំពង់ចាម មានផលិតផលពោតក្រហមច្រើនបង្គួរបន្ទាប់ពី ខែត្របាត់ដំបង និង ខែត្រប៉ៃលិន ភាគច្រើនគេដាំនៅរដូវវស្សា ។ ខែត្រកំពង់ចាម មានរោងចក្រកែច្នៃចំណីសត្វខ្នាតមធ្យម មួយកន្លែង និងតូចៗ ២-៣ កន្លែងទៀត ដែលមានសមត្ថភាពទទួលយកពោតមកកែច្នៃប្រមាណជា ៥,០០០-៦,០០០ តោន/ឆ្នាំ ។
– ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ៩,៦១៤ ហ.ត , បរិមាណផលពោត ៤៨,១៥៥ តោន/ឆ្នាំ ។
– ទីផ្សារ រោងចក្រកែច្នៃក្នុងស្រុក និងនាំចេញទៅ ប្រទេសវៀតណាម ។
ទំនាក់ទំនងពាណិជ្ជកម្ម ៖ Green Feed Cambodia ផ្លូវជាតិលេខ៧ ភូមិអណ្តូងជា ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខែត្រកំពង់ចាម ។ ទំនាក់ទំនង កញ្ញា ហួរ ធីតា / លេខទូរស័ព្ទ ០១២ ៣៩០ ៣៩៨ ។ អ៊ីមែល horthyda@yahoo.com
***
ដំឡូងមី
ផលិតផលដំឡូងមីភាគច្រើនមានដាំដុះនៅ ស្រុកមេមត់ ស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ។ ការដាំដុះធ្វើតាមលក្ខណៈ គ្រួសារដែលមានផ្ទៃដីជាមធ្យមពី ១០ ហិកតារ/គ្រួសារ។
– ទំហំផលិតកម្ម ផ្ទៃដីដាំដុះមាន ៦២,៣០០ហ.ត , បរិមាណផលដំឡូងមី ១,០០៦,៨១៤ តោន/ឆ្នាំ ។
- ទីផ្សារ លក់អោយក្រុមហ៊ុនក្នុងស្រុកសម្រាប់កែច្នៃជាផលិតផលផ្សេង និងនាំចេញទៅ ប្រទេសវៀតណាម ។
– រដូវប្រមូលផល ខែវិច្ឆិកា ដល់ ខែមីនា ។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- អាជីវករប្រមូលទិញ ភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខែត្រកំពង់ចាម ទំនាក់ទំនងលោក វិញ ជាង លេខទូរស័ព្ទ ០១២ ៩៣៣ ៧៣៧ ។ អ៊ីមែល v.cheang_ricemill@yahoo.com
- ក្រុមហ៊ុនផលិតម្គេដំឡូងមី TTY ស្រុកត្បូងឃ្មុំ ខែត្រកំពង់ចាម ទំនាក់ទំនង លោក ឡុង សារ៉ុម / លេខទូរស័ព្ទ ០៩៩ ៩៩១ ៤៥៧ អ៊ីមែល ttcroffice@camshin.com.kh សមត្ថភាពផលិត ៧០០ តោន/ថ្ងៃ ព្រោះមានពីរខ្សែសង្វាក់ផលិតកម្ម។
***
ស្វាយចន្ទី
ខែត្រកំពង់ចាម មានការដាំដុះស្វាយចន្ទី ភាគច្រើនជាងគេក្នុងចំណោមខែត្រនានាទូទាំងប្រទេស។ កសិករមាន ចម្ការស្វាយចន្ទី ផ្ទាល់ខ្លួនពី ១-២ ហ.ត ហើយមួយចំនួនទៀតមានរហូតដល់ ១០០-១,០០០ ហ.ត ភាគច្រើនមាននៅ ស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ ឃុំសន្លប់ ស្រុកត្បូងឃ្មុំ និង ស្រុកមេមត់ ។ កសិករបានប្រើប្រាស់ពូជ២ប្រភេទ គឺពូជក្នុងស្រុកផ្ដល់ទិន្នផល ៥០០-៧០០ គ.ក្រ/ហ.ត និងពូជទំនើបផ្ដល់ទិន្នផល ១.៣-១.៣៥ តោន/ហ.ត ។
– ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ២៤,៤៨២ ហ.ត , ទិន្នផលទទួលបាន ១៧,២០០ តោន/ឆ្នាំ ។
– ទីផ្សារ វៀតណាម ។
– រដូវប្រមូលផល កុម្ភៈ-ឧសភា។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- អាជីវករប្រមូលទិញ ភូមិជ្រៃបិទមាស ឃុំសួង ស្រុកត្បូងឃ្មុំ ខែត្រកំពង់ចាម ទំនាក់ទំនង លោកស្រី ហុង លី / លោក បេង ស្រុយ / លោក ឆៃ ស៊្រុន ។ លេខទូរស័ព្ទ ០១២ ៥៧៦ ៩៩៧ / ០១២ ៧៧៦ ៩៦៦ / ០១២ ៥១៩ ៤៩៦ ។
- ក្រុមហ៊ុន Agro-star ភូមិស្គន់ ឃុំសូទេព ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទំនាក់ទំនង លោក វ៉ារុត សាន លេខទូរស័ព្ទ ០១២ ៣៦៣ ៨៤៣
