Posts Tagged With: រូបថត

រូបថតដ្រូន កំពង់ចម្លងជីហែ


យូរណាស់ដែរហើយ ដែលខ្ញុំខានបានឆ្លងតាមកំពង់ចម្លងជីហែ-កោះសូទិន (អានប្រកាសកាលពី១០ឆ្នាំមុន)។ គិតៗទៅពេលវេលាពិតជាលឿនមែន! មួយរយៈនេះ ដោយសារទំនេរក៏រកមើល​រូប​ចាស់ៗ ទើប​ឃើញ​រូបថតពីលើអាកាសដែលខ្ញុំទើបថតកាលពីខែមិនា ឆ្នា២០២២ នេះ។ ខ្ញុំមានដាក់បង្ហាញ៥សន្លឹកដូចខាងក្រោម៖

កំពង់ចម្លងជីហែ

ផ្សារជីហែ

វត្តជីហែ

ផ្សារជីហែ

សាឡាង

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

រូបថតហ្វីលនៅប្រាសាទនគរបាជ័យ


រូបមួយចំនួនដែលលោកអ្នកឃើញនេះ មិនមែនជារូបចាស់ៗថត​តាំងពី​២០ឆ្នាំមុននោះអ្វីទេ គឺជារូបថតដែលខ្ញុំ​ថតនៅឆ្នាំ២០២២នេះឯង ដោយប្រើកាម៉េរ៉ា​ដែល​ប្រើហ្វីល។ ប្រសិនបើ​លោកអ្នកតាម​ដាន ប្លុកខ្ញុំ​មួយ​ទៀត លោកអ្នកនឹងឃើញ​ថាប្រមាណជាមួយឆ្នាំមកនេះ ខ្ញុំបាន​ងាក​មក​ថត​រូប​ហ្វីល​វិញ​ម្ដង (ខ្ញុំនៅតែប្រើ digital អញ្ចឹងពេល​ដែលត្រូវថតរូប​ច្រើន)។

រូបថតទាំងនេះថតដោយប្រើកាម៉េរ៉ាហ្វីលផលិតនៅទសវត្សរ៍ឆ្នាំ១៩៨០ ដោយក្រុមហ៊ុនជប៉ុន Yashica ដែលក្រុមហ៊ុនកំណត់ហៅថា Yashica FX-3 Super 2000 និងប្រើ lens ដែលផលិតដោយក្រុមហ៊ុនដែរគឺ YUS 135 mm f/2.8។ ចំពោះហ្វីលវិញ ប្រើជាប្រភេទហ្វីលដែលគេយកទុកថតកុន (motion picture film) ដែលមានតម្លៃថោកជាងតម្លៃហ្វីលរូបថតធម្មតា តែបែរជាថ្លៃនៅពេលលាង និងស្កេនវិញ (សព្វថ្ងៃ គេមិនមានផ្ដិតទៀតទេ កន្លែងទទួលគេលាងហ្វីលបន្ទាប់មកស្កេនជា file ផ្ញើមកយើងវិញ)។ ហ្វីលនេះជាប្រភេទហ្វីលសម្រាប់ថតពេលយប់ (200T) តែដល់ពេលយកមក​ថតពេលថ្ងៃអញ្ចឹង វាចេញរូបទៅជាបែកខៀវ ស្អាតច្បាស់ប្លែកភ្នែកម៉្យាងដែរ។

ចេតិយ និងតួវិហារនៃប្រាសាទនគរបាជ័យមើលពីខាងលិច

ចេតិយ និងតួវិហារនៃប្រាសាទនគរបាជ័យមើលពីខាងជើង

ផ្នែកនៃខ្លោងទ្វារខាងកើតដែលធ្វើពីថ្មភក់ និងថ្មបាយក្រៀម

ចម្លាក់នៅលើផ្ដែរ និងហោជាងផ្នែកខាងលិចនៃតួចេតិយថតតាមចន្លោះទ្វារនៃខ្លោងទ្វារចំនួន២នៅខាងលិច និងរូបចម្លាក់អប្សរនៅលើ​ជញ្ជាំងខ្លោងទ្វារខាងលិច។

ចម្លាក់រូបព្រះលោកេសូរ (តាមគម្ពីរហៅថា អវលោកិតេស្វរ) ជាព្រះពោធិសត្វតំណាងករុណាធម៌ ឆ្លាក់នៅលើហោជាងចំហៀងខាងជើង នៃខ្លោងទ្វារខាងលិច។ ព្រះភក្ត្រនេះទើបតែត្រូវជួសជុលនៅពេលថ្មីៗនេះដោយក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ព្រះលោកេសូរ

រូបថតទាំងអស់នេះថតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២!

