Posts Tagged With: ចំការលើ
វត្តពោធិវនារាមស្ពឺ
វត្តពោធិវនារាមស្ពឺមានទីតាំងស្ថិតនៅ ភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ វត្តនេះទំនងធ្វើលើទីតាំងប្រាសាទចាស់ ពីព្រោះយើងឃើញមានសំណល់ស៊ុមទ្វារជាច្រើន និងផ្ដែរមួយស្ថិតនៅក្នុងរចនាបថព្រៃក្មេងផង។ បើតាមរូបថតចាស់មួយសន្លឹកដែលយើងមាន (នៅខាងក្រោមបំផុត) កាលពីដើមទីតាំងនេះមានប្រាសាទឥដ្ឋចំនួនពីរ។ ចំពោះលក្ខណៈប្រាសាទឥដ្ឋចំនួនពីរបែបនេះ (មិនមែនបី) យើងឃើញមាននៅច្រើនកន្លែងដែរពោលនៅ ប្រាសាទព្រះធាតុនៅក្នុងបន្ទាយព្រៃនគរ, ប្រាសាទស្រីនៅស្រុកកំពង់លែង, ប្រាសាទនាងខ្មៅខេត្តតាកែវ, ប្រាសាទគោកចក និងប្រាសាទវត្តព្រះឥន្ទកោសិយ៍នៅជិតអង្គរ ។ល។
ព្រះវិហារនេះមានរូបរាងស្អាត ឯផ្នែកខាងក្នុងមិនមែនគំនូរទេ មានតែគំនូរជាផ្កាបែបបារាំងនៅជិតក្បាលសសរ។ នៅផ្នែកខាងក្នុងព្រះវិហារនេះក៏មានចារិកដែរ ខ្ញុំនឹងបង្ហាញនៅពេលក្រោយទៀត បើមានឱកាស។
នៅខាងកើតព្រះវិហារមានចេតិយមួយដែលមានចារឹកទាំងខាងមុខនឹងខាងក្រោយ តែគួរឲ្យសោកស្ដាយចារឹកខាងក្រោយគេលាបកំបោរបាត់អក្សរទៅហើយ (សូមមើលរូបខាងក្រោម)។ ចំពោះចារឹកនេះ (នៅផ្នែកខាងមុខនៃចេតិយ) ខ្ញុំបានស្រង់មកជាអក្សរសព្វថ្ងៃដែរ៖
វត្តពោធីវនារាម ឃុំស្ពឺ ស្ទឹងត្រង់ កំពង់ចាម ព្រះចេតិយនេះ ព្រះ
វិន័យសត្ថាបាឡាត់គណ (អ៊ុក) (គៀត) មានសទ្ធាជ្រះថ្លាបានប្រកាស
ប្រាប់ពួកបណ្ដាជនជាឧបាសក ឧបាសិកា ជើងវត្តទាំងអស់ គឺភូមិស្ពឺ បន្ទាយជ័យ ពែងមាស
ព្រមទាំងភិក្ខុសាមណេរកុមារជាសិស្សានុសិស្សទាំងប៉ុន្មាន រួមគំនិតគ្នាកសាង
ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស ដើម្បីបដិស្ឋានព្រះពុទ្ធរូបបដិមាការ
ព្រមទាំងធាតុលោកអ្នកដ៏មានគុណ មានមាតាបិតាជាដើម ដើម្បីជាទីគោរពតទៅ
សាងអស់ប្រាក់ចំនួន ១២៨៨ រៀល
តាមរយៈចារឹកលើចេតិយនេះយើងអាចដឹងថាស្រុកចម្ការលើមិនទាន់ត្រូវបានបង្កើតទេនៅពេលនោះ នៅពេលក្រោយទៀតទើបគេកាត់មួយផ្នែកនៃស្រុកស្ទឹងត្រង់ឲ្យក្លាយទៅជាស្រុកចម្ការលើ។ តាមឋានន្តរសង្ឃមន្ត្រីសង្ឃ ព្រះបាឡាត់គណមានដំណែងធំបន្ទាប់ពីព្រះមេគណខេត្ត។ ចំពោះព្រះវិន័យសត្ថាអង្គនេះ ព្រះអង្គជាព្រះបាឡាត់គណខេត្តទៀត តែយើងមិនដឹងថាព្រះអង្គគង់នៅវត្តនេះ ឬក៏គង់នៅទីរួមខេត្ត តែទំនងថាព្រះអង្គមានស្រុកកំណើតនៅទីនេះទើបមកកសាងចេតិយនៅបដិស្ឋានធាតុមាតាបិតានៅស្រុកកំណើត។
រូបប្រាសាទចាស់កាលនៅគង់វង្ស មិនដឹងថតឆ្នាំណា តែប្រហែលកំឡុងដើមសតវត្សរ៍ទី២០៖
ផលិតផលពីខែត្រកំពង់ចាម (៣)
-តចប់-
សណ្ដែកសៀង
សណ្ដែកសៀង ជាផលិតផលដែលមាន ជាតិប្រូតេអ៊ីន ច្រើនហើយអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាទឹកសណ្ដែកតៅហ៊ូ ពពុះសណ្ដែក សៀង ទឹកស៊ីអ៊ីវ ។
– ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ២១,០០៣ ហ.ត , បរិមាណផលសណ្តែក ២៥,២០៨ តោន/ឆ្នាំ ។
– អាជីវករប្រមូលទិញ មាន៣កន្លែងផ្សេងៗគ្នា គឺស្រុកចំការលើ ស្រុកព្រៃឈរ និងស្រុកត្បូងឃ្មុំ ដោយប្រមូលទិញពីកសិករក្នុងបរិមាណច្រើនជាង ១០,០០០ តោន/ឆ្នាំ ។
