ស្រុកកំពង់សៀម ជាស្រុកមួយនៃ ខែត្រកំពង់ចាម ។ ទីរួម ស្រុកកំពង់សៀម ស្ថិតនៅប្រហែល 3 គីឡូម៉ែត្រខាងលិចទីរួម ខែត្រកំពង់ចាម ដោយស្ថិតនៅ ភូមិអម្ពិលលើ ឃុំអម្ពិល ចម្ងាយប្រហែល 120 គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។
នៅខែកុម្ភៈ ឆ្នាំ 2007 កងសន្តិភាពរបស់សហរដ្ឋអាមេរិក (United States Peace Corps) បានបញ្ជូនអ្នកស្ម័គ្រចិត្ត 29 នាក់មកពី San Francisco ឲ្យមកស្នាក់នៅ ស្រុកកំពង់សៀម ។ នេះជាលើកដំបូងបំផុតដែលកងសន្តិភាពត្រូវបានបញ្ជូនមក ប្រទេសកម្ពុជា ។ ក្នុងកំឡុងពេល 9 សប្ដាហ៍ដែលពួកគេស្នាក់នៅទីនេះ ពួកគេបានរៀនភាសាខ្មែរ សម្របខ្លួនទៅតាមជីវិតរបស់ប្រជាជនមូលដ្ឋាន រៀនហូបអាពីង និង បង្រៀនភាសាអង់គ្លេស ។
ទីតាំង
ស្រុកកំពង់សៀម ស្ថិតនៅចំកណ្ដាល ខែត្រកំពង់ចាម ហើយហ៊ុំព័ទ្ធដោយស្រុកដទៃទៀត ។ ទិសខាងជើងជាប់និង ស្រុកស្ទឹងត្រង់ ឯខាងកើតជាប់និង ស្រុកក្រូចឆ្មារ និង ស្រុកត្បូងឃ្មុំ ។ ខាងត្បូងជាប់និង ស្រុកកោះសូទិន ឯខាងលិចជាប់ 3 ស្រុកគឺ ស្រុកកងមាស ស្រុកព្រៃឈរ និង ស្រុកចម្ការលើ ។ ស្រុកកំពង់សៀម ហ៊ុំព័ទ្ធទីរួម ក្រុងកំពង់ចាម ពីគ្រប់ 3 ទិស (ទិសខាងកើតទន្លេ) ។
រដ្ឋបាល
ឃុំ | ភូមិ |
---|---|
អម្ពិល | អណ្ដូងច្រុះ, អម្ពិលលើ, អម្ពិលក្រោម, បន្ទាយថ្ម/ថ្មី, ស្រឡៅ, ជើងគោក, រលៀក, រមាស, ក្រឡា, ជង្ហុក, វាលស្បូវ, ស្យា |
ហាន់ជ័យ | ហាន់ជ័យ, ក្រូចសើច, មាន់ហើរ, ល្វាទេរ |
កៀនជ្រៃ | ព្រែកយួន, ឥន្ទនេល, ស្ពានថ្មី, បឹងបបុស, កៀនជ្រៃក្រៅ, កៀនជ្រៃក្នុង |
គគរ | គគរ 1, គគរ 2, ចម្ការសាមសិប, កំពង់ក្របី |
កោះមិត្ត | កោះប៉ែន ក, កោះប៉ែន ខ, កោះប៉ែន គ, កោះគល់, កោះដាច់, កោះព្រលុង, ស្វាយជ្រុំ, កោះចាស់, កំពង់ត្រុំលើ, កំពង់ត្រុំក្រោម |
កោះរកា | កោះរកាក្រៅ, កោះរកាក្នុង, ដំបងដែក, អូរឈ្លើង, តាមាង, ថ្មី |
កោះសំរោង | ភូមិ 1, ភូមិ 2, ភូមិ 3, ភូមិ 4, ភូមិ 5, ភូមិ 6, ភូមិ 7, ភូមិ 8 |
កោះទន្ទឹម | កោះកុក ក, កោះកុក ខ, កោះប្រាក់ក្រោម, កោះប្រាក់ក្នុង, កោះប្រាក់លើ |
ក្រឡា | ស្ដេចនន, ទួលបេង, អណ្ដូងពោធិ, ទួលពពេល, ត្រពាំងជ្រៃ, ត្រពាំងត្រស់, ត្រពាំងឫស្សី, អង្កួញដី, អម្ពិលជ្រុំ, ថ្មី, ត្រពាំងថ្ម, ត្រពាំងចារ, ត្រកួន |
អូរស្វាយ | ព្រៃចក្រី, ត្រពាំងកក់, អន្លង់ស្នូក, អម្ពិលក្រញាញ់, អូរស្វាយ, អូរធ្នង់, ខែលជ័យ |
រអាង | ថ្មគោល, វាលខ្សាច់, ប្រសំ, ពង្រ, រមូល, ទួលរកា, រអាងលើ, រអាងក្រោម |
រំចេក | ឈើទាលស្រុតក្រោម, ឈើទាលស្រុតលើ, រំលេច, ថ្មី |
ស្រក | ល្ពាក, ស្រក, ព្រៃគុយ, តាម៉ូវ (បង្កើតថ្មី) |
ទ្រាន | ច្រកស្ដៅ, វាលគ្រៀន, ទ្រាន, ត្រពាំងតាសុខ, ប្រថង, ប៉ែន, ទួលចំបក់, ច្រនៀង, ត្រពាំងអំពិល, តាខុង, ទួលត្រាច, ពោន |
វិហារធំ | ព្រៃផ្ដៅ, អណ្ដូងស្វាយ, គោកគ្រាម, ក្ដីបឹង, ពង្រ, ប្រាសាទ, គោកទទា, វិហារ, គងមហា |
ប្រជាសាស្ដ្រ
តាមជំរឿនឆ្នាំ 1998 ប្រជាជនសរុបក្នុងស្រុកមានចំនួន 99.056 នាក់ ត្រូវជា 18,884 គ្រួសារ ។ ចំនួនមនុស្សជាមធ្យមក្នុងមួយគ្រួសារគឺ 5,2 នាក់ ច្រើនជាងចំនួនមនុស្សជាមធ្យមក្នុងមួយគ្រួសារនៅជនបទរបស់កម្ពុជាដែលមានចំនួន 5,1 នាក់ ។ អត្រាភេទគឺ 92,0% ដែលបង្ហាញថាស្ត្រីមានចំនួនច្រើនជាងបុរស ។
***
ប្រភព ៖ Wikipedia