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , | 1 មតិ

រូបថតដ្រូន ក្រុង​កំពង់ចាម


កាល​ពី​ពីរ​ខែ​មុន បាន​ទៅស្រុក​ហើយ​បង្ហោះ​ដ្រូន​ម្ដង​ដែរ (អាច​អាននៅទីនេះ​បាន)។ ខែ​នេះ​ទៅម្ដង​ទៀត ប្លង់​ក៏​មិន​ខុស​គ្នា​ដែរ គ្រាន់តែ​ហ៊ាន​បង្ហោះ​ខ្ពស់​ជាង​មុន (ឡើងជិត​ដល់​កម្ពស់​៥០០​ម៉ែត្រ) និង​ហោះ​លើ​ផ្ទៃ​ទន្លេ​តែម្ដង។

ស្ពានគីហ្ស៊ូណា និងក្រុងកំពង់ចាម

ស្ពានកោះប៉ែន

វត្តដីដុះ ផ្សារ៧មករា និងភូមិរកា

ក្រោយផ្សារ៧មករា

វីដេអូបិទឆាក៖

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

រូបថតដ្រូន ក្រុង​កំពង់ចាម


ខ្ញុំ​ខាន​សរសេរ​នៅទីនេះ​យូរ​គ្រាន់ដែរ ព្រោះមិនបានទៅស្រុកសោះប្រមាណកន្លះឆ្នាំចុងក្រោយនេះ។ កាលពីអាទិត្យមុន ខ្ញុំសន្សំលុយ​កាក់​សេន​ខ្ញុំ​ទិញ​បាន​ដ្រូន DJI Mini 2 Combo តម្លៃគួរ​សម (អ្នកអានចង់ដឹង​ឆែក​រក​មើល​ខ្លួន​ឯង​ទៅ) ដែល​ខ្ញុំ​ប៉ង​ចង់បាន​តាំងពី​បី​បួន​ឆ្នាំមុន។ ទិញ​បាន​ មិន​ទាន់​ចេះ​ប្រើ​ មិនទាន់ចេះតម្លើង នៅ​ភ័យ​ៗ​ពេល​បង្ហោះម្ដង។ ដោយ​សារ​នៅភ្នំពេញ​ពិបាក​បង្ហោះ (ប្រសិនបើបើក GPS នៅ​កន្លែង​មួយ​ចំនួន​ដ្រូន​វាមិនឡើង​តែ​ម្ដង គឺគេបាន​ចង​ code ជាប់) ដូច្នេះខ្ញុំក៏​ឆ្លៀត​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ដើម្បី​បាន​បង្ហោះ​និង​ថត​រូប​ស្រុក​ភូមិ​ពីលើ​មេឃ​មក។ ផ្លូវឥឡូវស្រួលទៅស្រួល​មក​ទាំង​ផ្លូវ​លេ​ខ៦អា និងផ្លូវ​តាម​មាត់​ទន្លេ​។ ជាទូទៅ​ ខ្ញុំ​ជិះ​តាម​ផ្លូវ​មាត់​ទន្លេ​កាត់​ស្រុក​កង​មាស ដោយ​​បត់​តាម​​កន្លែង​ច្រមុះ​ជ្រូក​រកោរកោង ​ដែល​ចំណេញ​បាន​២០​គ.ម (ចម្ងាយ​សរុប​១០៥គ.ម.) ម៉្យាង​ផ្លូវ​ក៏​ស្ងាត់​ល្អ និង​មាន​វត្ត​ចំណាស់ៗ​មួយ​ចំនួន សម្រាប់អ្នក​បុរាណវិទ្យា​តូច​តាច​ដូច​រូប​ខ្ញុំ​ថត​រូប​ទុក។

