Posts Tagged With: របរ

របរធ្វើឆ្អឹងធូបនៅស្រុកមេមត់


អត្ថបទដើម៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ៖ របរធ្វើឆ្អឹងធូបនៅស្រុកមេមត់

Categories: ផលិតផល, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ព័ត៌មាន៖ ប្រពៃណី​ធ្វើ​ត្បាល់បុក​ និង​ត្បាល់​កិនម្សៅ​​តាំង​ពី​​បុរាណ​មក​ដល់​បច្ចុប្បន្ន


ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧ ដោយ៖ បុប្ផា បុប្ផា

ខេត្តកំពង់ចាម ៖ ការ​ផលិត​ត្បាល់បុក និង​ត្បាល់កិនម្សៅ​ជា​ជំនាញ​តាំងពី​ដូនតា​បាន​រក្សា​មក​ដល់​សព្វ​ថ្ងៃនេះ​នៅ ​ភូមិ​ទួល​តា​កោ ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ។ អ្នក​ភូមិ​ផលិត​រួច​បាន​ដាក់​លក់​នៅ​មុខ​ផ្ទះ ។ មាន​អ្នកទិញ​ដឹក​តាម​រថយន្ត​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ខេត្ត ឆ្ងាយ​ៗ ជាប់​ព្រំដែន​ថៃ ។

អ្នកស្រី​ធូ នាង អាយុ​៥២​ឆ្នាំ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាំងពី​គាត់​ដឹងក្តី​មក​បាន​ចាប់​យក​របរ​ផលិត​ត្បាល់បុក​ធ្វើ​អំពី​ថ្មបាយក្រៀម ។ ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩​ ត្បាល់​១​ លក់​បាន​៥​រៀល ។ ក្រោយមក​ទៀត​លក់​បាន​១ តម្លៃ​២០០០​រៀល ដោយ​មាន​អ្នក​ធ្វើ​ដំណើរ​ពី​ទី​ជិត​ទី​ឆ្ងាយ​ទៅ​ទិញ​ជា​ហូរហែ ។

អ្នកស្រី​ធូ នាង ឱ្យ​ដឹង​ថា​ពេល​សំបូរ​ថ្ម​ងាយស្រួល​រក​យក​មក​ធ្វើ​ត្បាល់បុក និង​ត្បាល់កិន​ដែល​មាន​ចំងាយ​ពី​ផ្ទះ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ ។

«​របរ​នេះ​មិន​ធ្វើ​ឱ្យ​ជីវភាព​ខ្ញុំ​ធូរធារ​ទេ​គ្រាន់តែ​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ ។ ខ្ញុំ​បោះបង់​របរ​នេះ​ជិត​១០​ឆ្នាំ​មក​ហើយ ​តាំងពី​គេ​ប្រើប្រាស់​ម៉ូ​ទ័​រ​ដើម្បី​កៃ​ច្នៃ​ធ្វើ​ត្បាល់​មក តែ​ប្អូន​របស់ខ្ញុំ​នៅ​តែ​បន្ត​អាជីព​នេះ​ដដែល ។ ខ្ញុំ​កម្លាំង​ខ្សោយ​ត្រូវ​ងាក​ទៅ​ប្រកប​របរ​ធ្វើ​ស្ករត្នោត​លក់​ម្តង ព្រោះ​ធូរស្រាល​កម្លាំង​ជាង​មុន​បន្តិច ខណៈ​អ្នក​ភូមិ​របស់ខ្ញុំ​ជា​ច្រើន​នៅ​ប្រកប​របរ​ធ្វើ​ត្បាល់​នេះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​» ។

ស្ត្រី​ឈ្មោះ​ជុន ចាន់​ថា អាយុ​៣៦​ឆ្នាំ ឱ្យ​ដឹង​ថា ធ្វើ​ត្បាល់បុក ដំបូង​ៗ​ពិបាក​ណាស់​ដោយពេល​ដាប់ថ្ម​មុត​ហូរ​ឈាម តែ​ក្រោយ​ពី​ចេះ​ស្ទាត់​លែង​មុត​ទៀត​ហើយ ។ លុះ​ពេល​មាន​ប្តី​ហើយ​នាង​នៅ​តែ​បន្ត​របរ​នេះ​ដដែល ដោយ​ក្នុង​១​ថ្ងៃ​អាច​ធ្វើ​បាន​ប្រមាណ​២០​ត្បាល់ ទទួល​បាន​កម្រៃ​៤​ម៉ឺន​រៀល ។

ថ្ម​ដែល​យក​មក​ធ្វើ​ត្បាល់​គឺ​ថៅកែ​ដឹក​ពី​ទី​ឆ្ងាយ ដោយ​គេ​កែ​ច្នៃ​ចេញ​រាង​ជា​ត្បាល់​ស្រាប់ ដូច្នេះ​ធ្វើ​រហ័ស​ទាន់ចិត្ត​មិន​ចំណាយពេល​យូរ​ទេ ។

ស្ត្រី​ឈ្មោះ​ជុន ចាន់​ថា បញ្ជាក់​ថា រាល់ថ្ងៃ​ធ្វើ​ត្បាល់បុក​ប្រើប្រាស់​ម៉ូ​ទ័​រ​សម្រាប់​ខាត់​សំលៀង ហើយ​ទទួល​បាន​ប្រាក់​ឈ្មួ​ល​១ ​តម្លៃ​២៥០០​រៀល ។ ក្នុង​ពេល​ណា​ដែល​មាន​ភ្លៀង​ធ្លាក់​ធ្វើ​មិនកើត​ទេ ដោយ​ខ្លាច​ឆ្លង​ចរន្តអគ្គិសនី​ឆក់ ។

របរ​ធ្វើ​ត្បាល់​នេះ​អ្នកស្រី​ជុន ចាន់​ថា ចេះ​ត​ពី​ម្តាយ តែ​កូន​ៗ​របស់​គាត់​មិន​ឱ្យ​ប្រកប​របរ​នេះ​ទេ ព្រោះ​យ៉ាប់យ៉ឺន​កម្លាំង​ពេក​និង​មិន​បាន​ជួ​យ​ឱ្យ​ជីវភាព​ធូរធារ​ទេ ៕

ចម្លង​ចេញ​ទាំង​ស្រុង​ពី​វេបសាយ កោះសន្តិភាព៖ ប្រពៃណី​ធ្វើ​ត្បាល់បុក​និង​ត្បាល់កិនម្សៅ​តាំងពី​បុរាណ​មក​ដល់​បច្ចុប្បន្ន

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: