រូបចាស់ដកស្រង់ពីសៀវភៅ Inventaire descriptif des monuments du Cambodge ភាគ២ សរសេរដោយ លោក Étienne Edmond Lunet de Lajonquière នៅឆ្នាំ១៩០២ ឯរូបថ្មីជាកម្មសិទ្ធរបស់ស្មេរ។
Posts Tagged With: បុរាណដ្ឋាន
សៀវភៅមគ្គុទ្ទេសក៏បុរាណវិទ្យា
សៀវភៅមគ្គទេសក៏បុរាណវិទ្យានៃប្រទេសកម្ពុជា សរសេរដោយ លោក Bruno Brugier និងនាង Juliette Lacroix ។ សៀវភៅនេះមានសរុប ៦ភាគ បច្ចុប្បន្នបោះបាន ៥ភាគ។ ក្នុងនោះ ភាគ២ និងភាគ៤ មាននិយាយពីបុរាណដ្ឋានមួយចំនួនដែលស្ថិតនៅក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំបច្ចុប្បន្ន។
ភាគទី២ និយាយអំពីតំបន់សម្បូណ៌ព្រៃគុក និងទំនាបទន្លេសាប ក្នុងនោះមានភ្ជាប់ប្រាសាទមួយចំនួនដូចជា ប្រាសាទគោកខ្វិត, ប្រាសាទភ្នំត្រប់, ប្រាសាទភ្នំជើងព្រៃ និង ប្រាសាទគុកព្រីងជ្រុំ។
ភាគទី៤ និយាយអំពីតំប់ថាឡាបរិវ៉ាត់ (តាលបព៌ត) រហូតដល់ ស្រីសន្ធរ (ស្រីសន្ធរក្នុងន័យទូលំទូលាយជាងស្រុកស្រីសន្ធរ)។ ក្នុងនោះមានភ្ជាប់ប្រាសាទមួយចំនួនដូចជា ប្រាសាទគុកអំពិលទ្វារ, ប្រាសាទព្រះធាតុទឹកឆា, គុកតាព្រហ្ម, ប្រាសាទគុកយាយហម, ប្រាសាទព្រះធាតុបារាយណ៍, ប្រាសាទនគរបាជ័យ, ប្រាសាទគុកល្វាទេរ និងក្រុមប្រាសាទនៅលើភ្នំហាន់ជ័យនៅខេត្តកំពង់ចាម។ នៅខេត្តត្បូងឃ្មុំវិញ មានបុរាណដ្ឋានមួយចំនួនដូចជា ប្រាសាទព្រះធាតុព្រះស្រី, ប្រាសាទព្រះធាតុខ្ទុំ, ប្រាសាទជើងអង, ប្រាសាទព្រៃគី, ប្រាសាទព្រះធាតុចេតិយ និងប្រាសាទព្រះធាតុធំ តូច នៅក្នុងបន្ទាយព្រៃនគរ។ បុរាណដ្ឋានមួយចំនួនដែលមិនមានសេសសល់សំណល់បុរាណវិទ្យាធំដុំមិនត្រូវបានសរសេរបញ្ចូលនោះទេ។
សៀវភៅទាំងពីរនេះអាចរកបាននៅ ហាងលក់សៀវភៅ Carnet d’Asie ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានបារាំងកម្ពុជា ក្នុងតម្លៃក្រោម ៣០ ដុល្លារអាមេរិច។