- សមាគមស្វាយចន្ទីស្ពឺ ឃុំស្ពឺ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទំនាក់ទំនង លោក គង់ ឡាយឆេង លេខទូរស័ព្ទ ០៩២ ៩៣៩ ៦១៧
***
(នៅមានត)
ផលិតផលពីខែត្រកំពង់ចាម (១)
ល្ងស
ល្ង ជាប្រភេទរុក្ខជាតិ ដែលមានដុះនៅតំបន់ត្រូពិក ជុំវិញពិភពលោក មានគ្រាប់តូចល្អិត កើតចេញអំពីផ្កា ប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ និងផលិតជាប្រេងសម្រាប់ផលិតផលស្ប៉ា ។ កសិករធ្វើការដាំដុះល្ងតាមលទ្ធភាពគ្រួសារ និងតាមលក្ខណធម្មជាតិដោយមិនប្រើប្រាស់ជីគីមី។
– ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ១៣,៣០៥ ហ.ត , បរិមាណផលល្ងទទួលបានប្រហែល ៨,៥១៨ តោន/ឆ្នាំ ។
– ទីផ្សារ ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម ។
ទំនាក់ទំនងពាណិជ្ជកម្ម ៖ ពាណិជ្ជករប្រមូលទិញ លោកម៉ាក់ ឡាយ ឃុំទ្រើង ខែត្រកំពង់ចាម លេខទូរស័ព្ទ ០១២ ៩២២ ០៧៣ ។
***
ស្លឹកថ្នាំកាតាប
កសិករមួយចំនួនធំនៅតំបន់ក្រូចឆ្មារ ដីដុះ កំពង់ចាម កោះប៉ែន កោះសូទិន នាំគ្នាដាំស្លឹកថ្នាំតាមកិច្ចសន្យាដាំដុះ ដើម្បីផ្គត់ផ្គង់ឲ្យរោងចក្រផលិតបារី ។
– បរិមាណផលិតកម្ម ផ្ទៃដីដាំដុះ ៨,៧៤៤ ហ.ត / បរិមាណផលសន្លឹកថ្នាំស្រស់ ១៣,១១៦ តោន/ឆ្នាំ ។
– ចំនួនអ្នកផលិត ក្រុមហ៊ុនចំនួនមួយ ដែលមានសមាជិក ៨០០គ្រួសារ ជាអ្នកដាំតាមកិច្ចសន្យា (Contract farming) ។ ក្រុមហ៊ុនបានប្រមូលទិញសន្លឹកថ្នាំប្រហែល ៣០ តោន/ថ្ងៃ ដើម្បីផ្គត់ផ្គង់ឲ្យរោងចក្រ ។
– ទីផ្សារ ក្រុមហ៊ុនក្នុងស្រុក និងមួយចំនួននាំចេញទៅប្រទេសវៀតណាមជាសន្លឹកថ្នាំ ។
– ប្រមូលផល រៀងរាល់ ៣ខែម្ដង ។
ទំនាក់ទំនងពាណិជ្ជកម្ម ៖ British American Tobacco Cambodia ផ្លូវព្រះអង្គអេង ភូមិ៣ ឃុំវាលវង់ ក្រុងកំពង់ចាម ខែត្រកំពង់ចាម ទំនាក់ទំនង លោក តេស សុផាផល (អ្នកគ្រប់គ្រង់) ។ លេខទូរស័ព្ទ ០១២ ៦០២ ៥៥៥ / ០១២ ៧៨០ ០០៦ ។ អ៊ីមែល sophaphal_tes@bat.com
***
ម្រេចមេមត់
តំបន់ដីក្រហមក្នុង ស្រុកមេមត់ ខែត្រកំពង់ចាម ជាតំបន់ផលិតម្រេចបានច្រើនជាងគេបំផុតក្នុង ប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងការផលិតម្រេចក្នុង ខែត្រកែប ខែត្រកំពត ខែត្រព្រះសីហនុ ខែត្រក្រចេះ និង ខែត្រតាកែវ ជាដើម ។
– ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ៣៤៧ ហ.ត ទិន្នផលមធ្យម ៦-៨ តោន/ហ.ត , បរិមាណប្រមូលទិញក្នុងខែត្រ និងខែត្រជុំវិញប្រហែល ៥,០០០ តោន/ឆ្នាំ។
- ចំនួនអ្នកផលិត ប្រហែលជាង ៣០០គ្រួសារ ភាគច្រើនមាននៅ ស្រុកមេមត់ មួយចំនួនតូចមាននៅ ស្រុកពញាក្រែក។
- ទីផ្សារ ៩០% នាំចេញទៅ ប្រទេសថៃ ១០% ប្រទេសវៀតណាម និងក្នុងស្រុក ។
– រដូវប្រមូលផល ខែមិនា ដល់ ខែមិថុនា ។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- លោក យិន សូផា មេឃុំដារ ភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខែត្រកំពង់ចាម ។ លេខទូរស័ព្ទ ០១២ ៦០៧ ២៦៣ / ០១១ ២៥២ ៨៩១
- ពាណិជ្ជករទិញ-លក់ម្រេច ភូមិជីប៉េ ឃុំមេមត់ ស្រុកមេមត់ ខែត្រកំពង់ចាម ទំនាក់ទំនង លោកស្រី ឆាយ សរ លេខទូរស័ព្ទ ០១២ ៤៨៦ ១៣៤ / ០១២ ៤៣៦ ១១៥ / ០៩២ ៩០២ ៥២៥
***