ថ្មីៗ នេះ នៅក្រុងកំពង់ចាមមានការសាងសង់រង្វង់មូល 2 ដែលនៅចម្ងាយប្រហែល 1 គ.ម៉. ពីគ្នា ។ រង្វង់ទី 1 ដែលខ្ញុំនឹងបង្ហាញនេះគឺ រង្វង់មូល 1.79 ដែលប្រហែលជាមានន័យថា 01 – មករា – 1979 ជាថ្ងៃដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានកងទ័ពវៀតណាមនៅពីក្រោយខ្នង វាយយកបាន ខែត្រកំពង់ចាម ពីកណ្ដាប់ដៃប្រឡាក់ឈាមរបស់កងទ័ពកម្ពុជាប្រជាធិបតេយ្យ ។
គួរបញ្ជាក់ផងដែរថា រង្វង់មូលនេះមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ 7 ចាស់ ទល់មុខបញ្ជាការកងរាជអាវុធហត្ថខែត្រ និងនៅក្រោយ វិទ្យាល័យព្រះសីហនុ ។ រង្វង់មូលនេះត្រូវបានដឹកនាំកសាងដោយ ឯកឧត្ដម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខែត្រកំពង់ចាម និងឯកឧត្ដមអភិបាលខែត្ររង ក្រោមជំនួយដ៏សប្បុរសពី លោកស្រី ស៊ាង ច័ន្ទថន និង ស្វាមី ដោយផ្ដើមកសាងនៅថ្ងៃ 18 កញ្ញា 2013 ។