និយាយ​ទៅ ទាក់ទង​និងរឿងថត​រូបនេះ ខ្ញុំថត​យូរ​ក្រែល​ដែល​ហើយ​តាំង​ពី​២០១១ (ខ្ញុំមិនចង់​ល្បីអីទោះ ព្រោះសមត្ថភាព​មាន​កម្រិត) ហើយគោល​ដៅ​របស់​ខ្ញុំ​គឺ ប្រាសាទ វត្ត​ ទេសភាព និងអ្នកស្រុក (ខ្ញុំអត់ចេះថត​រូប​ការ​ រូប​បង្ហាញ​ម៉ូត​អីទេ)។ ចំពោះ​ដ្រូន​នេះ​ គឺទិញ​ដើម្បី​ថត​ប្លង់​ប្រាសាទ​ពី​ខាង​លើ​ម្ដង ដើម្បី​បាន​ពិនិត្យ​ប្លង់​ជាក់​ស្ដែង​ដែល​អាច​សម្រួល​ដល់​ការ​សិក្សា (មិនដឹងពេល​ណា​បានសិក្សា​រួច)។ និយាយ​រឿងហ្នឹង ចេះ​តែ​មាន​អ្នក​នេះ​អ្នក​នោះ​មក​សរសើរ​ តែមិនដឹង​គេ​ចង់​បាន​អីឱ្យប្រាកដ ហាហាហា បើ​សរសើរ​ចឹង​ម៉េច​មិនជួយ​ផង ក្រែង​ថា​ស្រលាញ់​វប្បធម៌​ដែរ? ហើយបើ​អត្ថបទវិញសរសេរ​ឡើង​រាប់​រយ​ហើយខ្ញុំ យក​ជា​ការ​មិនកើតទាំងអស់ ចឹងបាន​គ្មាននរណា​គេ​ជួល​សរសេរ​ដាក់ វេបសាយ ល្បីៗ ដើម្បីបានលុយ​ទុក​ដើរ​លេង​ទៀត។ សរុបមកវិញ ចាយលុយ​ខ្លួនឯងទៅ ទើប​មិនឈឺ​ក្បាល​ហាល​ថ្ងៃ ព្រោះ​អ្នក​ខ្លះ​ធ្វើ​សរសើរ​ៗ​នោះ គ្មាន​ទៅ​របេះ​មួយ​រៀល​ចេញ​ទេ។

វត្តបទុមរតនៈដីដុះ

ស្ពានគីហ្ស៊ូណា

អតីតបឹងស្នាយ

ស្ពានកោះប៉ែន

ភូមិរការលើ

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 2 មតិ

ទេសភាព​ពី​ភ្នំបាធាយ


រូប​ថត​ខាង​ក្រោម​នេះ​ ខ្ញុំ​ថត​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​មក​ម៉្លេះ កាល​នោះ​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ ក៏​ឈៀង​ឡើង​ភ្នំ​បាធាយ​ ហើយ​ផ្ដិត​យក​រូប​ថត​​ទាំង​នេះ​តែ​ម្ដង។

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

រូប​ថត ៖ ភ្នំប្រុស ភ្នំស្រី (១៩៩៣)


ខាង​ក្រោម​នេះ ជារូបថត​ពីរសន្លឹកបង្ហាញ​ពី​ទិដ្ឋភាព ក៏​ដូច​ជា​ទេសភាព ភ្នំ​ប្រុស​ភ្នំស្រី ដី​កំពង់ចាម​ កាល​ពី​​២០​​ឆ្នាំ​មុន ។

ភ្នំប្រុស

ភ្នំស្រី

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , | 4 មតិ

ខ្លះៗ អំពី​ស្រុក​កងមាស


ត្រលប់​មក​ ក្រុង​ភ្នំពេញ ​លើក​នេះ ខ្ញុំ​ធ្វើ​ដំណើរ​តាម​ ស្រុក​កង​មាស ដែល​គិត​ទៅ​ប្រហែល​ជា​មាន​ចម្ងាយ​ជិត​ជាង​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 6A និង លេខ 7 ដោយ​គ្រាន់​តែ​បញ្ហា​រឿង​ផ្លូវដី និង ប្រកប​ដោយ​គ្រលុកជា​ច្រើន​បន្តិច​ក្ដី ។

