កំពង់ចាម ជាខែត្រមួយដែលស្ថិតនៅភាគខាងកើតនៅ ប្រទេសកម្ពុជា (ព្រះរាជាណាចក្រកម្ពុជា) ។ ទន្លេមេគង្គកាត់ខែត្រនេះជា ២ ។ គួរបញ្ជាក់ផងដែរថា ស្រុកកំពង់ចាម បានក្លាយមកជា ក្រុងកំពង់ចាមនៅពេលបច្ចុប្បន្ន ធ្វើឲ្យចំនួនស្រុកនៃខែត្រកំពង់ចាម ធ្លាក់មកត្រឹម ១៥ វិញ ។ ខែត្រនេះក៏បានបន្ថែមរចនាសម្ព័ន្ធរដ្ឋបាលថ្មីពីលើស្រុកដែលមាន ពីមុនចំនួន ១៥ ដោយបង្កើតក្រុងថ្មីមួយទៀត គឺ ក្រុងសួង ដែលស្ថិតនៅ ស្រុកត្បូងឃ្មុំ ។
ផ្ទៃដីសរុប | 9.799 km2 |
ចំនួនប្រជាជន | 1.680.694 នាក់ (ជំរឿន 2008) |
ដង់ស៊ីតេ | 171,5 នាក់ / km2 |
លេខកូដទូរស័ព្ទ | +855 |
លេខកូដ ISO 3166 | KH-3 |
ក្រុង | 2 |
ស្រុក | 15 |
ឃុំ | 173 |
ភូមិ | 1758 |
សួស្តីបង ម្ចាស់វេបសាយ
ខ្ញុំពិតជាមានការស្ងើចសរសើនូវទឹកចិត្តសរសេរប្រវត្តិសាស្ត្ររបស់បង ពិតជាមានន័យសំរាប់់ការស្រាវជ្រាវទីកន្លែងប្រវត្តិសាស្ត្រខ្មែរនាសម័យបុរាណ។ខ្ញំជាមគ្គុទេសចរ ធ្លាប់ដើរសិក្សារស្រាវជ្រាវច្រើន តែកន្លែងខ្លះមិនទាន់បានទៅដល់ ដូច្នេះហើយ ខ្ញុំចង់សុំកាអនុញ្ញាតិពីបង ផុសជាអត្ថបទក្នុងប្លុកបងជាវីដេអូ អាត់សំលេងរួមជាមួយរូបភាពដែលមានពីខាងបង ក្នុងតិចតុក(tik tok) ដើម្បីជាចំនេះដឹងថ្មីៗដល់ក្មេងៗជំនាន់ក្រោយ