– ទីផ្សារ ក្នុងស្រុកនាំចេញទៅ វៀតណាម និង ប្រទេសថៃ ចំនួន ៧០% ។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- អាជីវករប្រមូលទិញ ភូមិដូនជី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទំនាក់ទំនង អ្នកស្រី ណៃ សាក់ / ទូរស័ព្ទលេខ ០១២ ៤៧៨ ៤៩៤ ។
- សមាគមអភិវឌ្ឍន៍សណ្តែកសៀង តា អុង ភូមិតាអុង ឃុំតាអុង ស្រុកចំការ លើខេត្តកំពង់ចាម ទូរស័ព្ទលេខ ០១២ ៦៦៤ ៣៨៦ ទំនាក់ទំនង លោក ឡឹង គឹមសៀន ។
***
កៅស៊ូ
បច្ចុប្បន្នខេត្តកំពង់ចាមមានចំការកៅស៊ូរដ្ឋចំនួន ០៦ កន្លែង និង ០១ កន្លែងទៀតនៅក្នុងខែត្រក្រចេះបានធ្វើវិនិយោគរួចស្រេចជាស្ថាពរ។ ក្រុមហ៊ុនចំការកៅស៊ូទាំងនោះ បានចូលជាសមាជិកសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាក្នុងឆ្នាំ២០០៧។
–ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ៥៨,១១០ ហ.ត / ទិន្នផលកៅស៊ូស្ងួត ១៩,៥៨៦ តោន/ឆ្នាំ។
–ចំនួនអ្នកផលិតក្នុងខេត្ត ក្រុមហ៊ុនធំៗមាន ០៩ និងមានកៅស៊ូគ្រួសារជាច្រើនទៀត។
–ទីផ្សារ វៀតណាម ចិន និងម៉ាឡេស៊ី។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- ចំការកៅស៊ូជុប ភូមិ០៦ ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទំនាក់ទំនង ឯកឧត្តម ម៉ក គឹមហុង / ទូរស័ព្ទលេខ ០៤២ ៣៤០ ០៦៦ / ទូរសារ ០៤២ ៣៤០ ០៣០ សមត្ថភាពផលិតកៅស៊ូស្ងួតបាន ៨,៧៩៨ តោន
- ចំការកៅស៊ូក្រែក ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមទំនាក់ទំនង លោក ឡេង ធិវុទ្ធ / ទូរស័ព្ទលេខ ០៤២ ៣៤០ ១៧៧ / ០១២ ៨៧៩ ៩៣៥ទូរសារ ០៤២ ៣៤០ ១៣៧ សមត្ថភាពផលិតកៅស៊ូស្ងួត ៣,៣៥៧ តោន
- ចំការកៅស៊ូមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ទំនាក់ទំនង កញ្ញា ជា សុ ធាវី និង លោក សេង ទូច / ទូរសព្ទលេខ ០១២ ៨៤៣ ៨៥៣ អ៊ីម៉ែលៈ ttcroffice@camshin.com.kh សមត្ថភាពផលិតកៅស៊ូស្ងួត ១,៨៨៩ តោន
ស្រូវចំរុះ
ខេត្តកំពង់ចាមផលិតស្រូវ-អង្ករ បានយ៉ាងច្រើនសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងធ្វើការនាំចេញក្រៅប្រទេស បានមួយចំនួនធំ។ រោងម៉ាស៊ីនកិនស្រូវជាច្រើន គឺជាសមាជិកសមាគមជាតិម៉ាស៊ីនកិនស្រូវកម្ពុជា ក្រៅពីនោះនៅ មានក្រុមហ៊ុនឯកជននាំចេញអង្ករមួយចំនួន បានធ្វើការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររអន្តរជាតិនានា។
– បរិមាណផលិតកម្ម ផ្ទៃដីដាំដុះ ២១៩,២៧៧ ហ.ត / បរិមាណផលស្រូវ ៧០៤,២៥៣ តោន/ឆ្នាំ។
– ម៉ាស៊ីនកិនស្រូវ មាន ២៥ ទីតាំងបានចូលរួមជាសមាជិកសមាគមម៉ាស៊ីនកិនស្រូវជាតិ។
– ទីផ្សារ ក្នុងស្រុក វៀតណាម ថៃ សឹង្ហបូរី បារាំង អាល់បានី។
– រដូវប្រមូលផល ខែវិច្ឆិកា ដល់ ខែឧសភា។
ទំនាក់ទំនងពាណិជ្ជកម្ម ៖
- ម៉ាស៊ីនកិនស្រូវ QC Rice ភូមិព្រៃស្វាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទំនាក់ទំនង លោក សួរ ឃាង / ទូរស័ព្ទលេខ ០១២ ៨២១ ៩៣៣ អ៊ីម៉ែល qcrice@gmail.com សមត្ថភាពផលិត ៤៨ តោន/ថ្ងៃ(២៤ម៉ោង) សមត្ថភាពស្តុកទុក ៧,០០០ MT , ប្រព័ន្ធម៉ាស៊ីនសំងួតមកពីតៃវ៉ាន់។
- ម៉ាស៊ីនកិនស្រូវ វិញ ជាង ភូមិវាលកណ្តៀង ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ទូរស័ព្ទលេខ ០១២ ៩៣៣ ៧៣៧ អ៊ីម៉ែល v.cheang_ricemill@yahoo.com សមត្ថភាពផលិត ៤៨ តោន/ថ្ងៃ (២៤ម៉ោង)