តើ​ពាក្យ កងមាស នេះ​មាន​ន័យ​យ៉ាង​ណា ? បើ​តាម​ការ​វិភាគ​គ្មាន​គ្រូ​របស់​ខ្ញុំ​គឺ ៖

  • កងមាស​ គឺ កង​ដៃ​មាស
  • កងមាស គឺ កងច័ក្រមាស
  • កងមាស គឺ ត្រកងមាស

តែនៅ​មាន​ពាក្យ​មួយ​ទៀតជា​ពាក្យ​ដែល​អ្នក​ភូមិ​អ្នក​ស្រុក​​ចំណាំ​ហៅគឺ ពាម​ជីកង ។ បើ​យើង​ចែក​ពាក្យ​ទាំង​នេះ យើង​បាន ពាម + ជី + កង ។ ពន្យល់​ពាក្យ​ទាំង​ ៣ នេះ​តាម​វចនានុក្រម​សម្តេច​សង្ឈ ជួន ណាត

  • ពាម ៖ មាត់​ព្រែក​ ឬ មាត់​ស្ទឹង​ដែល​បែក​ចេញ​ពី​ទន្លេ, មាត់​ទន្លេ​ដែល​ហូរ​​ទៅ​ជាប់​សមុទ្រ
  • ជី ៖ អ្នក, ឯង, ពាក្យ​សម្រាប់​ហៅ​ក្មេង​ប្រុស​ដែល​ទើប​សឹកពីសាមណេរ, ទម្ងន់មាស
  • កង ៖ ឮ​រំពង​អឺងកង, ចាប់​ត្រកង, កងទ័ព, កង​ដៃ កងជើង

តើ​អ្នក​ទាំង​អស់​គ្នា​មាន​សម្មតិកម្ម​យ៉ាង​ណា​ដែល​ចំពោះ​ពាក្យ​នេះ ?

សម្រាប់​ខ្ញុំ​ពាក្យ​នេះ​មាន​ន័យ​ថា ៖ កន្លែង​ទីមាត់​ទឹក​ដែល​ជីចាប់​ត្រកង សួរ​ថា​ចាប់​ត្រកង​អ្វី? គឺ ចាប់​ត្រកង​មាស​ នេះ​ឯង ។

គួរ​ពុំ​គួរ​សូម​មេត្តា​អធ្យាស្រ័យ​ ព្រោះ​នេះ​គ្រាន់​ជា​គំនិត​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ប៉ុណ្ណោះ ។

សូម​អញ្ជើញ​មើល​រូប​ភាព​ ២ សន្លឹក​ខាង​ក្រោម​ជា​ការ​កំសាន្ដ​ចក្ខុ ។

ខ្លោងទ្វារស្រុក​ដែលមានតែមួយក្នុងខែត្រ​កំពង់ចាម

ទេសភាពដ៏ក្ដៅហែង

Categories: កម្រង​រូបភាព, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម, សញ្ញាសម្គាល់ | ពាក្យ​គន្លឹះ៖ , , , , | 20 មតិ

កំពង់ចម្លង ជីហែ កោះសូទិន


គ្មានអត្ថបទ​ ឬ រូបថត​ថ្មី​ៗ ជាង​ ២ ខែទៅហើយ ព្រោះ​ខ្ញុំ​មិន​បាន​មក​លេង​ស្រុក​រយៈ​ពេល​យូរក្រែល​ដែរ ។ រយៈពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ ឆ្នាំរោង ព.ស ២៥៥៦ ក៏​ឈ្លៀត​បាន​ទៅ​ខាង​ទីប្រជុំជន ជីហែ ស្រុក​កោះសូទិន ។ មាន​រូប​ថត​ ២ សន្លឹក​ដែរ យក​មក​ចែក​ចាយ​​បង​ប្អូន​មើល​កំសាន្ត ។

ទីប្រជុំជន ជីហែ

កោះសូទិន

ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​គេ​មិន​និយម​ជិះ​តាម​ផ្លូវ​ សែនតស៊ូ មក​កាន់​ទីប្រជុំជន​ ជីហែ នោះ គេ​និយម​ឆ្លង​តាម​ កំពង់ចម្លង ជីហែ – កោះ​សូទិន នេះឯង ។

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , , | 19 មតិ

Kampong Cham Golden Hour


 

តើមិត្តអ្នកអានអាចទាយបានទេថា រូបមួយណាថ្ងៃរះ រូបមួយណាថ្ងៃលិច ?

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , | 19 មតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: